ទឹកមាត់ប្រៃ​មែន​បោក​ពលរដ្ឋ​បាន​ជិត​១​លាន​ដុល្លារ​ទើប​ជាប់​ខ្នោះដៃ​!

ព្រឹត្តិការណ៍ថ្មីៗ
0
293
…​រឿងរ៉ាវ​បោកប្រាស់​ដោយ​ការប្រើ​រូបភាព​ជា​លោក​ថៅកែ​ក្រុមហ៊ុន​អូសទាញ​ប្រជា​ល​រដ្ឋ​ឲ្យ​ដាក់​ទុក​ដោយ​បង្វិល​ការប្រាក់​ខ្ពស់ៗ​ទៅ​ឲ្យ​គឺ​បាន​តែមួយ​ដង្ហើម​ពង្រីក​ប៉ុណ្ណោះ ក៏​គេច​មុខ​ឈឹង​បាត់​ហើយ តែបើ​គេ​រកឃើញ​ហើយ​ការប្រាក់​វិញ​មានតែ​ស៊ី​ញ៉េ​សែក​ស្អុយ​ដើម្បី​ដោះ​ឃ្លា​រត់​ទៀត​សិន​ហើយ​។​កាល​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​២​នាក់ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ឆបោក លើទឹក​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក តាម​រូបភាព​ចេញ សែក​ស្អុយ​។ ជនសង្ស័យ​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ ឆុង ដា​រ៉ា​រិ​ទ្ធ អាយុ​៤២​ឆ្នាំ និង​ម្នាក់​ឈ្មោះ ស៊ៃ សេត អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី ថ្ងៃទី​៣ មករា និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០​ដោយ យោងទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង គ្រោះ​ឈ្មោះ ហែម គ​ន្ធា​ម ។ ជនសង្ស័យ​ទាំង​២​នាក់ ស្ថិតក្រោម​ចំណាត់ការ​របស់លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់ ពីបទ ឆបោក តាម​រូបភាព​ចេញ​សែក​ស្អុយ​។ ក្រោយពេល​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ សំណុំ​រឿងនេះ​បាន​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​។ បើតាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ឆបោក​ប្រាក់ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម​ច្រើន​នាក់ តាម​រូបភាព​យកលុយ​ពី​ដើមបណ្តឹង​ទៅរក​ស៊ី​បង្វិល​ដោយ​ឲ្យ​ការប្រាក់​ខ្ពស់ ទីបំផុត​វ័ណ្ឌក​ទាល់ច្រក​ទើប​ចេញ​សែក​ស្អុយ​៕