សេចក្តីជូនដំណឹង ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០

ព្រឹត្តិការណ៍ថ្មីៗ
0
3670
[wai id="6"]

​សេចក្តីជូនដំណឹង ស្តីពី ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង ស្តីពី ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បញ្ជាក់ថា សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំ​២០២០​នេះ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា​ក​.​អ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ភីអិលស៊ី ឬ​នៅតាម​ធនាគារ ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ គ្នា​ជាមួយ​ក្រសួង សេដ្ឋកិច្ច​។​
ពាណិជ្ជកម្ម

​ចំពោះ​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែលជា​អាណាព្យាបាល ឬ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​យានយន្ត ដែល​ត្រូវបាន លើកលែង​ពន្ធ​លើ មធ្យោបាយ​ដឹកជញ្ជូន ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ដើម្បី​ទទួលបាន​នូវ​លតា​ប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព ដែល​បាន​ស្នើសុំ​នោះ​។​

[wai id="5"]