បោក​កូនប្រុស​អត់​បាន​មែន​…​តែ​ល្បី​កក្រើក​ដែរ​ក្នុង​បណ្តាញ​សង្គម​

សង្គមប្លែកៗ
0
299
…​បុរស​ជា​ឪពុក​ម្នាក់នេះ ថ្វីបើ​បរាជ័យ​មិនអាច​បោកប្រាស់​ភ្នែក​កូនប្រុស​របស់ខ្លួន​បានតែ​រូបភាព​ដែល​បាន​បង្ហោះ​ទៅ​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ខ្ទង់លាន​ឯ​ណ្នោះ​។​ជាការ​ពិតណាស់ សម្រាប់​ក្មេង​តូចៗ​តែងតែ​យំ​រក​ម្ដាយ នៅពេលដែល​ម្ដាយ​មិន​នៅក្បែរ ។​ថ្ងៃមួយ លោក Sato ស្រាប់តែ​នឹកឃើញ​នូវ​វិធី​បោកប្រាស់​ភ្នែក​កូនប្រុស​ដោយ​លោក​បាន​យក​ក្រដាសកាតុង​ធ្វើជា​រូប​ប្រពន្ធ​ដាក់តាំង​ក្នុងផ្ទះ ដើម្បី​កុំ​ឲ្យ​កូនប្រុស​វ័យ​១​ឆ្នាំ​របស់គាត់​យំ​សួររក​ម្ដាយ​។ ​លោក Sato បាន​កុម្ម៉ង់​ធ្វើ​រូប​ប្រពន្ធ​របស់គាត់​ចំនួន​ពីរ ចេញពី​ក្រដាសកាតុង នៅ​ហាង​ព្រី​នរូ​ប​មួយកន្លែង​។ គាត់​ក៏បាន​សាកល្បង​ឲ្យ​ប្រពន្ធ​ឈរ​នៅក្នុង​ផ្ទះបាយ​ដើម្បី​បន្លំ​ភ្នែក​កូន​សិន រួច​យក​រូប​ក្រដាសកាតុង​មក​ដាក់តាំង​ជំនួស​វិញ ហើយ​ឲ្យ​ប្រពន្ធ​រត់ចេញ​។ ចំពោះ​វិធីសាស្ត្រ​នេះ មាន​ប្រសិទ្ធភាព​ត្រឹមតែ​រយៈពេល​២០​នាទី​ប៉ុណ្ណោះ ហើយ​ចុងក្រោយ​កូនប្រុស​របស់គាត់​ក៏​ចាប់ផ្ដើម​យំ​រក​ម្ដាយ បន្ទាប់ពី​ដឹង​ការពិត​។ ​ចំពោះ​វីដេអូ​ដែល​លោក Santo បាន​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម Twitter ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​២​លាន​ដង​៕