សំណាង​ហើយ​ចេះ​ចាប់​ទាន់​…​កុំ​អី​ជីវិត​មិនដឹង​ជា​យ៉ាងណា​…​យ៉ាង​ណី​នោះទេ​

សង្គមប្លែកៗ
0
262
…​កំពុងតែ​ហែល​ទឹកសមុទ្រ​ខ្វៃៗ​ស្រាប់​តែមាន​ត្រីមុខ​ស្រួច​ដូច​ដាវ​ហែល​សំដៅ​មករក​ដូច​មាន​កំហឹង​សងសឹក​យ៉ាង​អញ្ចឹង​..​ធ្វើ​ឲ្យ​អ្នកទេសចរ​២​នាក់​នេះ​ព្រលឹងចុងសក់​បន់​អស់​ដូនតា​ឲ្យ​ចុះមក​ជួយ​…​តែ​សំណាងល្អ​បាន​អ្នកនេសាទ​ដែល​នៅក្បែរ​ជួយសង្គ្រោះ​ទាន់ពេល​កុំ​អី​មិនដឹង​ជា​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះទេ​។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើងទៅ​លើ ភ្ញៀវ​ទេសរ​ចរ​ពី​នាក់​កំពុង​ហែល​ទឹក​លេង​នៅ​ជិត​តំបន់ឆ្នេរ​ឈុម​ផុន ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ក៏​ស្រាប់តែ​ត្រី​មួយ​ក្បាល​ហែល​សំដៅ​មករក​ពួកគេ និង​បង្ក​ឲ្យ​មានការ​ភិតភ័យ​ជាខ្លាំង​។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនេសាទ​ម្នាក់​ដែល​បាន​ថត​វីដេអូ​នោះ​លើកឡើងថា គាត់​បានឃើញ​ត្រី​ធំ​មួយ​ក្បាល​គេ​ឲ្យ​ឈ្មោះថា ត្រី​ដាវ​ដែល​ត្រី​ប្រភេទ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ព្រោះ​មាត់​ដ៏​ស្រួច​ហើយ​វែង​របស់​វា​។ លោក​បាន​បន្តថា ត្រី​នោះបាន​ហែល​យ៉ាង​លឿន​សំដៅ​ទៅរក​អ្នក​ហែល​ទឹក​ទាំងពីរ ហាក់ដូច​ជាមាន​កំហឹង​មកពីណា​ក៏​មិនដឹង​។ តែ​ភ្លាមៗ​នោះ ក្រុម​របស់លោក​ក៏បាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ព្រមទាំង​អាច​ចាប់​ត្រី​នោះបាន​ថែមទៀត​ផង​។ ​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ ២០១៧ កន្លងទៅ ក៏មាន​បុរស​ចូលនិវត្តន៍​អាយុ ៥៧ ឆ្នាំ​ម្នាក់​បាន​រងរបួស​ត្រ​ង់ក ដោយសារ​មាត់​ដ៏​មុត​ស្រួច​របស់​ត្រី​ប្រភេទ​នេះ ដែរ​៕