ស្នេហ៍​ពិត​អត់​គិតពី​អតិ​ត​កាល​…​ទោះ​អូន​កំពុងមាន​តំណក់ឈាម​ជាមួយ​សង្សារ​ចាស់ ក៏​បង​នៅតែ​ស្នេហ៍​

សង្គមប្លែកៗ
0
732
[wai id="5"]

[wai id="7"]
…​នៅពេលដែល​សង្សា​ក្បត់ចិត្ត​បោះបង់​នាង​ចោល​ទាំង​កំពុងមាន​ផ្ទៃពោះ​នាង​មាន​ក្តី​ឈឺចាប់​ជា​ពន់ពេក​ស្ទើរតែ​ចង់​ស្អប់​ប្រុសៗ​ទាំងអស់​ទៅហើយ​។​ប៉ុន្តែ​ប្រៀបដូចជា​កំពុង​លង់ទឹក​ស្រាប់​តែមាន​ទូក​មួយ​អណ្តែត​មក​ឲ្យ​នាង​តោង​!​។​ដំណើររឿង​របស់​នារី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Nicole Tee ត្រូវបាន​សង្សារ​ចាស់​បោះបង់ចោល ប្រៀប​បានជា​រឿងនិទាន​យ៉ាង​រំជើបរំជួល​ដូច​ក្នុង​ខ្សែភាពយន្ត​។​នាង Nicole បាន​បង្ហោះ​សារ​មួយ រៀបរាប់​ពី​មិត្ត​ប្រុស​ថ្មី​ដ៏​ល្អ​របស់​នាង ចូលទៅក្នុង​គណនី​បណ្តាញ​សង្គម​។ ហើយ​មិនបាន​ប៉ុន្មាន​ផង សារ​នេះ ត្រូវបាន​ចែកចាយ​ល្បី​ពេញ​បណ្តាញ​សង្គម​តែម្តង​។​
ពាណិជ្ជកម្ម

​នាង​បានសរសេរថា​៖“​កាលពី​ប៉ុន្មាន​ខែ​មុននេះ នៅពេលដែល​ខ្ញុំ​កំពុងមាន​ផ្ទៃពោះ ខ្ញុំ​ពិតជា​ក្រៀមក្រំ​ខ្លាំងណាស់ ហើយ​ខ្ញុំ​មិន​ចង់​ជួប​នរណា​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បាន​ស្គាល់​សង្សារ​ថ្មី​របស់ខ្ញុំ ពួកយើង​បានចាប់ផ្តើម​ពី​ការ​រាប់អាន​គ្នា​ជា​មិត្តភក្តិ ហើយ​គាត់​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត តាមរយៈ​ការមើល​ថែរក្សា និង​ព្រួយបារម្ភ​ពី​ខ្ញុំ ទោះបីជា​គាត់​ដឹងថា​ខ្ញុំ​មាន​ផ្ទៃពោះ​ជាមួយ​សង្សារ​ចាស់​ក៏ដោយ​។ គាត់​ស្រឡាញ់​ខ្ញុំ ហើយ​គាត់​ចង់​មើលថែ​ខ្ញុំ និង​កូន​របស់ខ្ញុំ​ផងដែរ​។ គាត់​បាន​ទិញ​ផ្កា​មួយ​បាច់ ហើយ​សារភាព​ស្នេហ៍​ប្រាប់​ខ្ញុំ ប៉ុន្តែ​ពេលនោះ​ខ្ញុំ​មិនបាន​យល់ព្រម​ទេ ដោយសារ​ខ្ញុំ​មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់​” ទោះបី នាង Nicole មិនទាន់បាន​យល់ព្រម​ទទួលយក​ស្នេហា​ថ្មី​នេះ​ក៏ដោយ​ក្តី ក៏​បុរស​ម្នាក់​នោះ​តែងតែ​ជួយ​ងូតទឹក​ឲ្យ​នាង ទាំង​ដែល​នាង​កំពុង​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ ដោយ​ក្តី​ស្រឡាញ់ និង​ការ​ថ្នាក់ថ្នម​។ រហូតដល់​ពេល​មួយ Nicole រំភើបចិត្ត ហើយ​ក៏បាន​យល់ព្រម​ទទួលយក​បុរស​ម្នាក់​នោះ​ជា​សង្សារ​តែម្តង​។​នាង​បាន​សួរ​ទៅកាន់​សង្សារ​ថ្មី​របស់​នាង​ថា “​តើ​អ្នក​ច្បាស់​ទេ​ថា អ្នក​មិន​ប្រកាន់​ដែល​កូន​នេះ​មិនមែនជា​របស់​អ្នក​?” បន្ទាប់មក គេ​ក៏បាន​ឆ្លើយ​ទាំង​ម៉ឺងម៉ាត់​ថា “​កូន​នេះ (​កូនស្រី​) មិនមាន DNA ជា​របស់ខ្ញុំ​មែន ប៉ុន្តែ​នាង​ក៏​ជាម​នុស្ស​ដែរ ហើយ​អ្នក​បាន​ពរ​ពោះ​នាង​ជាច្រើន​ខែ​មកហើយ​។ ចាប់តាំងពី​ពេលដែល​ខ្ញុំ​បាន​សម្រេចចិត្តថា​ចង់រ​ស់​នៅ​ជាមួយ​អ្នក ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ថា ខ្ញុំ​នឹង​ស្រឡាញ់​អ្នក និង​ចាត់ទុក​កូន​របស់​អ្នក ដូចជា​កូន​របស់ខ្ញុំ​យ៉ាង​អ៊ីចឹង​”​។​សង្សារ​ថ្មី​របស់ Nicole ពិតជា​ល្អ​ខ្លាំងណាស់ នៅ​ថ្ងៃ​ដែល Nicole ត្រូវ​សម្រាលកូន គេ​ពិត​ជាមាន​អារម្មណ៍​រំភើបចិត្ត និង​ភ័យខ្លាច​ខ្លាំងណាស់​។

​គេ​បាន​បិទ​ហាង​របស់គេ​ភ្លាមៗ ហើយ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទៅ​មន្ទីរពេទ្យ ហើយ​គេ​តែងតែ​ប្រាប់​អ្នកដទៃ​ថា កូន​នេះ​ជា​កូន​របស់គេ​ជានិច្ច​។ កញ្ញា Nicole បាន​និយាយថា​៖“​ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​ចំពោះ​ទង្វើ ដែល​គាត់​បានធ្វើ​ចំពោះ​ខ្ញុំ និង​កូន​របស់ខ្ញុំ​។ ទោះបីជា​ពេលនេះ ពួកយើង បាន​ចេញពី​មន្ទីរពេទ្យ​ហើយក៏​ដោយ ក៏​គាត់​នៅតែ​ងូតទឹក​ឲ្យ​ពួកយើង​ដោយ​ក្តី​ស្រឡាញ់ និង​ការ​ថ្នាក់ថ្នម​ជានិច្ច​” ៕




[wai id="6"]