មាន​លុយ​សឹង​គរ​ដូច​ដំបូក​ទៅហើយ ត្រឹម​សំណង់​អាគារ​៧​ជាន់​ទិញ​វ៉ៃ​ចោល​យ៉ាង​ធូរ​ល្ហុ​យ​ដូច​បក​ចេក

ព្រឹត្តិការណ៍ថ្មីៗ
0
350
…​នៅ​ស្រុក​គេ​រឿងរ៉ាវ​សម្ញែង​ទ្រព្យសម្បត្តិ​បានកើត​ឡើងជា​ហូរហែ​រួចមកហើយ ដូចជា​សេដ្ឋី​ខ្លះ​គ្រាន់តែ​កើតក្តី​មួម៉ៅ​តិចតួច​សោះ​ក៏​ទិញ​រថយន្ត​អា​ស៊េរី​ទំនើប​តម្លៃ​ខ្ពស់​ជាងគេ​មក​វៃ​កម្ទេចចោល​លេង​។ ដូច្នេះហើយ​បើ​ឃើញ​អ្នកមាន​វ៉ៃ​កម្ទេច​របស់ទ្រព្យ​អ្វីមួយ​…​ពុំ​ចាំបាច់​ភ្ញាក់​នោះទេ​។ តួយ៉ាង​លោក​ឧ​ត្ត​ម​សេនីយ​មួយរូប​នៅក្នុង​ស្រុក​ខ្មែរ​យើង​នេះ​បាន​ទិញ​អាគារ​ពុំទាន់​សាងសង់​រួច​កំពស់​៧​ជាន់​វ៉ៃ​ចោល​!​។​ សំណង់​អគារ​កម្ពស់​៧​ជាន់ ដែល​ទើបនឹង​សាងសង់​បាន​ប្រហែល​៧០​ភាគរយ​ទៅហើយ ក៏ត្រូវ​បាន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ទិញ​វាយ​កម្ទេចចោល​ទាំងស្រុង ហើយក៏​មានការ​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​យ៉ាងខ្លាំង ដោយសារតែ​គេ​ពុំ​ដឹង​ពី​មូល​អ្វី​ពិតប្រាកដ​នោះទេ​។​សំណង់ ដែល​សង់​មិនទាន់​រួចរាល់​ហើយ​វាយកម្ទេច​ចោល​វិញ​នេះ មាន​ទំហំ​ប្រមាណ​ជិត​២០​ម៉ែត្រ​គុណ​នឹង​ជិត​៣០​ម៉ែត្រ មាន​កម្ពស់​ប្រមាណ​៧​ជាន់ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍ ឫស្សីកែវ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​តាម​កម្មករ ដែលជា​ក្រុម​វាយកម្ទេច​បាន​រៀបរាប់​ឲ្យ​ដឹងថា ពួកគាត់​ត្រូវបាន​គេ​ជួល​ឲ្យ​វាយ​អគារ​នេះ​អស់​រយៈពេល​ប្រមាណ​១​ខែ​មកហើយ​។ កម្មករ រូប​នោះបាន​បញ្ជាក់ថា ការវាយចោល​សំណង់​នេះ​ដើម្បី​ពង្រីក​ដី​របស់លោក ឧត្ដមសេនីយ៍​យោធា​ម្នាក់ ។​ ​តាម​ព័ត៌មាន​ឲ្យ​ដឹងថា សំណង់​នេះ​សាងសង់​ប្រមាណ​ជាង​១​ឆ្នាំ មកហើយ ដែល​ការសាងសង់​បានជា​គ្រោង​រៀប​ឥដ្ឋ​បាន​២​ជាន់​ក្រោម​ខាងលើ​មិនទាន់​រៀប​ឥដ្ឋ​ឡើយ​។ លុះ​ក្រោយមក​នៅពេល​ថ្មីៗ​នេះ លោក​ឧត្ដមសេនីយ៍​បាន​ទិញយក​ដើម្បី​ពង្រីក​ភូមិគ្រឹះ​របស់ខ្លួន ហើយក៏​បាន​វាយកម្ទេច​ចោល​តែម្តង ។ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពុំ​បានដឹង​អំពី​រឿងនេះ​ទេ ព្រោះ​ការទិញ​លក់​គេ​ស៊ីញេ​ដល់​ខណ្ឌ​មែន តែ​ការ​វាយកម្ទេច​ចោល​គេ​មិនបាន​សុំច្បាប់​ទេ​៕