អតីត ប៉េអឹម​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ជួញដូរ គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​

ព្រឹត្តិការណ៍ថ្មីៗ
0
3265

​កាលពីពេល​ថ្មីៗ​នេះ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ នៅ​ចំណុច​ស្ថានីយ​សាំង សូគីម៉ិច សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខេត្តតាកែវ និង​បក្ខពួក​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជាង​២​គីឡូក្រាម​។​

​លោក ឈុន សុមេធា ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​គ្នីគ្នា​ម្នាក់ទៀត ដែល​សង្ស័យថា ពាក់់ព័ន្ធ​នឹង​គ្រឿងញៀន​២​គីឡូក្រាម និង​កាំភ្លើងខ្លី​២​ដើម ត្រូវបាន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា​នេះ​។ នេះ​បើតាម​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជរាជ​ធានី​ភ្នំពេញ ។

​គួរ​បញ្ជាក់ដែរថា បើតាម​របាយការណ៍​ស្នងការ​ខេត្ត ការឆែកឆេ នៅផ្ទះ​របស់​ជនសង្ស័យ ឈុន សុមេធា នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដកហូត​វត្ថុតាង​បាន អាវុធខ្លី​ចំនួន​០២​ដើម (​ប្រើ​ហ្គាស់​) និង​ជញ្ជីង​ថ្លឹង ថ្នាំញៀន ចំនួន​០១​គ្រឿង និង​រុក្ខជាតិ​ញៀន (​កញ្ឆា​) ក្រៀម​ចំនួន​០២​ស្បោង និង​ការឆែកឆេ នៅ​បន្ទប់​ជួល​របស់​ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដកហូត​វត្ថុតាង​បាន ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​០៣​គ្រឿង និង​កាត​គ្រី​ម៉ូតូ​ចំនួន​០២​សន្លឹក ៕
[wai id="5"]