សូម​ទុកជា​គំរូ​…​កំពុងតែ​ឆ្ងាញ់​មាត់​ស្រាប់តែ​ផ្ទុះ​ផូង​

សង្គមប្លែកៗ
0
426
…​តុ​ដែលមាន​កញ្ចក់​ក្រាល​ពីលើ​ហើយ​ម្តង​កាល​ដាក់​ចង្ក្រានហ្គាស​ឬ​ចង្ក្រានអគ្គិសនី​ពីលើ​ដើម្បី​ចម្អិន​ស៊ុប​ឬ​អាំង​សាច់​ក្រោយពី​បាន​ស្តាប់​នូវ​ដំណើររឿង​មួយ​នេះ​ប្រាកដជា​ប្រិយមិត្ត​មានចិត្ត​ខ្លាចរអា​បន្តិច​ហើយ​។​ស្ត្រី​ជនជាតិ​សិង្ហ​បុរី​មួយរូប​បាន​ចែកចាយ​រឿង​របស់​នាង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ជុំវិញ​ហេតុការណ៍​ផ្ទុះ​ផ្ទាំង​កញ្ចក់​នៃ​តុ​មួយ​ជា ជាច្រើន​បំណែក អំឡុង​ពេលដែល​ប្រើប្រាស់​ចង្ក្រានអគ្គិសនី​ចម្អិន​ស៊ុប​នៅលើ​តុ​នា​អាហារ​ពេល​ល្ងាច ស្រាប់តែ​ស្ត្រី​ឈ្មោះ Chu និង​មិត្តភក្តិ​របស់​នាង បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ញញើត​មួយ ដែល​ផ្ទៃ​កញ្ចក់​តុ​ទាំងអស់​ផ្ទុះ​បែកខ្ចាយ រហូត​បំណែក​ខ្លះ​ទម្លុះ​ចាក់​ចូល​ផ្នែក​រាងកាយ​របស់​នាង​និង​មិត្តភក្តិ មើល​ហើយ​គួរ​ឲ្យ​ញញើត​ខ្លាំង​បំផុត​។​ ​ក្រោយពី​កើតហេតុ​ការណ៍​នេះហើយ នាង​មិន​ហ៊ាន​រើខ្លួន​ចេញពី​ទីតាំង​នោះទេ ពោលគឺ​ព្យាយាម​នៅ​មួយកន្លែង​និង​ខ្លះ​ឡើងទៅ​អង្គុយ​លើ​សា​ឡុង​ជាប់ ហើយ​ប្រញាប់​តេ​ហៅ​ក្រុម​សង្គ្រោះបន្ទាន់​មកជួយ​នាង ព្រោះ​នៅលើ​ឥដ្ឋ​សុទ្ធតែ​អំបែង​កញ្ចក់​។​មិន​ប្រាកដថា​មកពី​គុណភាព​នៃ​តុ​កញ្ចក់​មាន​សភាព​អន់​ឬ​បែបណា​នោះទេ ប៉ុន្តែ Chu បាន​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​តុទូ​ដែល​នាង​បាន​ទិញ​នោះ ដើម្បី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​លើ​ការព្យាបាល​និង​ថ្នាំពេទ្យ​ផ្សេងៗ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​ព្រម​សង​តែ​លើ​ការផ្លាស់ប្តូរ​តុ​ថ្មី​ឲ្យ​នាង​តែប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ​ដំណើរ​រឿងនេះ​ជា​សារ​មួយ​ដែល​គ្រប់គ្នា​គួរ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត ព្រោះ​ជាធម្មតា​កញ្ចក់​និង​របស់​ក្តៅ វា​មិនអាច​នៅ​ជាមួយគ្នា​បានយូរ​នោះឡើយ អ៊ីចឹង​គួរ​ប្រយ័ត្ន​ជៀសវាង​កើតហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​ដូច​ខាងលើនេះ​៕