ខឹង​បង្រៀន​កូនប្រុស​មិន​យល់​សំណួរ​គណិតវិទ្យា ម្តាយ​លេបថ្នាំ​ងងុយដេក​ច្រើន​គ្រាប់​ដើម្បី​រំងាប់​កំហឹង ដូច​ឱ្យគេ​ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់

សង្គមប្លែកៗ
0
310
ស្ដ្រី​ជា​ម្តាយ​ម្នាក់នេះ​នៅ​ខេត្ត​ហ៊ូ​ប៉ី​ប្រទេស​ចិន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​នាង​បាន​លេបថ្នាំ​ងងុយគេង​ហួស​កម្រិត​ដោយសារ​ខឹង​កូនប្រុស​ខ្វះ​សមត្ថភាព​លើ​គណិតវិទ្យា​។​ ​យោងតាម​កាសែត Chang Jiang Daily News បានឱ្យដឹងថា ទោះបីជា​កូនប្រុស​របស់​នាង​ទើបតែ​មាន​អាយុ ៧ ឆ្នាំ​ក៏ដោយ​ក៏ Xu និង​ប្តី​របស់ខ្លួន​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការសិក្សា​របស់​កូន​។ ដូច​នោះ​អ្នក​ទាំង​ពីរបាន​ចុះហត្ថលេខា​ជាមួយ​គាត់​សម្រាប់​ថ្នាក់​បន្ថែម និង​បង្រៀន​គួរ​ជាច្រើន​ទៀត ហើយ​ថែមទាំង​ក្លាយខ្លួនជា​គ្រូបង្រៀន​បន្ថែមទៀត​នៅពេល​យប់​។​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន (១៣ ធ្នូ​) Xu បាត់បង់​ការអត់ធ្មត់​របស់ខ្លួន​ដោយសារតែ​កូន​។ ទោះបីជា​មានការ​ពន្យល់​សំណួរ​គណិតវិទ្យា​មួយ​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង​ក៏ដោយ​ក៏​កូនប្រុស​របស់​នាង​នៅតែ​មិន​យល់​ពី​វិធី​ដោះស្រាយ​។​ភាព​អត់ធ្មត់​បាន​បាត់បង់ ហើយ​អ្នក​ទាំង​ពីរបាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង មុនពេល​ប្តី​របស់ Xu ចូលមក​សម្របសម្រួល ហើយ​ទទួល​វេន​បង្ហាត់​កូនប្រុស​បន្ត​នៅពេល​យប់​។ ទោះយ៉ាងណា Xu នៅតែមាន​កំហឹង​។​ដោយមាន​កំហឹង​ខ្លាំងពេក នាង​បាន​ចាប់យក​ថ្នាំ​ងងុយដេក​មួយ​កំប៉ុង​ហើយ​លេប​វា ៧ គ្រាប់​ដោយ​ក្នុងពេល​តែមួយ​។ ខណៈពេលដែល​នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ស្ងប់ នាង​ដឹង​ភ្លាមៗ​ថា​មាន​អ្វីមួយ​មិន​ស្រួល​កើតឡើង នៅពេលដែល​នាង​ចាប់ផ្តើម​វិលមុខ​ខ្លាំង​។​ ​កាសែត Sin Chew Daily បាន​រាយការណ៍​ថា​នាង​មិនបាន​បង្ហាញ​សញ្ញា​នៃ​ផលប៉ះពាល់​អ្វី​នោះទេ បន្ទាប់ពី​នាង​ត្រូវបាន​គេ​ដឹក​ទៅ​មន្ទីរពេទ្យ ហើយ​ត្រូវបាន​បង្ខំ​ឱ្យ​ក្អួត​។​ពេទ្យ​ផ្នែក​ក្រពះ​ពោះវៀន​បាន​និយាយថា "​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​បាន​ជួប​អ្នកជំងឺ​ដែល​បាន​លេបថ្នាំ​ងងុយគេង​ដោយសារតែ​លំ​ហាត់​សាលា​របស់​កូនៗ​ពួកគេ​"៕