ម៉េច​មិន​ចាប់អារម្មណ៍​ដំរី​តែ​ឡើង​ប្រេង​…​អារម្មណ៍​មួម៉ៅ​ចាប់​ក្រវី​ជាន់ឈ្លី​ដូច​មនុស្ស​ស្រវឹងស្រា​លែង​ដឹង​ខុសត្រូវ​យ៉ាង​អញ្ចឹង​

សង្គមប្លែកៗ
0
541
…​នៅ​ស្រុក​ខ្មែរ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​មាន​ហ្មដំរី​ប៉ុន្មាន​ក្បាល​រួចមកហើយ​បាន​បាត់បង់​សង្ខា​ក្រោម​ទម្ងន់​ជើងដំរី​ដែលជា​សត្វ​ចិញ្ចឹម​របស់ខ្លួន​។ ហើយ​ចំពោះ​គ្រោះថ្នាក់​នេះ​ច្រើន​កើតឡើង​ពេលដែល​ដំរីចុះប្រេង កើតមាន​នូវ​អារម្មណ៍​មួរ​ម៉ៅ​។ កាលពីពេល​កន្លងទៅនេះ​ដំរី​ឈ្មោល​ឡើង​ប្រេង​មួយ​ក្បាល បាន​ជាន់ឈ្លី​ហ្ម​របស់​វា​រហូតដល់​ស្លា​ប់ យ៉ាង​អ​ណោ​ច​អធម​បំផុត នៅមុខ​ភ្ញៀវទេសចរ​ដែលមាន​ការ​តក់ស្លុត​នៅក្នុង​សួនសត្វ​មួយកន្លែង ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​ដំរី​ទម្ងន់​២​តោន​១​ក្បាល​នេះ មាន​អាយុ​៥៦​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា វាច​ង់រ​កញី ខណៈពេលដែល​ទ​ន្ទ្រាំ​លើ​ហ្ម​របស់​វា នៅ​ទីក្រុង Changsha​នៃ​ខេត្ត Hunan ។​ ករណី​ដំរី​ជាន់​មនុស្ស​រហូតដល់​ស្លាប់​នេះ បាន​កើតឡើង​មុនពេល​សម្តែង​សៀក កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ហើយ​ត្រូវ​ថត​បាន​ដោយ​ភ្ញៀវទេសចរ ដែល​រង់​ចាំមើល​ការសម្តែង​។​យោងតាម​ការអះអាងរ​បស់​សួនសត្វ Changsha Ecological Zoo ជា​កន្លែង​ដែល​សោកនាដកម្ម​កើតឡើង បាន​និយាយថា ដំរី​ឡើង​ប្រេង​មួយ​ក្បាល​នេះ មានឈ្មោះ អៃ​-​អាយ បានរស់នៅ​ក្នុង​ទីក្រុង Changsha​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ មុន​ពេលដែល​ឧប្បត្តិហេតុ​កើតឡើង ហើយ​វា​ជា​ដំរី​ស្លូត​ទេ​។​វា​រង់ចាំ​ការចូល​ឆាក​សម្តែង ពេលដែល​វា​វាយប្រហារ​មកលើ​ហ្ម​របស់​វា គឺ​លោក Bu ។​ហ្ម​៥​នាក់​ផ្សេងទៀត បាន​ព្យាយាម​ធ្វើ​ឲ្យ​ដំរី​រម្ងាប់​ចិត្ត​ដោយ​ប្រើប្រាស់​ដំរី​មួយ​ក្បាល​ទៀត​កៀង​វា​ចេញ មុនពេល​នាំ​លោក Bu​ទៅកាន់​មន្ទីរពេទ្យ​។​ជនរងគ្រោះ បាន ស្លាប់ ដោយ​ក្រុម​វេជ្ជបណ្ឌិត សង្គ្រោះ មិនបាន​ជោគជ័យ​។​ ​វីដេអូ​ដែល​បាន​បង្ហោះ​លើ​វែបសាយ Weibo ឃើញ​ដំរី​៣​ក្បាល ដែល​រួមទាំង​ដំរី​ឡើង​ប្រេង អៃ​-​អាយ បាន​ឈរ​នៅលើ​ឆាក​សម្តែង ហើយ​ភ្លាមៗ​នោះ ស្រាប់តែ​ដំរី អៃ​-​អាយ​បាន​ជាន់ឈ្លី​លើ​ហ្ម​របស់​វា នៅលើ​ដី​៕