អ្នក​ឥ​វ៉ាន់​តាម​ប្រព័ន្ធ​អន​ឡាញ ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត រក​វីរុស Covid-19

ព្រឹត្តិការណ៍ថ្មីៗ
0
1934
[wai id="6"]

[wai id="7"]
​កាលពីពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ការឃាត់ខ្លួន​ស្ត្រី ពាក់ព័ន្ធ​សកម្មភាព​លក់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម FacebooK ខាងលើនេះ ក្រោម​ការសម្របសម្រួល​ពី​លោក ស៉ិ​ត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​កម្លាំង​ពី​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ​, លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​, លោក​វរសេនីយ៍ទោ ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ​៥ ក្រុមទី​៦ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ នា​ព្រលប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។​

ពាណិជ្ជកម្ម

​លោក ជា ពិសី បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ វ៉ា វួ​ច​គៀង អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ម្ចាស់​ផ្ទះជួល ដើម្បី​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក រូបនាង​បាន​ឆ្លើយ សារភាពថា ពិតជា​បាន​ប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត រក​វីរុស Covid-19 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ពិតប្រាកដ​មែន​។​

​លើសពីនេះ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ វ៉ា វួ​ច​គៀង ដែលមាន​មុខរបរ​ល​ក់​ឥ​វ៉ាន់​តាម​ប្រព័ន្ធ​អន​ឡាញ​រូបនេះ បាន​ឆ្លើយ​សារភាព ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៀតថា «​រូបនាង​គ្រាន់តែ​ជួយ​បង្ហោះ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បី​លក់​ឧបករណ៍​ខាង លើ​នេះ​ឲ្យ​ឈ្មោះ ម៉ូ​នី​តា សុខ ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​ប្រសិនបើ​មាន​អ្នក​កម្មង់​ទិញ ខ្លួន​នឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បី​ទទួល​ឥ​វ៉ាន់​យកមក​លក់​បន្ត ខណៈ​ជាក់ស្ដែង នាង​ពុំទាន់​ទទួលបាន​ឧបករណ៍ នោះ​នៅឡើយ​ទេ​»​។​

​គួរ​បញ្ជាក់ថា ដោយមាន​សេចក្តី​ជួន​ដំណឹង ពី ក្រសួង សុខាភិបាល មិន​អនុញ្ញាតិ​ប្រើប្រាស់​ឧបករណ៍ ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩(Rapid Test)​ដោយ​ខ្លួនឯង​នោះទេ ។​ទន្ទឹម​នោះ ក្រសួង​ក៍បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ សូមកុំ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩(Rapid Test) ជា​មធ្យោបាយ​ក្នុង​ការរក​រី​វុ​ស​កូ​វីដ​១៩​ដោយ​ខ្លួនឯង​អោយសោះ​។​
​ក្រសួងសុខាភិបាល ក៍បាន​អំពាវនាវ​សូម​បងប្អូន ប្រជាពលរដ្ឋ កុំ​ប្រើប្រាស់​ឧបករណ៍ ធ្វើតេស្ត​រហ័ស រក​វីរុស​កូ​វីដ​១៩ ដោយ​ខ្លួនឯង តាម​ការឃោសនា​ពី​បុគ្គល​ឬ​ការផ្សព្វផ្សាយ​ខុស ច្បាប់​មួយចំនួន​បែប​អ​នា​ធិ​ប តេ​យ្យ​។ ក្រសួង សូមបញ្ជាក់​ជួន​សារជាថ្មី​ថា មានតែ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ សុខភាព​សា​ធា​រណះ​និង​វិទ្យា ស្ថាន​ប៉ា​ស្ទើរ​កម្ពុជា ដែល​កំពុងតែ​ប្រតិបត្តិការ​តាម​បច្ចេកទេស​និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​បស់​អង្គការ​សុខភាព​ពិភពលោក​ដែលមាន​ការចេញ​លទ្ធផល​ទទួលស្គាល់​ត្រឹមត្រូវ ៕



[wai id="5"]