ប៉េ​ដេ​កម្លាំង​យក្ស ជាង​១​ឆ្នាំ​ចាប់​ប្រុសៗ​រំលោភ​ជិត​២០០​នាក់​

សង្គមប្លែកៗ
0
315
…​រឿងរ៉ាវ​នេះ​ពិតជា​ពុំ​ធ្លាប់​កើតមាន​ទេ ពីមុនមក​ដែល​ប្រុស​ខ្ទើយ​ហៅថា​ប៉េ​ដេ​ចាប់រំលោភ​ប្រុសៗ​មាន​តួលេខ​គួរ​ឲ្យ​បះសក់​នោះ​។​និស្សិត​ខ្ទើយ​ឥណ្ឌូនេស៊ី​ម្នាក់នេះ ត្រូវបាន​ទំព័រ​ព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ថា ជា​អ្នករំលោភ​សេពសន្ថវៈ​ដែល​លេចធ្លោ​ជាងគេ គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ចក្រភព​អង់គ្លេស​។ និស្សិត​រូបនេះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃ ០៦ មករា ពីបទ​រំលោភ​បុរស​ដូចគ្នា​ច្រើន​នាក់​មិនគួរ​ឲ្យ​ជឿ​។ អាជ្ញាធរ​បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា និស្សិត​ឈ្មោះ Reynhard Sinaga បាន​ប្រព្រឹត្តិ​បទល្មើស​ដោយ​រំលោភ​មនុស្ស​ប្រុស​ដូចគ្នា​យ៉ាងហោចណាស់​១៩៥​នាក់​ក្នុង​រយៈពេល​ត្រឹម​១​ឆ្នាំកន្លះ​។ និស្សិត​ឈ្មោះ Sinaga​រូបនេះ មាន​អាយុ​៣៦​ឆ្នាំ​។ តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ខ្លួន​បានទទួល​បណ្តឹង​ច្បាស់ការ​ពី​ជនរងគ្រោះ​ចំនួន​២៣​នាក់​ហើយ ក្រៅពីនេះ​ក៏​នៅមាន​បណ្តឹង​ពី​ជនរងគ្រោះ​ចំនួន​៧០​នាក់​ផ្សេងទៀត ដែល​អាជ្ញាធរ​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ​។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ក្រោយ​ដឹងថា Sinaga ធ្លាប់​ជាប់គុក​រហូតដល់​៨៨​លើក​រួចមក​ហើយដោយ​ជាប់ទោស​រយៈពេល​២០​ឆ្នាំ​ដោយសារ​បណ្តឹង​ដូចគ្នានេះ​។ យ៉ាងណា ទាក់ទិន​នឹង​ករណី​រំលោភ​លើ​បុរស​ដូចគ្នា​ដែល​គ្រប់គ្នា​មិន​នឹកស្មានថា​មាន​នេះ ត្រូវបាន​អាជ្ញាធរ​បញ្ជាក់ថា​បាន​ក្លាយជា​រឿងក្តី​ដ៏​កក្រើក​សម្រាប់​ប្រទេស​អង់គ្លេស​។ ព្រះរាជ​អាជ្ញាធរ​បន្ថែម​ថា បុរស​វ័យក្មេង​ស្ទើរ​ទាំងអស់​សុទ្ធតែ​រង​គ្រោះ​ក្រោយ​ស្គាល់​និស្សិត​រូបនេះ នៅក្នុង​ក្លឹប ឬ​បារ ហើយ​តែងតែ​ត្រូវបាន​បុរស​ល្មោភ​តណ្ហា​រូបនោះ​ល្បួង​ទៅ​គេង​ក្នុង​បន្ទប់​ខ្លួន ហើយក៏​ធ្វើ​សកម្មភាព​រំលោភ​តែម្តង​។ ក្រោយ​ឃាត់ខ្លួន ប៉ូលីស​បាន​រកឃើញ​DVD​ចំនួន​២៥០​ឌី​ស និង​រូបថត​ដែលជា​សកម្មភាព​រំលោភ​ចំនួន​៣០០ ០០០​រូប ដោយ​ជាការ​កត់សម្គាល់​ជនរងគ្រោះ​ភាគច្រើន​ជា​និស្សិត​វ័យ​ក្រោម​២០​ឆ្នាំ​។ ​គួររំឭកថា និស្សិត​ជនជាតិ​ឥណ្ឌូនេស៊ី​ខាងលើ ធ្លាប់​ត្រូវបាន​បុគ្គល​រងគ្រោះ​វាយ​យ៉ាងដំណំ ហើយ​បញ្ជូនមក​អាជ្ញាធរ​ក្រោយពី​ដឹងខ្លួន​ថា ត្រូវគេ​រំលោភ​។ ចំណែក​ជនរងគ្រោះ​មួយចំនួនទៀត​ប៉ុនប៉ង​ធ្វើអត្តឃាត​ជាច្រើនលើក ដោយសារ​តូចចិត្ត​នឹង​ការរំលោភ​ពី​សំណាក់​បុរស​ដូចគ្នា​យ៉ាង​ព្រៃផ្សៃ​ង​៕