ទៅ​បែ​បន់​សុំ​សេចក្តីសុខ​មុន​រៀបការ អនិច្ចារ​ក្រឡាប់​ឡាន កូនក្រមុំ​ស្លាប់​…​កូន​ក​ម្លោះ​ទឹកភ្នែក​ហូរ​សស្រាក់​

សង្គមប្លែកៗ
0
434
…​តើ​អ្នកណា​អាច​ទប់ចិត្ត​មិន​ឲ្យ​រន្ធត់​បាន​នោះ​ខណៈដែល​រោងការ​បាន​សាងសង់ មាន​រៀបចំ​តុ​សម្រាប់​ជប់លៀង​ហើយ​ភ្ញៀវ​ជា​សាច់ញាតិ​ក៏​ស្ថិតក្នុង​រោង​អ៊ូអរ​ស្រាប់តែ​ទទួលដំណឹង​កូនក្រមុំ​បាត់បង់​ជីវិត​ទៅហើយ​។ អាពាហ៍ពិពាហ៍​បាន ប្រែក្លាយ​ទៅជា​ភាព​សោកសៅ​ក្នុង​មួយប៉ប្រិចភ្នែក ក្រោយពេល​បុរស​ម្នាក់​ដែល​ជិត​រៀបការ​ជាមួយនិង​មិត្តស្រី តែ​ត្រូវ​បំផ្លាញ​ដោយសារតែ​ខាង​ស្រី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​បាត់បង់​ជីវិត ខណៈពេលដែល​កំពុង​ទៅ​បន់ស្រន់ ធ្វើ​ឲ្យ​ពិធីមង្គលការ​ក្លាយជា​បុណ្យសព​។​ អ្នកលេង​បណ្ដាញ​សង្គម​ហេ្វ​ស​បុក​ម្នាក់​ឈ្មោះ Wataka PoolCham រស់នៅ​ប្រទេស​ថៃ បាន​បង្ហោះ​សារ ព្រម​ជាមួយនិង​រូបភាព​កូនកំលោះ​ដែល​ស្ថិតនៅក្នុង​ឈុត​រៀបការ ដែល​ពោរពេញ​ទៅដោយ​ភាព​សោកសៅ អាឡោះអាល័យ ទឹកភ្នែក​រលីងរលោង ខណៈពេល​មើលមុខ​កូនក្រមុំ​ដែល​ដេក​ក្នុង​មឈូស​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅពេលដែល​អ្នក​ទាំងពីរ​កំពុង​នាំគ្នា​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ លុះ​ពេលធ្វើ​ដំណើរ​នៅតាម​ផ្លូវ​ក៏បាន​ជួប​ឧបទ្ទវហេតុ​ក្រឡា ប់​រថយន្ត ទើប​ធ្វើ​ឲ្យ​ខាង​ស្រី​ទទួលរង រ​បួ ស​យ៉ាងធ្ងន់ធ្ងរ ហើយ​ក្រោយមក​ក៏បាន​ស្លា ប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ក្រៅពីនេះ​ខាង​កូនកំលោះ​ក៏បាន​ផុស​រូប​ឈុត​កូនក្រមុំ​នៅក្នុង​ហាង​ព្រមទាំង​សរសេរ​ឃ្លា​ថា ចាំ​បង​យក​ឈុត​នេះ​ទៅ​ឲ្យ​ណា យើង​នឹង​បាន​រៀបការ​ជាមួយគ្នា ហើយ​បង​នឹង​ស្លៀក​ឈុត​កូនកំលោះ​ដែរ​។ យើង​នឹង​រៀបការ​ជាមួយគ្នា និង​រស់នៅ​ជាមួយគ្នា​ជា​រៀងរហូត​ណា​។​ ​យើង​រៀបការ​ជាមួយគ្នា​ហើយ យើង​នឹងមិន​បែក​គ្នា​ទៀត​នោះទេ បង​ជា​កូនកំលោះ ហើយ​អូន​ជា​កូនក្រមុំ ក្ដី​ស្រលាញ់​របស់​យើង​នឹង​ស្ថិតស្ថេរ​ជា​និរន្ដរ៍ មិន​ថា​ជាតិ​ណា​ណា​បង​នៅតែ​ចាំ​អូន​ណា​! យ៉ាងណា​ឃ្លា​ទាំងនេះ គ្រាន់តែ​ជា​ពាក្យ​ស្រមើស្រមៃ​លួង​ចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​ជួប​គ្រោះថ្នាក់​មុន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​មួយថ្ងៃ​៕ ​