ផ្នូរ​សព​កំពូល​មេទ័ព​ឆាវ​ឆាវ​ក្នុង​រឿង​សាម​កុក​ក្រុម​អ្នកស្រាវជ្រាវ​ជីក​កកាយ​រកឃើញ​

សង្គមប្លែកៗ
0
1665
[wai id="5"]

[wai id="7"]
…​នៅក្នុង​ខ្សែភាពយន្ត​រឿង​សាម​កុក ឆាវ​ឆាវ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ពោរពេញ​ទៅដោយ​ល្បិចកល​គ្រប់បែបយ៉ាង​ធ្វើ​ឲ្យ​គូសត្រូវ​បាក់បបខ្លបខ្លាច​មិន​ស្ទើរ​នោះឡើយ​។ លុះ​ក្រោយពេល​ឆាវ​ឆាវ​អ្នក​បុរាណ​វិទូ​បាន​រុក​រកឃើញ​រាងកាយ​នៃ​សាកសព​របស់​កំពូល​មេទ័ព​ឆាវ​ឆាវ​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ជីក​កកាយ​រកឃើញ​។​របស់​ប្រទេស​ចិន ដែល​បាន​កប់​ទុក​ក្នុង​ផ្លូវ​ផ្នូរ​បុរាណ មាន​អាយុកាល ១ ៨០០ ឆ្នាំ ។​ផ្លូវ​ផ្នូរ​បុរាណ​ដែល​បាន​លាក់ទុក​នៅក្រោម​ដី​នេះ ត្រូវបាន​ឲ្យ​ដឹងថា​សាងសង់ឡើង​ក្នុង​ឆ្នាំ ២២០ នៃ​គ្រិស្តសករាជ គឺ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​របស់​កំពូល​មេទ័ព ឆាវ​ឆាវ ដែលជា​មេទ័ព​ដ៏​ល្បី​ក្នុង​ចុង​រជ្ជកាល ហាន ភាគ​ខាងលិច ។​
ពាណិជ្ជកម្ម

​តំបន់​ផ្នូរ​បុរាណ​ដ៏​ធំ​នេះ គឺ​ពិបាក​ក្នុងការ​រុករក ខណៈ​រូបរាង​ផ្នែក​ខាងលើ​នៃ​ផ្នូរ​នេះ​គឺ​ត្រូវបាន​បំផ្លាញចោល​អស់ ។ អ្នក​ប្រវត្តិវិទូ​បាន​និយាយថា ទេពកោសល្យ​ដ៏​ខ្លាំងពូកែ​ខាង​នយោបាយ និង កិច្ចការ​ដឹកនាំ​កងទ័ព​របស់ ឆាវ​ឆាវ គឺ​បានធ្វើ​ឲ្យ​គាត់​អាច​សាងសង់​រដ្ឋធានី​មួយ​ដ៏​ខ្លាំង​អស្ចារ្យ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ។ ឆេវឆាវ​បាន​កាន់កាប់​ទីនោះ អំឡុង​សម័យកាល​នគរ ៣ ក្នុង​ឆ្នាំ ២០៨ ទៅ ២៨០ នៃ គ្រិស្តសករាជ ខណៈ​ប្រទេស​ចិន មាន​អ្នកកាន់អំណាច ៣ ផ្សេងគ្នា ។​ផ្លូវ​ផ្នូរ​បុរាណ​ដែល​ត្រូវបាន​ឲ្យ​ដឹងថា​ជា​របស់​មេទ័ព​ឆេវឆាវ គឺ​បាន​រុក​រកឃើញ​ក្នុង​ឆ្នាំ ២០០៩ អ្នក​បុរាណ​វិទូ​មកពី វិទ្យាស្ថាន បេតិកភណ្ឌ​វប្បធម៌​និង​បុរាណវិទ្យា​ខេត្ត បាន​និយាយថា សាកសព​របស់​បុរស​ក្នុង​វ័យ​ចន្លោះ​ពី ៦០ ទៅ ៧០ ឆ្នាំនេះ គឺជា​សាកសព​របស់​កំពូល​មេទ័ព ឆាវ​ឆាវ ។​

​បើទោះបីជា ឆាវ​ឆាវ ត្រូវបាន​គេ​គោរព​ស្ញប់ស្ញែង អំឡុងពេល​លោក​ស្លាប់​ក្ដី ប៉ុន្តែ ផ្លូវ​ផ្នូរ​បុរាណ នៃ​រុក​រកឃើញ​ក្នុងភូមិ Gaoxixue នៃ​តំបន់ Anyang ក្នុង​ភាគ​ខាងលិច​នៃ​ខេត្ត Henan នេះ គឺ​រកឃើញ​ព័ត៌មាន​ពាក់ព័ន្ធ​ពី​កន្លែង​នោះ គឺ​តិចតួច​ណាស់ ដោយ​អ្នកស្រាវជ្រាវ​បាន​គិតថា ឆាវ​ឆាវ គឺ​បាន​ហាមប្រាម​មិន​ឲ្យ​សាងសង់​ជា​ផ្លូវ​ផ្នូរ​បុរាណ​អី​ទេ ប៉ុន្តែ​កូនប្រុស​របស់លោក ឆាវ ពី បាន​ជម្នះ និង​សាងសង់​ផ្លូវ​ផ្នូរ​មួយ​នេះ​ទាល់តែ​បាន ៕




[wai id="6"]