ពុំមែន​មានតែ​សត្វ​ឆ្កែ​ទេ​…​សត្វ​ឆ្មា​ក៏មាន​អារម្មណ៍​ទុក្ខសោក​ដែរ​ពេលដែល​ម្ចាស់​របស់​វា​សូន្យ​សង្ខា​!

សង្គមប្លែកៗ
0
449
…​រឿងរ៉ាវ​ខ្លះ​របស់​សត្វ​ឆ្កែ​ដែល​ដេក​សុំ​កុក​នៅ​ពីមុខ​ផ្នូរ​សព និង​មុខ​ក្រៀមក្រំ​អង្គុយ​សម្លឹង​រូបថត​ដែល​ដាក់តាំង​ពីមុខ​មឈូស​បាន​ចុះផ្សាយ​ជារឿយៗ​រួម​មកហើយ​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​បាន​ក្លាយជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​សង្វេក​ក្រៃលែង​នៅក្នុង​អារម្មណ៍​ប្រិយមិត្ត​ផង​ទាំងឡាយ​។​នៅពេលនេះ​សូម​លើកយក​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ក្តុកក្តួល​ស្តីពី​ទឹកចិត្ត​ភក្តី​ចំពោះ​ម្ចាស់​របស់​សត្វ​ឆ្មារ​មួយ​ក្បាល​នេះ​។ ឆ្មា​ដ៏​គួរ​ឲ្យ​អាណិត​មួយ​ក្បាល​នេះ ឈ្មោះ Rambo ហាក់ដូច​ជាមាន​អារម្មណ៍​សោកស្ដាយ និង​មិន​សប្បាយចិត្ត​ឡើយ​នៅពេលដែល​វា​បានឃើញ​ផ្នូរ​ម្ចាស់​របស់​វា​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​ចែករំលែក អំពី​រឿងរ៉ាវ​ឆ្មា​ដែល​ឪពុក​គាត់​បាន​យកមក​ចិញ្ចឹម និង​ស្រលាញ់​ឆ្មា​នោះ​ណាស់ ហើយ​វា​តែងតែ​ទៅណា​ជាមួយនឹង​គាត់​ជានិច្ច សូម្បី​ពេលដេក​។ នៅ​ថ្ងៃ​ដែល​ឪពុក​គាត់​ទទួលមរណៈភាព Rambo បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ខ្លួនប្រាណ​របស់​វា​ប្រែជា​ក្ដៅ ហើយ​មិន​ចង់ស៊ី​អ្វី​ឡើយ​។ ហើយ​នៅ​រាត្រី​យប់​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យសព Rambo ហាក់ដូច​បាន​ធូរស្បើយ​ឡើងវិញ ព្រមទាំង​បាន​អង្គុយ​ស្ដាប់ ហាក់ដូចជា​វា​អាច​ស្ដាប់​យល់​អីចឹង​។ បន្ទាប់ពី​កម្ម​វី​ធី​បុណ្យសព​ចប់ វា​ក៏​ឈឺ​ម្ដងទៀត ហើយ​លោក Fadhil Raihan បា​នស​និ្ន​ដ្ឋា​ន​ថា​នេះ​មិនមែនជា​រោគសញ្ញា​នៃ​ការឈឺចាប់​រាងកាយ​ឡើយ តែ​វា​បានបង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​ចំពោះ​រឿង​អ្វីមួយ​។ ក្រោយមក Fadhil Raihan ក៏បាន​នាំ Rambo ទៅលេង​ផ្នូរ​របស់​ឪពុក​គាត់ ហើយ​ពេលទៅដល់​វា​ក៏​អង្គុយ​ចុះ​យ៉ាង​ស្ងៀមស្ងាត់ ព្រមទាំង​បាន​សម្លឹង​មើលទៅ​ផ្នូរ​ឥត​ដាក់​ភ្នែក​ទៀតផង​។ ​បន្ទាប់ពី Rambo ត្រលប់មក​ដល់ផ្ទះ​វិញ វា​ក៏​ចាប់ផ្ដើម​មាន​សភាព​ប្រក្រតី​ឡើងវិញ​ជាធម្មតា​។ ក្រោយ​ឃើញ​សភាព​ឆ្មា​បែបនេះ​លោក Fadhil Raihan បាន​សនិដ្ឋាន​ទៀតថា​សត្វ​ក៏មាន​អារម្មណ៍​ដូច​មនុស្ស​ដែរ គ្រាន់តែ​ការបង្ហាញ​ចេញ​របស់​វា​អាច​ខុសពី​យើង​។