ឆ្កួត​មែន​ឲ្យ​ក្មេង​លៀន​អណ្តាត​ដាក់​ពស់​…​ហើយ​ថត​បង្ហោះ​លេង​…

សង្គមប្លែកៗ
0
924
…​បុរស​ម្នាក់នេះ បើ​មិនមែនជា​ឪពុក​របស់​ក្មេងប្រុស​ក៏​ត្រូវជា​សាច់ញាតិ​ដែរ​ប៉ុន្តែ​បែរជា​មានគំនិត​ចង់​ថតរូប​ភាព​ឆ្កួតៗ​អត់​ខ្លាច​គ្រោះថ្នាក់​អ្វី​បន្តិច​ណា​សោះ​ដល់​ក្មេងប្រុស​។ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​ស្តីពី​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​ថត​បង្ហោះ នូវ​សកម្មភាព​ក្មេងប្រុស​ម្នាក់​លៀន​អណ្ដាត លលេង​ជាមួយ​ពស់ បណ្ដាល​ឲ្យ​ពស់​ខាំ​ជាប់​អណ្ដាត​។ ​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​ថត​ឡើង​នៅក្នុង​ខេត្ត Makassar ប្រទេស​ឥណ្ឌូនេស៊ី និង​ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​អ៊ិន​ធើ​ណែ​ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ តាមរយៈ​វីដេអូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញថា បុរស​ម្នាក់​បាន​កាន់​កូន​ពស់ថ្លាន់​មួយ​ក្បាល និង​ផ្លុំ​ខ្យល់​ចូលទៅក្នុង​មាត់​វា​។ បន្ទាប់មក គាត់​បានដាក់​ពស់​នោះ​ចំ​ពីមុខ​ក្មេងប្រុស​ម្នាក់ ដែល​កំពុង​លៀន​អណ្ដាត​ចេញមកក្រៅ​។ ភ្លាមៗ​នោះ ស្រាប់តែ​ពស់​បាន​ស្ទុះ​ទៅ​ខាំ​ជាប់​អណ្ដាត​របស់​ក្មេងប្រុស​នោះ បណ្ដាល​ស្រែកយំ ដោយ​ដៃ​ទាំងសងខាង​ព្យាយាម​ទាញ​ពស់​នោះ​ចេញ​។ ក្រោយពី​ទាញ​ពស់​ចេញ​រួចមក ក្មេងប្រុស​នោះបាន​អង្គុយ​យំ ដោយមាន​ហូរឈាម​ចេញពី​អណ្ដាត​ទៀតផង​។ ជុំវិញ​នឹង​រឿងរ៉ាវ​ខាងលើនេះ គេ​មិន​ច្បាស់​ទេ​ថា ក្រោយ​កើតហេតុ ក្មេងប្រុស​នោះ​រងរបួស​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​នោះទេ​។ ​ទន្ទឹមនឹងនេះ ក៏មាន​មហាជន​នៅលើ​បណ្ដាញ​អ៊ិន​ធើ​ណែ​ត​បាន​បញ្ចេញមតិ​ថា​៖ តើ​ម្ដាយ​របស់​ក្មេងប្រុស​នោះ​នៅឯណា​? ហេតុអ្វី​បានជា​បណ្ដោយ​ឲ្យ​លេង​បែបនេះ​?​ហើយ​ចំពោះ បុរស​នោះ​ពិតជា​ឆ្កួត​ខ្លាំងណាស់​ដែល​យក​ពស់​ម​ក​ប្រលែង​លេង​ជាមួយ​ក្មេង​បែបនេះ​៕