ប្រពន្ធ​ដេកលក់​ចំហ​មាត់​…​ប្តី​ថត​ឆ្វាច់​យកទៅ​សាក់​លើ​ខ្លួន​ប្រពន្ធ​ខឹង​ឡើង​ញ័រ​ខ្លួន​ដូច​អារក្ស​ជាន់​

សង្គមប្លែកៗ
0
708
…​ខណៈ​ឃើញ​ប្រពន្ធ​កំពុង​ដេកលក់​ចំហ​មាត់​…​ប្តី​ទាញ​ការ​មេ​រ៉ា​ថត​ឆ្វាច់ៗ យកទៅ​ឲ្យ​ជាង​សាក់​តាម​នៅលើ​រូប​កាយ​របស់ខ្លួន​..​លុះដល់​ប្រពន្ធ​ឃើញ ខឹង​ឡើង​ញ័រ​ខ្លួន​…​តែ​អត់​បានចេញ​ក្បាច់គុន​ដាក់គ្នា​នោះទេ​។​បុរស​ជនជាតិ​អាមេរិក​ម្នាក់​កំពុង​ធ្វើឱ្យ​ប្រពន្ធ​សំណព្វ​ឆេះដុំ បន្ទាប់ពី​គាត់​បាន​សាក់​រូប​ប្រពន្ធ​គាត់​លើ​ខ្លួន នៅពេលដែល​នាង​កំពុង​គេង​ស្រមុក​។​ លោកស្រី Kelly McGraw អាយុ ៣៧​ឆ្នាំ ជា​ម្តាយ​ដែលមាន​កូន​៥​នាក់ បាន​និយាយថា ប្តី​របស់គាត់​ឈ្មោះ James McGraw អាយុ ៤០​ឆ្នាំ ម្ដងនេះ​គឺ​ធ្វើបាប​គាត់​ធ្ងន់ធ្ងរ​ណាស់ ដោយ​លួច​ថតរូប​គាត់​ពេល​គេង​លក់​ស្រមុក​ចំហ​មាត់​ហើយ ថែមទាំង​បាន​សាក់​រូប​ហ្នឹង​លើ​ខ្លួន​ទៀត​។ គាត់​បាន​និយាយថា ពួកគាត់​គឺជា​គ្រួសារ​ដ៏​សាមញ្ញ​ម​មួយ ហើយ​ពួកគាត់​តែងតែ Prank គ្នា ដោយសារ​ថា​វា​គឺជា​រឿង​ញោះ​គ្នា​លេងសើច​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​គឺ​គាត់​ខឹង​ខ្លាំង​មែនទែន ហើយ​គាត់​ស្អប់​រូបនោះ​ខ្លាំងណាស់​។​ ​រូបថត​នេះ​ត្រូវបាន​ផ្អែកលើ​រូបថត​ភរិយា​របស់គាត់​នាង Kelly McGraw បាន​គេង​លង់លក់ ពេលដែល​ពួកគេ​ទាំងពីរ​កំពុងធ្វើដំណើរ​តាម​ជើងយន្តហោះ ។ រូបថត​នៃ​ការ​សាក់​នេះ​ដំបូង​ឡើយ​បាន​បង្ហោះ​ដោយ​ផេ​ក​ហេ្វ​ស​ប៊ុ​ក​របស់​ប្តី​គាត់ ប៉ុន្តែ​ត្រូវបាន​លុបចេញ​ទៅវិញ​។ ទោះបីជា​ប្រពន្ធ​របស់គាត់​ខឹង​ក៏ដោយ លោក James ហាក់ដូចជា​ជឿថា prank នេះ​គ្រាន់តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណា​លោក​ក៏​មិនអាច​សប្បាយចិត្ត​បានយូ​រ​នោះដែរ ព្រោះថា​ប្រពន្ធ​គាត់​អាច​កំពុង​រៀប​គម្រោង​ធ្វើបាប​គាត់​វិញ​ម្ដង​ក៏​ថា​បាន​៕