ចង់យក​នាង​ទៅ​លក់ តែ​បែរជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​ទៅវិញ​ចំណែក​លុយកាក់​លែង​ខ្វល់​

សង្គមប្លែកៗ
0
328
​គេ​តែងតែ​និយាយថា អ្នកក្លាហាន គេច​មិន​ផុតពី​សម្រស់​ស្រី​ស្អាត​នោះទេ ចំណែកឯ​ជនល្មើស​រូបនេះ​វិញ​ក៏​គេច​មិន​ផុតពី​សម្រស់​បុប្ផា​ដូច​គេ​ដែរ​រហូត​នាំ​ខ្លួនឯង​អោយចូល​គុក​បាន​ដោយ​ងាយស្រួល​។ ព្រោះតែ​ចាញ់ល្បិច​ស្រី​ស្អា​ច​យក​សម្រស់​ទាក់ចិត្ត និង​លួងលោម​ដើម្បី​រំដោះខ្លួន​របស់​នាង​កុំអោយ​ប្រឡាក់​ប្រលូក​ជាងនេះទៀត​។​ នាង Aliying ជា​យុ​នារី​រូប​ស្រស់​វ័យ​២០​ឆ្នាំ បានធ្វើ​ដំណើរ​ពី​ភាគខាងត្បូង​ទីក្រុង​ឡុង ដើម្បី​ស្វែងរក​ឱកាស​ក្លាយជា​តារា​បង្ហាញ​ម៉ូត​។ នាង​ត្រូវបាន​អ្នក​ថតរូប​ម្នាក់ ឈ្មោះ Lukasz Herba អាយុ​៣០​ឆ្នាំ នាក់​ថ្នាំ​សណ្ដំ​រួច​វាយ​ខ្នោះដៃ​នាង​ញាត់​ចូលក្នុង​វ៉ាលិស​ធំ​មួយ រួច​បញ្ជូន​ទៅកាន់​កសិដ្ឋាន​ដាច់ស្រយាល​ឆ្ងាយ ។​ពេលទៅដល់​កសិដ្ឋាន​នោះ ទើប​នាង​ដឹងថា​Lukasz Herba បាន​រៀប​គម្រោង​ដើម្បី​នាំ​នាង​យកទៅលក់​ធ្វើ​ទាសករ​ផ្លូវភេទ​ហើយ​គេ​ក៏បាន​ប្រាប់​នាង​ថា ប្រសិនបើ​ចង់​រួចខ្លួន​ត្រូវមាន​ប្រាក់​លោះ 300.000 Euro ។​ប៉ុន្ដែ Herba ក៏​ព្រលយ​ពាក្យ​ថា រវាង​ពួកគេ​ក៏​អាច​ក្លាយជា​គូ​កំណាន់​បានដែរ ។​ពេល​នោះឯង​ដែល Aliying ដឹងថា​ជន​ចាប់ជំរិត​រូបនេះ​ហាក់ដូចជា​ចូល​ចិ​ត្ដ​នាង ម្យ៉ាងទៀត​វា​ក៏​ជា​ឱកាស​តែមួយគត់​ដែល​នាង​ត្រូវ ប្រើប្រាស់​ដើម្បី​រំដោះខ្លួន​។​Aliying ឱ្យដឹងថា​៖ ខ្ញុំ​បង្ហាញ​ភាពស្និទ្ធស្នាល ហើយ​តែង​និយាយ​អំពី​គម្រោង​អនាគត​។​គេ​ហាក់ដូចជា​រីករាយ ហើយ​ជជែក​ជាមួយ​ខ្ញុំ​តែ​ពី​រឿង​នោះ​។ ខ្ញុំ​ចាប់ផ្ដើម​ដឹង​ពី​ចំណូល​ចិ​ត្ដ​របស់គេ បន្ទាប់មក​Herba​ក៏​ដឹងថា​ខ្លូន​ពុំ​អាច​ទទួលបាន​លុយកាក់ ហេតុនេះ​មានតែ​យក​នាង​ធ្វើជា​គូស្នេហ៍ ព្រោះ​ខ្លួន​ក៏​ស្រឡាញ់​នាង​ដែរ ។​មួយរយៈ​ក្រោយមក គេ​បាន​ស្រាយចំណង ហើយ​នាំ​Aliying ទៅកាន់​ស្ថានទូត​អង់គ្លេស ព្រោះតែ​ជឿថា​នាង​ពិតជា​ស្រឡាញ់​ខ្លួន​មែន​។​យ៉ាងណាមិញ ពិតណាស់ Herba បាន​ត្រូវ Aliying បកអាក្រាត ហើយ​តុលាការ​Milan បាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​១៦​ឆ្នាំ​៦​ខែ​៕