ឮ​ហើយ​ប្រាកដជា​បះសក់ គ្រាន់តែ​ស៊ីឈ្នួល​ស្រែកយំ​តាម​រោងបុណ្យ​សព​មាន​ជី​វិភាព​រស់នៅ​យ៉ាង​រំភើយ​

សង្គមប្លែកៗ
0
432
…​តារាចម្រៀង​ប្រុស​ស្រី​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ប្រាក់​ហូរ​ចូល​ខ្ជោកៗ​ក្លាយជា​អ្នកមាន​ក៏​អាស្រ័យ​ទៅដោយ​ទឹកដម​សំឡេង​ដ៏​ពិ​រោះ​យ៉ាង​ក្រអួន​ក្រអៅ​នោះដែរ​។ យ៉ាងណាមិញ ចំពោះ​សម្លេង​ដ៏​ក្រអួន​ក្រអៅ​នេះ មិន​សម្រាប់តែ​ច្រៀង​ទើប​អាច​រកប្រាក់​បាន​នោះទេ​…​សូម្បីតែ​ស្រែកយំ​ចេះ​លើកដាក់​សម្លេង​ខ្ពស់​-​ទាប​ក៏មាន​ឈ្មោះ​ល្បី​មាន​គេ​តាម​ហៅរក​ប្រាក់​រត់​ចូល​ផ្ទះ​ដូច​តែ​គ្នា​ហ្នឹង​!​។ ជាក់ស្តែង​ដូច​ស្ត្រីជន​ជាតិចិន​វ័យ​កណ្តាល​ម្នាក់នេះ​អញ្ចឹង ក្រោយពី​បាន​ប្រកបមុខរបរ​ដើរ​ស្រែកយំ​តាម​រោង​បុណ្យសព បានធ្វើឱ្យ​ស្ត្រី​រូបនេះ​ក្លាយជា​អ្នកមាន​យ៉ាង​ងាយ ។​ ​ស្ត្រី​រូបនេះ រស់នៅក្នុង​ខេត្ត​ហឺ​ណាន នៃ​ប្រទេស​ចិន ។ បើតាម​ឱ្យដឹង ស្ត្រី​ជនជាតិ​ចិត្ត​រូបនេះ មាន​សមត្ថភាព និង ជំនាញ​ពិសេស​គឺ​ការ «​យំ​» ដោយ​គាត់​តែង​បាន​ប្រើ​ជំនាញ​នេះ​ដើម្បី​រកស៊ី និង ទទួលបាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ហើយ​គាត់​តែងតែ​ត្រូវបាន​គេ​ជួល​ឱ្យទៅ​ធ្វើជា​អ្នក​កាន់ទុក្ខ​តាម​រោង​បុណ្យសព​ជា​ហូរហែ ។​ជាមួយនឹង​មុខរបរ​នេះដែរ ស្ត្រីជន​ជាតិចិន​ដដែល​នេះ​រកចំណូលបាន​មិន​ស្ទើរ​ឡើយ ដោយ​សម្រាប់​ការ​កាន់ទុក្ខ​ម្តង​រយៈពេល ៣០ នាទី គាត់​អាច​រកលុយ​បាន​ប្រមាណ ៣០០ យ័ន ស្មើនឹង ៤២ ដុល្លារ ហើយ​សរុប​ក្នុង​មួយឆ្នាំ គាត់​រកចំណូលបាន​ប្រមាណ ២០០ ០០០ យ័ន ស្មើ ២៨០០០ ដុល្លារ​អាមេរិក ។​ គួរឱ្យ​ដឹង​ដែរ​ថា សម្រាប់​មុខរបរ​ស្រែក​យំទួញសោក​សិប្ប​និមិត្ត​នេះ ស្ត្រីជន​ជាតិចិន​រូបនេះ​បាន​ប្រកប​អស់​រយៈពេល ២០ ជាង​មកហើយ ហើយ​ចំណូល​ដែល​រកបាន​នោះ គាត់​បាន​ទិញ​ផ្ទះ​សម្រាប់​គ្រួសារ​រស់នៅ​យ៉ាង​ស្រួល មាន​ចំនីអាហារ​ហូបចុក​គ្រប់គ្រាន់ និង បាន​បញ្ជូន​កូនប្រុស​ច្បង​របស់គាត់​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ថែម​ទៀតផង ៕