ដើរ​មើល​មេឃ មើល​ផ្កាយ​នៅ​ឋានសួគ៌ យកដៃ​ស្ទាប​ក្បាល ពុទ្ធោ​ប្រុស​នេះ​មកពីណា​មក​បន្លំ​នែបនិត្យ​ប្រាណ​ស្រី​

សង្គមប្លែកៗ
0
768
[wai id="5"]
…​ចាត់ទុកថា​ទេវតា​បាន​ចុះ​មកជួយ​នាង​ទៅ​ចុះ​…​ខណៈពេល​ស្រវឹងស្រា​ស្ទើរ​បើកភ្នែក​ពុំរួច​ទៅហើយ​…​ហើយ​ស្ថិតក្នុង​សមរភូមិ​ទៀត​នោះ ស្រាប់តែ​នាង​បាន​យកដៃ​ស្ទាប​មុខ​ស្ទាបក្បាល​…​ពុទ្ធោ​គូប្រកួត​ពុំមែន​ជា​មិត្ត​ប្រុស​ទេ គឺ​ប្រុស​ផ្សេង​ចូលមក​បន្លំ​…​។​គេហទំព័រ BrightTV ប៉ុស្តិ៍​លេខ​២០ របស់​ថៃ បាន​ផ្សាយ​នេះ​ហេតុការណ៍​របស់ ស្ត្រី​ម្នាក់ ត្រូវបាន​បុរស​ជនជាតិ បរទេស​២​នាក់ ក្នុងនោះ​ម្នាក់​ជា​មិត្ត​ប្រុស​របស់​នារី​រងគ្រោះ បាន​ចូលទៅ​បន្លំ​ដេក​ជាមួយ នាង ។​
ពាណិជ្ជកម្ម
​បើតាម​ការរៀបរាប់ របស់​នារី​រងគ្រោះ​រូបនោះ បាន​ប្រាប់ថា រូបនាង​បាន​ស្រលាញ់គ្នា ជាមួយ​បុរស​ឈ្មោះ Kera អាយុ​២៥​ឆ្នាំ ជនជាតិ​កា​ម៉េ​រូ​ន បាន​រយៈពេល​៤​ខែ​មកហើយ​។ នៅ​ថ្ងៃកើតហេតុ រូបនាង​បាន​ទូរស័ព្ទ ហៅ​មិត្ត​ប្រុស​របស់​នាង ឲ្យ​មកជួប​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ ។​ខណៈពេល​នោះ នាង​បាន​ចូលទៅ​ដេក និង​ងូតទឹក​ចាំ​មិត្ត​ប្រុស​របស់​នាង ដោយពេល​នោះ នាង​ស្ថិតក្នុង​អកា​រៈ​ស្រវឹង​ផង ពេល​មិត្ត​ប្រុស​របស់​នាង​មកដល់ ស្រាប់តែ​រូបគេ​បាន​ប្រាប់ថា ចុះទៅ​ទិញ​ស្រោមអនាម័យ នៅ​ខាងក្រោម​សណ្ឋាគារ តែ​ពេលដែល​គាត់​ឡើងមក​វិញ ហើយ​ចូល​បន្ទប់ នាង​ក៏​មិនបាន​ចាប់អារម្មណ៍​មើល​នោះដែរ ។ លុះ​ពេលដែល​ពួកគេ​ទាំង​២​នាក់ ចាប់ផ្តើម​រួម​រ័ក្ស ជាមួយគ្នា​នៅលើ​គ្រែ ពេលនោះ​នាង​បាន​យកដៃ ទៅ​ចាប់​ដងខ្លួន និង​ផ្ទៃមុខ​របស់​មិត្ត​ប្រុស ស្រាប់តែ​ខុសពី​ធម្មតា បើកភ្នែក​មើល ឃើញ​បុរស​ដែល​កំពុងតែ រួម​រ័ក្ស​ជាមួយ​នាង​នោះ មិនមែនជា​មិត្ត​ប្រុស​របស់​នាង​ឡើយ តែ​គឺជា​មិត្តភក្តិ របស់​មិត្ត​ប្រុស​នាង ឈ្មោះ​អូ​រី​អ៊ូ​។ ពេល​ដឹង​ភ្លាម នាង​បាន​ព្យាយាម​រើបំរះ​ខ្លួន ព្រមទាំង​ស្រែក​ខ្លាំងៗ តែ​ត្រូវ​បុរស​នោះ បិទមាត់​របស់​នាង​ជិត ទើប​នាង​បាន​ព្យាយាម រើបំរះ​យ៉ាងខ្លាំង​ម្តង​ហើយ​ម្តងទៀត ហើយ​បាន​រុញ​បុរស​នោះ ធ្លាក់​ចេញពី​លើ​គ្រែ ទើប​នាង​បាន​បើកទ្វារ​រត់ចេញ​ទៅ​ក្រៅ ស្រែកហៅ​សន្តិសុខ​ឲ្យ​ជួយ ។ ​កម្លាំង​ប៉ូលិស​កំពុង​តាម​ចាប់ ព្រមទាំង​ត្រួតពិនិត្យ​កា​ម៉េ​រ៉ា​សុវត្ថិភាព នៅតាម​ផ្លូវ​និង​សណ្ឋាគារ ដែល​កើតហេតុ​ខាងលើ ដោយ​ប៉ូលិស​បានធ្វើការ​សន្និដ្ឋាន​ថា ក្រុម​ជនល្មើស​ជា​ជនជាតិ ទាំង​២​នាក់​នេះ អាចជា​ក្រុម​ដែល បោកប្រាស់​ស្រីៗ ដោយ​ថត​វីដេអូ​រួម​រ័ក្ស​របស់​នាង ហើយ​ជំរិត​ទារប្រាក់​ពី​នារី​រងគ្រោះ​វិញ ៕