អា​ភក្តី​ស្មោះស្ម័គ្រ​ចំពោះ​ម្ចាស់​ប្រយុទ្ធ​ជាមួយ​អា​បើក​ពពារ​រហូត​ដំណក់ឈាម​ចុងក្រោយ ចាញ់​ដូចគ្នា​

សង្គមប្លែកៗ
0
288
…​ខណៈដែល​ម្ចាស់ផ្ទះ​កំពុងតែ​ដេក​លង់លក់​ក្នុងផ្ទះ​ស្រាប់តែ​មានព​ស់ដែក​ក្បាល​លូន​តម្រង់​មករក រំពេច​នោះ​សុខន​តូច​មួយ​ក្បាល​បាន​ស្ទុះ​ភ្លែម​ករា​រាំងដំណើរ​បើក​ការប្រយុទ្ធ​យ៉ាង​វកវី​…​។​សុនខ​តូច​មួយ​ក្បាល​នេះ បាន​ប្ដូរជីវិត​ប្រយុទ្ធ​ជាមួយ​ពស់វែក រហូតដល់​ងាប់​រៀងខ្លួន​។ ចំណែក​ម្ចាស់ បានឃើញ​ទិដ្ឋភាព​នេះ​ផ្ទាល់​ភ្នែក ប៉ុន្តែ​ដោយសារ​ខ្លួន​ជា​ស្រី មិនអាច​ជួយ​អ្វី​បាន មានតែ​ស្វែងរក​ការអន្តរាគមន៍​។ ខណៈពេល​មាន​អ្នក​ជួយ​មកដល់​តែ សុនខ​នោះ​ក៏​បាត់​បង់ជីវិត ដោយមាន​ឈាម​ជាប់​ខ្លួន​ទៅហើយ​។​ ​បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងប្រទេស​ថៃ​ស្ថិតនៅ Ku Klang ស្រុក La Lum kaew ខេត្ត Pathum Thani ត្រង់​ចំណត​ឡាន នៃ​ផ្ទះមួយ​។​ការរៀបរាប់​រប​ស់បុ​រស​ម្នាក់​ឈ្មោះ Theerachai បានឱ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៨​យប់ លោក​បានលឺ​ម្ចាស់ផ្ទះ​ស្រែកហៅ​ឱ្យជួយ ព្រោះ​ឃើញ​ពស់វែក​កំពុង​ខាំ​ជាមួយ​សុនខ​របស់ខ្លួន​។ លុះ​ពេល​លោក​ទៅដល់ ស្រាប់តែ​ប្រទះឃើញ​សុនខ បាន​បាត់បង់​ជីវិត​ទៅហើយ ចំណែក​ពស់វែក​ប្រវែង​ប្រហែល ១​ម៉ែត្រ ក៏បាន​ងាប់​នៅ​ជិត​នោះដែរ​។ មាត់​របស់​សុនខ បាន​ពោរពេញ​ទៅដោយ​ឈាម ចំណែក​ពស់វែក ក៏មាន​ស្នាម​ខាំ​របស់​សុនខ​ជាច្រើន​កន្លែង​ដែរ​។ អ្នកស្រី Phay Yibian អាយុ ៥៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ បាន​និយាយថា ពេល​កំពុង​ដេក ស្រាប់តែ​លឺ​សំឡេង​សុនខ​តូច​ឈ្មោះ Soda លូ​យ៉ាងខ្លាំង​។ លុះ​ស្ទុះ​មក​មើល ក៏​ឃើញ​ពស់វែក​មួយ​ក្បាល កំពុង​ប្រយុទ្ធ​គ្នា​ជាមួយ​សុនខ​តូច​ទៅហើយ ចំណែក​សុនខ​ធំ​ខ្មៅ ២​ក្បាល​ទៀត នៅ​កំពុង​ព្រុស​។ ប៉ុន្តែ​អ្នកស្រី​មិនដឹង​ជួយ​យ៉ាងណា​នោះទេ គឺ​មានតែ​ស្វែងរក​ជំនួយ​ពី​អ្នកជិតខាង ដើម្បី​មកជួយ​សុនខ​តូច​។​ ​ក្រោយពេល​តេ​ទៅរក​អ្នកជិតខាង ហើយ​មកដល់​កន្លែងកើតហេតុ អ្វីៗ​បាន​ហួសពេល​ទៅហើយ គឺ Soda ត្រូវ​បាត់បង់​ជីវិត​ក្នុង​ឆាកប្រយុទ្ធ​នោះ​។ អ្នកស្រី Yibian ជា​ម្ចាស់ បាន​រៀបរាប់ថា ពីមុនមក ពស់​ធ្លាប់​ចូល​ផ្ទះ​ច្រើនដង​ដែរ ប៉ុន្តែ​សុខន​ឈ្មោះ Soda តែង​សម្លាប់​វា ប៉ុន្តែ​ដោយសារ​ពស់វែក​នេះ ធំ​ខ្លាំងពេក ទើប Soda មិនអាច​រួច​រស់​ជីវិត​បាន​៕