ឡាន​ប្រណាំង​សុំ​ខ្មាស់​ហើយ អា​ច្រ​ម៉ក់​ទៈ​ស្លាប​បោះពួយ​ក្នុង​ល្បឿន​ជិត​៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​

សង្គមប្លែកៗ
0
344
​បណ្តា​សត្វ​បក្សី​ដែល​ហោះ​ឆ្វាក់​ឆ្វែ​ង​ពេញ​ផ្ទៃមេឃ មានពូជ​បក្សី​ខ្លះ​មាឌតូច​ទេ តែ​កម្លាំង​មិនធម្មតា​ឡើយ ស៊េរី​ឡាន​ប្រណាំង​ទំនើបៗ​ប្រាកដជា​សុំ​ចាញ់​។ នៅក្នុង​ចំណោម​ពូជ​បក្សី​ដែល​ទ​ទៈ​ស្លាប​បោះពួយ​បាន​យ៉ាង​លឿន​នោះ​មានដូចជា សត្វ​ស្ទាំង​ពូជ Peregrine គឺជា​សត្វ​ដែល​ហោះ​លឿន​ជាងគេ​បំផុត ក្នុងចំណោម​សត្វ​ទាំងអស់​លើ​លោក​។ សត្វ​ស្លាប​មួយ​ប្រភេទ​នេះ អាច​បង្កើនល្បឿន​ដល់​ចំណុចកំពូល ៣៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ​ស្ទាំង Peregrine ភាគច្រើន​មាន​ដើមកំណើត​នៅ​អាមេរិក​ខាងជើង ហើយ​អាច​រស់​នៅបាន​គ្រប់​តំបន់​ទាំងអស់ លើកលែងតែ​ទ្វីប​អង់​តាក​ទិច​ដែល​ត្រជាក់​ខ្លាំង​។ សត្វ​ស្លាប​មួយ​ប្រភេទ​នេះ មាន​កន្ទុយ​វែង និង​ស្លាប​ត្រដាង​បាន​ធំ​ល្អ ដែល​អាចជួយ​ឲ្យ​វា​មាន​ចលនា​បម្លាស់​ទី​លឿន​នៅលើ​អាកាស​។​ក្រៅពី​អំណោយផល​ខាង​ល្បឿន ស្ទាំង Peregrine ក៏មាន​ភ្នែក​យ៉ាង​មុត​ស្រួច ដែល​អាច​មើលឃើញ​ចំណីអាហារ​យ៉ាង​ស្រួល​ពី​កម្ពស់​ដ៏​ខ្ពស់​។ ភាគច្រើន ស្ទាំង Peregrine ធ្វើ​សម្បុក​នៅលើ​ជម្រាល​ខ្ពស់ៗ និង​អគារ​កប់​ពពក​នៅ​តំបន់​ជាប់​មហាសមុទ្រ​។ ​ជា​រឿង​រាល់​ឆ្នាំ បក្សី​កំពូល​ល្បឿន​នេះ បានធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត្រ ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយទៀត​៕