ខ្វះ​កន្លែង​ស្តាប់ភ្លេង​មែន ទៅ​ឈរ​យ៉ាង​ឡូយ​នៅលើ​បង្គោល​ផ្លូវ​រថភ្លើង ទាល់តែ​ធ្លាក់​ដូច​ផ្លែ​ដូង​ចូល​ពេទ្យ​

សង្គមប្លែកៗ
0
326
…​បុរស​ម្នាក់នេះ​មិនដឹង​ជា​ក្នុង​ចិត្ត​គិត​យ៉ាងម៉េច​នោះទេ​ស្រាប់តែ​ឡើងទៅ​ស្តាប់ភ្លេង​នៅលើ​បង្គោល​ផ្លូវ​រថភ្លើង​មានអី​ភ្លាត់ជើង​ធ្លាក់​ចុះក្រោម​រងរបួស ប៉ូលិស​ដឹក​ចូល​មន្ទីរពេទ្យ​។​ កាលពីពេល​ថ្មីៗ​នេះ ប៉ូលិស​ប្រចាំ​ស្ថានីយ៍​រថភ្លើង​លើ​អាកាស បាន​និយាយ​រាយការណ៍​ថា មាន​អ្នកដំណើរ​ម្នាក់ បាន​ឡើងទៅ​ស្តាប់ភ្លេង​លើ​បង្គោល​ស្ពាន​រថភ្លើង​អាកាស​ជាន់​ទី​៣ ស្ថិតនៅ​ស្ថានីយ៍ Rachathevy ហើយ​ពេលដែល​ក្រុមប៉ូលិស​ទៅដល់​កន្លែងកើតហេតុ បាន​ប្រទះឃើញ​បុរស​ខាងលើ ពាក់អាវ​យឺត​និង​ខោ​ពណ៌​ខ្មៅ កំពុង​ឈរ​ស្តាប់ភ្លេង​ដោយ​ដាក់​កាស​នៅក្នុង​ត្រចៀក​ជាមួយ​ទូរស័ព្ទ​របស់គាត់​។​បុរស​ខាងលើ ឈ្មោះ Peng Xiangyang អាយុ​២៣​ឆ្នាំ ជា​ជន​ជាតិចិន បាន​ធ្លាក់​មកជា​ន់​ក្រោម​ទី​២ នៃ​អគារ ធ្វើ​ឲ្យ​បាក់ឆ្អឹង​ជំនី និង​ដៃ​ម្ខាង ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​ប្រញាប់​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​ក្រោយពេល​កើតហេតុ ។ ​បើតាម​ការសន្និដ្ឋាន​ពី​ប៉ូលិស បាន​ឲ្យ​ដឹងថា “​យោងតាម​ការត្រួតពិនិត្យ​កា​ម៉េ​រ៉ា​សុវត្ថិភាព ឲ្យ​ដឹងថា លោក Peng ពុំបាន​តាំងចិត្ត​លោត​សម្លាប់ខ្លួន​នោះឡើយ តែ​គាត់​បាន​រអិល​ជើង​ធ្លាក់​មកក្រោម​ច្រើនជាង ព្រោះ​បើតាម​ការពិនិត្យ​លិខិតឆ្លងដែន និង​វី​សា​របស់គាត់ គឺជា​អ្នក​ទេសចរណ៍​” ៕