សាហាវ​ណាស់​…​ចិញ្ចឹម​ត្រី​មាន​មាត់​ដូច​សត្វ​ក្រពើ​ចាំ​ស៊ី​សាកសព​មនុស្ស​ដែល​ខ្លួន​សម្លាប់​

សង្គមប្លែកៗ
0
731
…​សាហាវ​ណាស់​…​អត់​ដែល​ជួប​ប្រ​ទៈ​ពីមុនៗ​មក​នោះទេ​ដែល​គេ​គ្រប់គ្នា​ចិញ្ចឹម​ត្រី​ដើម្បី​លំអរ​ផ្ទះ​គ្រាន់តែ​ជាទី​គយគន់​កំសាន្ត​ភ្នែក​តែប៉ុណ្ណោះ​…​ប៉ុន្តែ​បុរស​ម្នាក់នេះ​បែ​ជា​ចិញ្ចឹម​ត្រី​ទុកដូចជា​ឧបករណ៍​ជួយ​លុបបំបាត់​នូវ​ភស្តុតាង​នៃ​អំពើ​ឧក្រិដ្ឋ​របស់ខ្លួន​ទៅវិញ​។​កាលពីពេល​កន្លងទៅនេះ ផ្ទុះ ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី បុរស​ជនជាតិ​ថៃ​មួយរូប​ឈ្មោះ Apichai Ongwisit វ័យ​៤០​ឆ្នាំ ជា​កូន​ថៅកែ​ផ្សារ​មួយ​នៅ​ប្រទេស​ថៃ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ក្រោយពី​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម ដ៏​ព្រៃផ្សៃ​មួយ​ទៅលើ នារី​រូប​ស្អាត នាង Warinthorn អាយុ​២២​ឆ្នាំ​។ ​គួរ​បញ្ជាក់ថា ឃាតកម្ម​សម្លាប់​ដ៏​សាហាវ​មួយ​នេះ បានកើត​ឡើង​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​រូបគេ​បានធ្វើ​នូវ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ ទៅលើ​នារី​រងគ្រោះ និង​យក​សាកសព​ទៅ​កប់​ក្នុង​ដី នៅខាងមុខ​ផ្ទះ​។ យ៉ាងណាមិញ ស្រាប់តែ​មកទល់​ថ្ងៃទី ១៧​ខែមករា ឆ្នាំ​២០២០ មានការ​បែកធ្លាយ​បន្ថែមទៀតថា បុរស​ជនដៃដល់​រូបនោះ បាន​ចិញ្ចឹមសត្វ​ត្រី​ម្យ៉ាង ដែលមាន​រូបរាង និង​មាត់​វែង ដូច​ក្រពើ​បេះបិទ​។ យោងតាម​ប្រភព​បាន​បញ្ជាក់ថា ហេតុផល​ដែល បុរស​ម្នាក់នេះ ចិញ្ចឹម​ត្រី​បែបនេះ ប្រហែលជា​ទុក​បោះ​សាកសព​ដែល​ខ្លួន​បានសម្លាប់​ឲ្យ​សត្វ​នោះ​ស៊ី ដើម្បី​បំបិទ​ភស្ដុតាង​ជាមិនខាន​។ ​ដោយឡែក គួរ​បន្ថែមទៀត​ផងដែ​រថា កាលពីពេល​៥​ឆ្នាំមុន ជនដៃដល់​ដ៏​សាហាវ​ឃោ​ឃៅ​រូបនេះ ក៏​ធ្លាប់បាន​ជាប់គុក​ម្ដង​ហើយ ចំពោះ​ករណី​ឃុំខ្លួន​ក្មេងស្រី​អាយុ​១៧​ឆ្នាំ​មួយរូប ហើយ​បច្ចុប្បន្ន បាន​ជាប់ទោស​ពីបទ​ធ្វើឃាត​កម្ម​ទៅលើ នារី​រូប​ស្រស់​ម្នាក់នេះ​ទៀត​៕