កូនភ្លោះ​បីនាក់​រូបរាង​មុខមាត់​ដូចគ្នា​ខ្លាំងពេក​ដល់​ថ្នាក់​ម្តាយ​យក​ថ្នាំ​ក្រចក​មក​លាប​កុំ​ឲ្យ​ច្រឡំ​

សង្គមប្លែកៗ
0
456
…​បច្ចុប្បន្ននេះ​បើ​គូ​ស្វាមីភរិយា​មានចិត្ត​ចង់បាន​កូនភ្លោះ​តែង​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឬ​អោយ​ពេទ្យ​ប្រើប្រាស់​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ដើម្បី​ជួយ​ទៅដល់​ពួកគេ​។​ប៉ុន្តែ​កាលពីពេល​កន្លងទៅនេះ​ប្តី​ប្រពន្ធ​មួយគូ​ទទួលបាន​កូនស្រី​ភ្លោះ​បីនាក់​ដោយ​គ្មាន​ជំនួយ​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​នោះឡើយ ហើយ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​កូនភ្លោះ​ទាំងបី​ដូចគ្នា​បេះបិត​សូម្បី​ម្តាយ​របស់​ពួកគេ​ក៏​ច្រឡំ​ដែរ​។​ ​ករណី​កូនភ្លោះ ៣ ដោយ​ធម្មជាតិ​នៅ​ប្រទេស​អង់គ្លេស នេះ​ដែល​ទូទៅ​មានតែ ១/២០០​លាន​ប៉ុណ្ណោះ លើ​ពិភពលោក ។​ស្ត្រី​ជា​ម្តាយ​ឈ្មោះ Sian Williams អាយុ ៣១​ឆ្នាំ រស់នៅ​តំបន់ South Wales ចក្រភព​អង់គ្លេស​ពិតជា​មានការ​រីករាយ​យ៉ាងខ្លាំង​ជាមួយនឹង​ស្វាមី វ័យ ២៦​ឆ្នាំ ឈ្មោះ Aaron Palfrey របស់ខ្លួន ខណៈពេល​ទទួល​ឪពុកម្តាយ​ពីររូប​នេះ បានដាក់​ឈ្មោះ​ឲ្យ​កូនៗ​ទាំងបី​ថា Jorgie, Belle និង Olivia ។​ ​យ៉ាងណាមិញ​ទារិការ​ទាំងបី កាន់តែ​ធំ​កាន់តែ​ដូចគ្នា​ឡើង ធ្វើ​ឲ្យ​ឪពុកម្តាយ​របស់​ពួកគេ​យក​ថ្នាំ​ក្រចក មក​លាប​ក្រចកជើង​របស់​កូនៗ​ដោយ Jorgie ពណ៌​ស្វាយ Bell ពណ៌​ផ្កាឈូក ហើយនឹង Olivia ពណ៌​លឿង​៕