អស្ចារ្យ​លោកតា​ចាស់ដូង​…​លោត​ចេញពី​យន្តហោះ​យ៉ាង​រំភើយ​ក្មេងៗ​សុំ​ខ្មាស់​!

សង្គមប្លែកៗ
0
468
…​វ័យ​១០០​ឆ្នាំ​ទៅហើយ​នៅមាន​កម្លាំងកំហែង​ដើរ​រំកិល​ព្រមទាំង​ស្មារតី​នៅ​មាំមួន​ហំហែង បើ​និយាយ​ទៅតាម​ផល​បុណ្យ​វិញ លោកតា​ម្នាក់នេះ​កាលពី​ជាតិ​មុន​មាន​សម្ពាយ​បុណ្យ​-​កុសល​ក្រាស់​ពេក​ក្រៃ​ទើប​ក្នុង​ជាតិ​នេះ​មាន​អាយុ​វែង​ហើយ​ថែមទាំង​សុខភាព​នៅ​មាំទាំ​ល្អ​ទៀត​។ លោកតា​ចាស់ដូង​ម្នាក់នេះ​បាន​ប្រារព្ធ​ខួប​គំរប់ ១០០​ឆ្នាំ​របស់គាត់ ដោយ​ធ្វើការ​លោតឆ័ត្រ​យោង​ចេញពី​ក្រៅ​យន្តហោះ ឲ្យ​យ៉ាង​រំភើយ​។ លោកតា​បាន​បញ្ជាក់ថា នោះ​គឺជា​បេសកម្ម​ថ្មី​សម្រាប់​ជីវិត​របស់គាត់ ហើយ​គាត់​នឹងធ្វើ​វា​ជាថ្មី​ម្តងទៀត នៅ​ឆ្នាំក្រោយ ដើម្បី​ក្លាយជា​អ្នក​លោតឆ័ត្រ​ដ៏​ចាស់​បំផុត​ក្នុង​ពិភពលោក​។​ ​លោកតា Stu Williamson រស់នៅ​ទីក្រុង Seattle សហរដ្ឋ​អា​មេ​រិច បាន​និយាយថា​គាត់​ចង់ ដណ្តើម​កំណត់ត្រា​ពិភពលោក ពី លោកតា Bryson William Verdun Hayes រស់នៅ​ប្រទេស​អង់គ្លេស ដែល​បាន​ក្លាយជា​បុរស​វ័យ​ចំណាស់​បំផុត​ក្នុងការ​លោតឆ័ត្រ​យោង​កាលពី​ឆ្នាំមុន នៅ​អាយុ ១០១​ឆ្នាំ និង ៣៨​ថ្ងៃ​។​លោកតា​បញ្ជាក់ថា “​ប្រសិនជា​ខ្ញុំ​អាច​រស់​នៅបាន​មួយឆ្នាំ ២​ខែ​ទៀត ខ្ញុំ​នឹង​ទម្លាក់​គាត់​ចេញពី​កំណត់ត្រា​នោះ​។ ខ្ញុំ​មាន​ហេតុផល​ដើម្បី​រស់នៅ​”​។​ ​សូមបញ្ជាក់ថា លោកតា Stu Williamson បានធ្វើការ​លោតឆ័ត្រ​អស់​ចំនួន ២​ដង​រួចមកហើយ ដោយ​នៅពេល​គាត់​ចូល​អាយុ ១០០​ឆ្នាំ និង​កាលពី​គាត់​ប្រារព្ធ​ខួប​លើក​ទី ៩៩៕