សាធុ​…​សាធុ​បញ្ចប់​រឿងរ៉ាវ​វិវាទ​ហើយ​នៅក្នុង​វន្ត​គោក​បញ្ជាន់

ព្រឹត្តិការណ៍ថ្មីៗ
0
469
​កន្លងមក ពុទ្ធបរិស័ទ​ជាង​១​ពាន់​នាក់ ក៏បាន​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង ទាមទារ​អោយ​បណ្តេញ​ភិក្ខុ សេង ថង ចេញពី​ចៅអធិការ​វត្ត​គោក​បញ្ជាន់ នេះ​ផងដែរ ប៉ុន្តែ​ចៅអធិការ​វត្ត​គោក​បញ្ជាន់ បដិសេធ​ជុំវិញ​ការចោទប្រកាន់ថា​លក់​ដី​វត្ត​នេះ ។​ជុំវិញ​រឿងរ៉ាវ​ចោទប្រកាន់​នេះ​បានអូសបន្លាយ​យូ​ក្រែល​មកហើយ ប្រៀបដូចជា​ភ្លៀងរលឹម​ស្រិចៗ​។ ប៉ុន្តែ​ពេលនេះ​ដំណោះស្រាយ​ឈ្នះ ឈ្នះ​ត្រូវប្រកាន់យក​គឺ​លោក​ចៅអធិការ​វត្ត​ចេញទៅ​គង់នៅ​វត្ត​ផ្សេង​គឺ​អត់​មាន​អ្នកចាញ់​ទេ​…​ឈ្នះ​ទាំងអស់គ្នា​។​ ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច បញ្ចប់​មុខតំណែង​ភិក្ខុ សេង ថង ពី​ចៅអធិការ​វត្ត​គោត្ត​រង្សី ហៅ​«​វត្ត​គោក​បញ្ជាន់​» និង​ធម្មធរ​អនុគណ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សេចក្តីសម្រេច​ទើបត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០ ។​បើ​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ អោយដឹងថា ភិក្ខុ សេង ថង ត្រូវ​និមន្ត​ចេញពី​វត្ត​គោត្ត​មរ​ង្សី ហៅ​វត្ត​គោក​បញ្ជាន់ ហើយ​ទៅ​គង់នៅ​វត្ត​ជម្ពូ​វ័ន ។ ចំពោះ​អាចារ្យ គណៈកម្មការ​វត្ត នៅ​វត្ត​គោក​បញ្ជាន់ ត្រូវ​រៀបចំ​សមាសភាព​ថ្មី​ឡើងវិញ បន្ទាប់ពី​ការតែងតាំង ព្រះចៅអធិការ​ថ្មី ។​មន្ត្រី​សង្ឃ​សាលា​គណ និង​អនុគណ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​វត្ត​គោត្ត​រង្សី ហៅ​វត្ត​គោក​បញ្ជាន់ អោយបាន​មុន​ថ្ងៃ ដែល​ភិក្ខុ សេង ថង និមន្ត​ចេញពី​វត្ត ។​ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ​រឿង​បុគ្គល​ដទៃទៀត ដែល​ពាក់ព័ន្ធ​នឹង​ការលក់​ដី​វត្ត​គោត្ត​រង្សី ហៅ វត្ត​គោក​បញ្ជាន់ តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ក្នុង​គោលបំណង​ថែរក្សា​អោយបាន​នូវ​ដី​វត្ត​ដែលជា​សម្បត្តិ​គរុភណ្ឌ​សង្ឃ ៕