កាន់​ច្រ​វ៉ា​សម្លឹង​ត្រើយ​មែន​…​ប្តី​ធ្លាក់ខ្លួន​ក្រ​លែងមាន​លុយ​ឲ្យ​ចាយ​ទាំង​បាច់ៗ​លែង​ចោល​ភ្លែត​ច្បាស់​ជា​គ្មាន​បុរស​ណា​ហ៊ាន​មក​បេតី​ទេ​

សង្គមប្លែកៗ
0
669
[wai id="5"]

[wai id="7"]
…​គង់​ជួប​នូវ​រឿង​ស្តាយក្រោយ​ហើយ​ដែល​នាង​ហ៊ាន​ហែក​ទ្រូង​ឲ្យ​ក្អែក​ចិត្ត​ចេញមុខ​ប្រកាស​ក្តែ​ងៗ​ថា​នាង​បាន​លែង​លៈ​ប្តី​ក្រោយពី​ប្តី​ធ្លាក់ខ្លួន​ក្រ​លែងមាន​លុយ​ឲ្យ​នាង​ចាយ​ពេញៗ​ដៃ​នោះ តើ​មាន​បុរស​ផ្សេង​ណា​គេ​ហ៊ាន​ចូលមក​បេតី​នាង​ជា​ប្រភេទ​ច្របាច់​ក្រូច​យក​ទឹក​អស់ បោះចោល​សំបក​ក្នុង​ធុងសំរាម​បែបនេះ​។

​តារា​ម៉ូ​ដែល​ជនជាតិ​ជប៉ុន​ឈ្មោះ Kato Sari បាន​បង្ហោះ​វីដេអូ​មួយ​លើ Youtube ដោយ​ប្រកាសថា​នាង​បាន​លែងលះគ្នា​ជាមួយ​ស្វាមី​ដែលជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់​ដែល​នាង​បាន​រៀ​ការ​ជាមួយ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៩​កន្លងទៅ​។​ភ្លើង​ស្នេហ៍​រវាង​ពួកគេ​ទាំង​២​បាន​កើតមានឡើង​ក្នុងអំឡុង​ខែឧសភារ​ហូ​ច​សម្រេចចិត្ត​រៀបការ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​តែម្តង​។​ទោះជា​យ៉ាងណាក៏ដោយ​ក្រោយពេល​រៀបការ​ហើយ​បាន​មួយ​សប្តាហ៍​ពួកគេ​ក៏បាន​ចែកផ្លូវ​គ្នា​ហើយ​រឿងក្តី​លែងលះ​ក៏ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​១០ ខែមករា ២០២០​នេះ​។​តារា​ម៉ូ​ដែល​រូបនេះ​បាន​បញ្ជាក់ថា មូល​ហេតុដែល​ឈានដល់​ការ​លែងលះ​នេះ​គឺ​ដោយសារ​អតីត​ប្តី​របស់​នាង​ស្រែកថ្ងូរ​ថា​ខ្លួន​ក្រ​និង មិនមាន​លុយ​ឲ្យ​នាង​ចាយ​បាន​ដូច​មុន​។​បើតាម​វិ​ប​សាយ Line Today បាន​បញ្ជាក់ថា Kata Sari បាន​ចំណាយលុយ​អស់​ប្រមាណ​ជាង​៩០​ម៉ឺន​ដុល្លារ​របស់​មិត្ត​ប្រុស​នាង​ក្នុងពេល​ត្រឹមតែ​៣​ខែ​មុន​ឈានដល់​ថ្ងៃ​រៀបការ​។ នាង​បាន​ចំណាយ​ប្រាក់​ទាំងនោះ​ទៅលើ​ការទិញ​កាបូប​និង​សម្លៀកបំពាក់​របស់​ម៉ាក​ល្បីៗ​ឡាន​ទំនើបៗ​និង​របស់​ថ្លៃៗ​ផ្សេងទៀត​។​ជាមួយគ្នា​នោះដែរ ក្រោយ​ចុះ​លិខិត​អាពាហ៍ពិពាហ៍​រួច​ស្វាមី​របស់​នាង​ក៏​ធ្លាប់បាន​សុំ​អង្វរ​នាង​ឲ្យ​ឈប់​ទិញ​ទំនិញ​ទៀត​ទៅដោយ​លោក​បាន​និយាយថា​លោក​ក្រ​ណាស់ ឥឡូវ​និង​គ្មាន​លុ​ឲ្យ​នាង​ទៀត​ទេ ខណៈ​ក្រុមហ៊ុន​ក៏​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ​។​ដោយសារតែ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​ម៉ូ​ដែល​រូប​ស្រស់​នេះ​ខឹងសម្បារ និង​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ដោយ​មិន​យល់ថា​ហេតុ​អី​ប្តី​របស់​នាង​ឲ្យ​នាង​ចាយលុយ​យ៉ាងច្រើន​ពេល​កំពុង​ទាក់ទង​គ្នា​តែ​ក្រោយ​រៀបការ​មិន​ឲ្យ​នាង​ចាយ​ដូច្នេះ​។
ពាណិជ្ជកម្ម

​នាង​ក៏បាន​និយាយ​បន្ថែមថា​នាង​មិន​ចាប់អារម្មណ៍​បុរស​ក្រីក្រ​ឡើយ ដូច្នេះហើយ​នាង​ក៏​សម្រេចចិត្ត​លែងលះគ្នា​។ នាង​ក៏​ទទួលបាន​ការចាប់អារម្មណ៍​លើសពីនេះ​ទៀត​នៅពេល​នាង​និយាយថា «​សេចក្តីសុខ​គឺ​លុយ​អាច​ទិញ​បាន​ហើយ​ខ្ញុំ​រៀប​ប​ការ​គឺ​ដើម្បី​តែ​លុយ​នេះឯង​»៕





[wai id="6"]