ឃើញ​គេ​រៀបការ ចង់​មាន​គូ​ឡើង​ញ័រ​ខ្លួន​ប្រឹង​ដណ្តើមយក​បាច់ផ្កា​អត់​ខ្មាស់​នរណា​មួយ​សេន​

សង្គមប្លែកៗ
0
499
…​នាងក្រមុំ​ម្នាក់នេះ​ប្រាកដជា​បានកើត​មាន​ជំនឿ​ស៊ប់​ក្នុង​ខ្លួន​ថាបើ​ដណ្តើមបាន​បាច់ផ្កា​នោះ​នឹង​ឆាប់​មាន​គូគ្រង ទើប​ស្ទុះ​វឹង​ដេញ​ដណ្តើម​គេឯង​ពេញ​រោងការ​ដោយ​គ្មាន​ខ្មាស់អៀន​បន្តិច​ណា​សោះឡើយ​។ នៅក្នុង​ពិធីមង្គលការ​របស់​ជ​ន​ជាតិ​បរទេស គឺ​តែងតែមាន​ការចាប់​បាច់ផ្កា​ពី​កូនក្រមុំ​ជានិច្ច ហើយ​សម្រាប់​ស្ត្រី​ណា​ដែល​ចាប់បាន​បាច់ផ្កា នោះ​មានន័យថា​នឹងត្រូវ​រៀបការ​បន្ទាប់​។​ ថ្មីៗ​កន្លងទៅនេះ នៅក្នុង​ពិធីមង្គលការ​មួយ ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ដណ្ដើម​បាច់ផ្កា​ពី​គេ ទាំង​ដែល​ខ្លួន​មិនមែនជា​អ្នក​ចាប់បាន​។ យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា កូនក្រមុំ​បាន​បែរខ្នង ហើយ​បោះ​បាច់ផ្កា​ទៅខាង​ក្រោយ ដើម្បី​ឲ្យ​ភ្ញៀវ​ចាំ​ចាប់​។ ពេលនោះ ស្ត្រី​ម្នាក់​ដែល​ពាក់​រ៉ូ​ប​ខ្មៅ​គឺជា​អ្នក​ចាប់​បាច់ផ្កា​បាន តែមាន​ស្ត្រី​ម្នាក់ទៀត​ដែល​ពាក់​រ៉ូ​ប​ផ្កាឈូក បាន​ស្ទុះរ​ត់ទៅ​ដណ្ដើមយក​បាច់ផ្កា​ទាល់តែ​បាន ហើយ​ដើរ​អួត​បង្ហាញ​ធ្វើ​ព្រងើយ​។ ​ជុំវិញ​សកម្មភាព​ខាងលើនេះ​មិនបាន​បង្ក​ទៅជា​ជម្លោះ ឬ​ឈានដល់​ហិង្សា​ឡើយ​។ ចំណែកឯ​វីដេអូ​ត្រូវបាន​បង្ហោះ​ទៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត ក៏​ទទួលបាន​ការចាប់អារម្មណ៍ និង​ហួសចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ណាស់ដែរ ហើយ​ក៏មាន​មហាជន​មួយចំនួន​បានលើកឡើង​ផង​ថា ទង្វើ​របស់​ស្ត្រី​រូបនោះ គឺជា​ទង្វើ​អសីលធម៌​មួយ​ដែល​មិនគួរ​កើតឡើង​ឡើយ​៕