ខាត​ទទេ​…៧​ឆ្នាំ​ដូច​បោះ​លុយ​ចោល​៣​ម៉ឺន​ដុល្លារ​ទម្ងន់​នៅតែ​កើន​ទាល់តែ​រត់ទៅរក​គ្រូពេទ្យ​ជួយ​ទប់​

សង្គមប្លែកៗ
0
391
….​ស្ត្រី​ចិន​ម្នាក់នេះ​ពិតជា​ជួប​នូវ​រឿង​ស៊យ​មែន​ជឿ​តាម​ការឃោសនា​ប្រឹង​ចំណាយលុយ​ទិញ​ថ្នាំ​សម្រក​ទម្ងន់​…​ពេល​ផឹកថ្នាំ​ទម្ងន់​ស្រ​កមែ តែ​ពេល​ឈប់​ផឹក ម្ចាស់​ថ្លៃ​ទម្ងន់​ឡើង​ស្រឺ​ត​ដូច​គេ​សប់​។​Xiaoli អាយុ​២៥​ឆ្នាំ បានចាប់ផ្ដើម​ផឹកថ្នាំ​សម្រក​ទម្ងន់​តាំងពី​៧​ឆ្នាំមុន​ម្ល៉េះ ព្រោះ​តែមាន​ជំនឿ​លើ​ការផ្សាយពាណិជ្ជកម្ម​អំពី​ថ្នាំ​សម្រក​ទម្ងន់​លើ​ទូរទស្សន៍​។​ពេលនោះ​នាង​មាន​ទម្ងន់​ត្រឹមតែ​ជាង​៤៥​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្ដែ​ចង់​ស្គម​ជាង​នេះ​បន្ដិច នាង​ក៏​ទិញ​ថ្នាំ​ខាងលើ​មក​ផឹក​។​ ​នាង​រម្លឹកថា ដំបូង​វា​ពិត​ជាមាន​ប្រសិទ្ធភាព​មែន ហើយ​នាង​ក៏​ឈប់​ផឹក ប៉ុន្ដែ​នៅពេល​នាង​ឈប់​ផឹក ទម្ងន់​របស់​នាង​បែរជា​ឡើង​លើស​ពេលមុន​ទៅវិញ ។​វេលា​នោះឯង​គឺជា​ការចាប់ផ្ដើម​នៃ​ភាព​វិលវល់ ផឹកថ្នាំ​ចុះ ហើយ​ពេល​ឈប់​ផឹក​កាន់តែ​កើន​លើស​ជាង​មុន​។​៧​ឆ្នាំ​ក្រោយមក គិត​ទៅ​នាង​បាន​ចំណាយ​លើ​ថ្នាំ​សម្រក​ទម្ងន់​អស់ 200.000​យន់ ប្រមាណ​30.000 ដុល្លារ ហើយ​ថ្នាំ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​ពីគ្នា រហូតដល់​ថ្នាក់​នាង​មិន​ចាំបាន​ថា​នាង​ផឹកថ្នាំ​អ្វីខ្លះ​។ Xiaoli ពោលថា​៖ អ្វីដែល​នាង​និយាយ នាង​មាន​ភស្ដុតាង​ដែល​សុទ្ធសឹង​ជា​វិក្កយបត្រ​ទិញ​ថ្នាំ​សម្រក​ទម្ងន់​កន្លងមក​ធ្វើជា​ភស្ដុតាង​។​នាង​ពុំ​ចង់​ប្ដឹងផ្ដល់​អ្វី​ទេ ព្រោះ​ជា​ជម្រើស​ខុស​របស់​នាង​។​នាង​គ្រាន់តែ​សង្ឃឹមថា​មនុស្ស​គ្រប់រូប​គប្បី​យល់ច្បាស់​អំ​ពី​បណ្ដា​ផលិតផល​សម្រក​ទម្ងន់​ដែល​ជាក់ស្ដែង​វា​មិន​ពិត​ដូច​ការស្រែក​ផ្សាយពាណិជ្ជកម្ម​ទេ​។​ ​តាម​កាសែត​Oddity Central ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ប្រទេស​ចិន​បាន​និយាយថា​៖ តាម​ទម្លាប់ បរិភោគ​អាហារ​របស់ Xiaoli វា​មិនអាច​ធ្វើឱ្យ​នាង​កើន​ទម្ងន់​ខ្លាំង​បែបនេះ​ទេ ប៉ុន្ដែ​មូលហេតុ​សំខាន់​គឺ​បណ្ដាលមកពី​បណ្ដា​ប្រភេទ​ឱសថ​ដែល​នាង​បាន​ប្រើប្រាស់​ក្នុង​រយៈ​៧​ឆ្នាំកន្លងមក ។​អ្នកវិទ្យាសាស្ដ្រ​តែង​ទូន្មាន​ថា ពុំគប្បី​ជឿ​លើ​ការផ្សព្វផ្សាយ​ដោយ​ពុំមាន​យោបល់​របស់​អ្នកជំនាញ​តាម​ផ្នែក​៕