អ្នក​រើស​អេតចាយ​..​ដៃ​មហា​សំណាង ប្រ​ទៈ​កំណប់ទ្រព្យ​មានតម្លៃ​រាប់សិប​លាន​ដុល្លារ

សង្គមប្លែកៗ
0
275
…​ម្ង៉ៃៗ​ដើរកាត់​ផ្លូវ​ដដែលៗ​មួយ​ខ្សែ​នេះ​ស្ទើរតែ​ឡើង​ចង់​ខូង​ដី​ទៅហើយ​..​ហើយក៏​ប្រ​ទៈ​ឃើញ​គល់ឈើ​អ្វី​ម្យ៉ាង​នៅក្បែ​ផ្លូវ​នោះដែរ តែ​ចេញ​ហួស ដើរ​ហួស​អត់​យក​ភ្នែក​ចាប់អារម្មណ៍​អ្វី​នោះទេ លុះដល់​ថ្ងៃមួយ​ក៏​ស្រាប់តែ​ចង់ដឹង​ចង់​ស្គាល់​ថា​តើ​ជា​ជា​គល់​អ្វី​ក៏​លើក​យកមក​ផ្ទះ ស្រាប់តែ​ម្ចាស់​ថ្លៃ​ជា​កំណប់​មានតម្លៃ​មហាសាល​សោះ​!​។​ ​ប្តី​ប្រពន្ធ​ជនជាតិ​ចិន មួយ​នេះ​មានមុខ​របរ ជា​អ្នកដើរ​រើស​អេតចាយ រើស​បាន​គល់ឈើ​មួយ​ដំ ដែល​ពុកផុយ ទំងន់ ២៥ គីឡូក្រាម មានតម្លៃ​ដែល ស្មាន ដល់​។​ពួកគេ​ទាំងពីរ​រស់នៅក្នុង​ទីក្រុង Changchun ប្រទេស​ចិន​។​បុរស​ជា​ប្តី​បាន​និយាយ​រៀបរាប់ថា ដំបូង គាត់​គិតថា​ជា​ដំ​ឈើ​ធម្មតា​មួយ​តែប៉ុណ្ណោះ តែដោយសារ​មាន​សម្បក​រឹង និង ខាងក្នុង​មាន​សភាព​ទន់ៗ​នោះ ទើប​គាត់ បាន​យក​វា​មក ផ្ទះ ។​យកមក​ដល់ផ្ទះ គាត់​បាន​យ​កវាម​កលាង​ទឹក​រួច​ដាក់​វា​ត្រាំ​ទឹក បន្ទាប់មក​គាត់​ឃើញ​ដំ​ឈើ​នោះ​មាន​សភាព​ប្លែក មាន​លក្ខណៈ​ជា​ស្រទាប់ៗ និង មាន​ពណ៌​ស​ស្អាត ។​ដោយសារ​មានការ​មន្ទិលសង្ស័យ បុរស​ជនជាតិ​ចិន​រូ​ប​នេះ ក៏​ទៅរក​អ្នកជំនាញ​មក​ពិនិត្យ​ឱ្យ​ច្បាស់លាស់ ។ លុះ​អ្នកជំនាញ​ចុះមក​ពិនិត្យ​ច្បាស់​ហើយ ឃើញថា វា​ជា​ប្រភេទ​ផ្សិត Taiguo Zhou ដ៏​មានតម្លៃ​មួយ ដោយ​គេ​សម្រេចចិត្ត​ទិញ​ក្នុងតម្លៃ ៨០០០ ដុល្លារ ប៉ុន្ដែ​បុរស​ម្នាក់នេះ និង ប្រពន្ធ​មិន​ព្រម​លក់ ដោយ​គិតថា វា​អាចមាន​តម្លៃលើស​នេះ​ទៅទៀត ។​ ​បើតាម​ការ​ឱ្យដឹងពី​អ្នកជំនាញ ប្រភេទ​ផ្សិត​នេះ វា​ផ្ទុក​អត្ថប្រយោជន៍​ជាច្រើន និង មាន​លក្ខណៈពិសេស​ជួយ​ទប់ស្កាត់​ជំងឺមហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ទៀតផង ក្នុងនោះ​បុគ្គលិក​វិទ្យាស្ថាន​ផ្សិត Taiguo Zhou បានឱ្យ​ម្លៃ​ដល់​ទៅ ៣៩.០០០ ដុល្លារ​ក្នុង​មួយ​ក្រាម ។ បើ​គិត​ជា​ទឹកប្រាក់​សរុប ដែល​បុរស​រូបនេះ​ទទួលបាន​ពី​ផ្សិត​នោះ​មាន​រហូតដល់​ទៅ រាប់សិប​លាន​ដុល្លារ​ឯណោះ ៕ ​