ទៅ​ទារលុយ​ជំពាក់​បើ​មិនបាន​វិល​មក​ផ្ទះ​វិញ​កុំ​លេង​ក្បាច់​ស្រវឹង​ច្បាស់​ជា​ដេក​គុក​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
299
…​ជំពាក់​បំណុល​ត្រូវតែ​សង​..​តែបើ​កូនបំណុល​មិន​ព្រម​សង​មិនត្រូវ​ហក់លោត​ចេចចាច​ដូច​ស្វា​ប៉ា​ហ៊ី​នោះទេ ត្រូវតែ​ដាស់​ពាក្យបណ្តឹង​ឲ្យ​ច្បាប់​ជួយ​ដោះស្រាយ​ទើបបាន​សុខកាយ​សប្បាយចិត្ត​ដេក​ផ្ទះ​ចុច​លេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ទូរស័ព្ទ​។​ប៉ុន្តែ​បើ​ខឹង​ពេល​ទៅ​ពេល​ទៅ​ការ​លុយ​អត់​បាន​ក៏​លេង​ក្បាច់​អ្នកលេង​កាប់​ចាក់​បាន​ដេក​គុក​ហើយ​!​។ ម្ចាស់បំណុល​ម្នាក់នេះ​ដោយសារតែ ខឹង​ទារលុយ​មិនបាន​ក៏ ទាញ​កាំបិត​កាប់​ក្បាល​ជនរងគ្រោះ​ជា​កូនបំណុល បណ្ដាល​ឲ្យ​រយះ​រងរបួស​ដេរ​ចំនួន​១៥​ថ្នេរ កាលពី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​តំបន់​ច្រក​អានសេះ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។​ ​ជនបង្ក​ឈ្មោះ មែន ខេ​ម​រុង ហៅ​តោ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នោះដែរ​។​ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ សុខ ហួរ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ​។​មុនពេល​កើតហេតុ ជនបង្ក​ខឹង​ទារលុយ​ជនរងគ្រោះ​ជា​កូនបំណុល មិនបាន​ក៏ ទាញ​កាំបិត​កាប់​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ចំ​ពីលើ​ក្បាល​ផ្នែក​ខាងក្រោយ​ចំនួន​១៥​ថ្នេរ តែម្ដង​។​ ​ក្រោយពេល​កើតហេតុ ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕