មិត្ត​តិរច្ឆាន​ឃើញ​លង់ទឹក​ប្រឹង​ថត​វីដេអូ ដល់​ឈ្លក់ទឹក​ស្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​

សង្គមប្លែកៗ
0
356
​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ណាស់​ធ្វើដំណើរ​ទៅ​ហែល​ទឹក​លេង​ប៉ះ​ជាមួយ​ពួកម៉ាក​មានចិត្ត​ល្ងីល្ងើ​ដល់​ជួប​ភាពអាសន្ន ខ្លួន​ទីពឹង​ខ្លួន​…​សូន្យ​សង្ខា​។ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅនេះ យុវជន​ម្នាក់​លង់ទឹក​ស្លាប់ ខណៈពេល​មិត្តភក្ដិ​របស់គេ​ឈរ​មើល និង​ថត​វីដេអូ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា​។ ​ប្រភព​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​មាន​ឈ្មោះថា Jaffer Ayub អាយុ​១៩​ឆ្នាំ ហើយ​ក្នុង​ថ្ងៃកើតហេតុ គេ​បាន​ទៅ​ហែល​ទឹក​លេង​ជាមួយ​មិត្តភក្ដិ​ពីរ​នាក់​ទៀត​។ Ayub បាន​លោត​ចូលទៅក្នុង​ទន្លេ​ដោយមាន​ទំនុកចិត្ត និង​ហែល​ចេញពី​ច្រាំង​ចម្ងាយ​ពី​២​ម៉ែត្រ ទៅ​៣​ម៉ែត្រ​។ បន្ទាប់មក Ayub ក៏បាន​ហែល​ត្រលប់មក​ច្រាំង​វិញ ដោយ​សភាព​អស់កម្លាំង​យ៉ាង​ល្ហិតល្ហៃ​។ ភ្លាមៗ​នោះ Ayub បាន​លើកដៃ ព្យាយាម​សុំ​ជំនួយ​ពី​មិត្តភក្ដិ​ដែល​នៅ​មាត់ច្រាំង ប៉ុន្ដែ​មិត្តភក្ដិ​ទាំងពីរ​បែរជា​ឈរ​មើល និង​ថត​វីដេអូ​ទៅវិញ​។ មិនយូរប៉ុន្មាន Ayub លែង​កម្រើកខ្លួន និង​លិច​ក្បាល​បាត់​ពី​ផ្ទៃ​ទឹក​ខាងលើ​។ ឃើញ​ដូច្នេះ មិត្តភក្ដិ​ទាំងពីរ​ស្លន់ស្លោរ នាំគ្នា​ទាញ Ayub ឡើងមក​លើគោក​វិញ ប៉ុន្ដែ​វា​យឺត​ពេល​បាត់ទៅហើយ​។ ​យ៉ាងណាមិញ ជុំវិញ​ហេតុការណ៍​ខាងលើនេះ ប៉ូលិស​បាន​ចុះចូល​ទៅក្នុង​ប​ញ្ចី​ខ្មៅ និង​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ដ​៕