ដូចជា​មនុស្ស​ដែរ​តើ​! សូម្បីតែ​បង្កង​ក៏មាន​កំណើត​ភឿក​ដែរ​

សង្គមប្លែកៗ
0
573
…​ជាទូទៅ​គ្រាន់តែ​រំលឹក​ទៅដល់​បង្កង​..​មនុស្ស​យើង​គ្រប់គ្នា នឹង​ឃើញ ពី​ព័ណ៌​របស់​វា​រួចស្រេច​ទៅហើយ​។ តែមាន​ប្រភេទ​បង្កង​ម្យ៉ាងទៀត​ជា​បង្កង​ភឿ​កមាន​ព័ណ៌​ដូច​គុជ​ខ្យង​។​អាហារ​សមុទ្រ ដែល​គេ​និយម​បរិភោគ​ជាងគេ​នោះ​មាន​ត្រី មឹក បង្កង ក្តាម​។ ពពួកសត្វ​ទាំងនេះ​ត្រូវបាន​អ្នកនេសាទ​ទៅ​នេសាទ​យកមក​ជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញ​ដល់​តំរូវការ​របស់​អតិថិជន​។​ ​ប្រភពព័ត៌មាន​មួយ​បាន​រាយការណ៍​ពី​ករណី​មួយ​ដែល​បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​អ្នកនេសាទ​ម្នាក់​ចាប់បាន​សត្វ​បង្កង​សមុទ្រ ( lobster) ម្យ៉ាង​ដែលមាន​ពណ៌​ខុសពី​បង្កង​សមុទ្រ​ធម្មតា​។ សត្វ​បង្កង​សមុទ្រ​ដ៏​ចម្លែក​នេះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកនេសាទ​វ័យ​៤៨​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​សហរដ្ឋអាមេរិក​។​សត្វ​បង្កង​ចម្លែក​នេះ​មាន​ពណ៌​ស លាយ​ជាមួយនឹង​ពណ៌​ទឹកសមុទ្រ ដែល​ធ្វើអោយមាន​អ្នកខ្លះ​និយាយថា​វា​មាន​សម្បុរ​ដូចជា​គុជ​ខ្យង​។ អ្នកនេសាទ​នៅ​រដ្ឋ Maine បាន​ពន្យល់ថា​បង្កង​មាន​ពណ៌​សលាយ​ទឹកសមុទ្រ​នេះ វា​បណ្តាលមកពី​ជំងឺ​ហ្សែ​ន​មួយ​ប្រភេទ​ដែល​ធ្វើអោយ​វា​បាត់បង់​ពណ៌​ខ្លះៗ រហូតមក​មាន​ពណ៌​បែបនេះ​។​ ​អ្នកឯកទេស​ខាង​ផ្នែក​នេះ​បាន​ប្រាប់ថា​បង្កង​ដែល​ត្រូវបាន​អ្នកនេសាទ​នោះ​ជា​បង្កង​ញី​ដែល​កំពុងមាន​ពង​នៅក្នុង​ពោះ​ទៀតផង ដោយ​បែបនេះ​គេ​ក៏បាន​យក​វា​ទៅ​ប្រលែង​នៅក្នុង​សមុទ្រ​វិញ​។ បង្កង​ដែលមាន​ពណ៌​ចម្លែក​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​ដែល​កម្រ​បំផុត សឹង​តែមាន​តែមួយ​ក្នុងចំណោម​មួយ​លាន​ក្បាល​៕