អត់​បន្លាច​ទេ​…​តែ​បំណងល្អ បើ​ស្លាបមាន់ ជើងមាន់រ​បាច​ភ្លា​ចៗ​អត់​អី​ទេ តែបើ​នាំចូល​ពី​ប្រទេសក្រៅ​ត្រូវតែ​ប្រយ័ត្ន​

សង្គមប្លែកៗ
0
414
…​ប្រិយមិត្ត​ប្រាកដជា​មិន​ឆ្ងល់​នោះទេ ខណៈដែល​បានឃើញ​ព័ត៌មាន​ចុះផ្សាយ​ពី​សកម្មភាព​មន្ត្រី​នាំ​កុងត្រូល ចាប់បាន​ជើងមាន់ ស្លាបមាន់ បំរុង​លោតឆ័ត្រ​ចូល​មកពី​ប្រទេសជិតខាង​ហើយ​យកទៅ​ដុត​កម្ទេចចោល​ម្តងៗ​រាប់រយ​គីឡូ​ឯ​ណ្នោះ​ព្រោះ​ស្លាបមាន់​ជើងមាន់​ទាំងនោះ​ពុំ​អាច​បរិភោគបាន​នោះឡើយ​។​បើ​យោងតាម​គេហទំព័រ soha បាន​ចុះផ្សាយ​ថា ចំពោះ​មនុស្ស​ស្រី​ដែល​ឧស្សាហ៍​ទទួលទាន​ស្លាបមាន់ ឬ​ជើងមាន់ ក្លាសេ​ញឹកញាប់​ពេក អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន ហើយ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ម្រិ​ត​ខ្ពស់​។​ ​ក្រុម​អ្នកជំនាញ​មានប្រសាសន៍ថា ជើងមាន់ និង​ស្លាបមាន់ ដែល​នាំចូល​ខុស​ច្បាស់​ត្រូវបាន​គេ​ចាក់​បញ្ចូល​អ័រម៉ូន ឬ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។ ជាពិសេស​ជើងមាន់ និង​ស្លាបមាន់​ដែល​ក្លាសេ​យូរ មាន​ផ្ទុក​បាក់តេរី​ច្រើន និង​មាន​ធំក្លិន​ឆ្អាប​ឈាម​ខ្លាំង​។ ហេតុនេះហើយ ទើប​គេ​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ ដើម្បី​លាង​សម្អាត​ឲ្យ​នៅ​ស្រស់​បានយូរ តែ​វា​នឹងមាន​លក្ខណ​:​ស្លេក ហើយ​រីក​ធំ​ជាង​មុន​។​ដោយសារតែ​ឃើញ​ពី​ផលប៉ះពាល់​ទាំងនេះហើយ ទើប​ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ជៀសវាង​ការទទួល​ទាន​ជើងមាន់ និង​ស្លាប់ ដែល​ក្លាសេ​ទុក​យូរ ព្រោះ​វា​មានគុណ​ភាព​ទាប ហើយ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។​សូមកុំ​ហូប​ជើងមាន់ និង​ស្លាបមាន់ ដែល​បាន​នាំ​ពី​ប្រទេសជិតខាង ព្រោះ​គ្មាន​អនាម័យ ហើយ​ជាពិសេស​វា​ត្រូវបាន​ត្រាំ​ជាមួយ​សារធាតុ​គីមី​គឺ​ថ្នាំ​ចាក់​សាកសព ដើម្បី​រក្សាទុក​បានយូរ​។ ថ្នាំ​ចាក់​សាកសព នឹង​អាច​បណ្តាលឱ្យ​អ្នក​បរិភោគ​កើត​ជំងឺមហារីក​បាន​។​ ដើម្បី​រក្សា​ជើងមាន់​អោយបាន​យូរ ស ស្អាត បំបាត់​ស្នាម គេ​ត្រូវ​ប្រើ​សារធាតុ​គីមី Hydrogen peroxide ។ ម្យ៉ាងវិញទៀត មាន់​គេ​ចាក់​វាក់​សាំង​តាម​ស្លាប ឫ ក​តែ​ជើងមាន់​ជា​កន្លែង​ផ្ទុក ប្រមូលផ្តុំ នៃ​បរិមាណ​ថ្នាំ​ទាំងនោះ ៕ ​