ខ្វះ​កន្លែង​ឬ​…​អា​ផើង​រវាម​ដូច​ជើង​ក្តាម ទើប​ឯង​មក​កាច់​សំបុក​ក្នុង​ត្រចៀក​អញ្ចឹង​

សង្គមប្លែកៗ
0
509
...​បើ​សួរថា​តើ​មាន​សត្វ​អ្វីដែល​បានរស់នៅ​ក្នុង​ខ្លួន​មនុស្ស​ប្រាកដជា​គ្រប់គ្នា​ឆ្លើយថា​គឺ​សត្វ​ព្រូន​។ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​មិនមែន​មានតែ​សត្វ​ព្រូន​ទេ គឺមាន​សត្វ​ផ្សេងទៀត​បានមក​រស់នៅក្នុង​ខ្លួន​ទម្រាំ​តែ​ដឹង​...​ឈឺ​ក្រហល់ក្រហាយ​អស់​មិនតិច​ថ្ងៃ​នោះឡើយ​។ ​ជា​ការពិតហើយ ឈឺក្បាល​គឺជា​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ជួបប្រទះ ហើយ​ប្រសិនបើ​អ្នក​ឈឺក្បាល​ញឹកញាប់ អ្នក​កំពុងតែ​ស្ថិតក្នុង​ភាព​មួយ​គួរ​ឲ្យ​បារ​ម្មណ៍​។ ស្ត្រី​ម្នាក់នេះ​ក៏មាន​ជំងឺ​ឈឺក្បាល​ជាប្រចាំ​ផងដែរ ប៉ុន្តែ​គាត់​គិតថា គឺ​ដោយសារតែ​ភាព​តានតឹង​ក្នុង​ការងារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ តែ​អ្វីៗ ខុសពី​ការគិត​គាត់ គឺមាន​សត្វ​ពីងពាង​មួយ​ក្បាល​កំពុង​រស់នៅក្នុង​ត្រចៀក​។​រឿង ចម្លែក​នេះ​កើត​ឡើងលើ​នាង Lekshmi នៅ​ប្រទេស​ឥណ្ឌា​។ នាង​លាក់​ស្ម៊ី​បាន​ប្រឈម​នឹង​ការឈឺ​ក្បាល​ជាប្រចាំ ដោយ​មិនបាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់​នោះទេ​។ នាង​តែងតែ​បន្ទោស​ទៅលើ​ភាព​តានតឹង​របស់​នាង​។ ​លុះដល់​ចេះតែ​ឈឺក្បាល​យូរៗ​ទៅ នាង​បាន​សំរេចចិត្ត​ទៅ​ជួប​អ្នកឯកទេស​ខាង​ជំងឺ​ផ្នែក​ក្បាល​។ បន្ទាប់ពី​ពិនិត្យមើល​ហើយ គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​រកឃើញ​មាន​សត្វ​ពីងពាង​មួយ​ក្បាល​កំពុង​រស់នៅក្នុង​ត្រចៀក​លុះដល់​យក​ពីងពាង​ចេញ​បាន អា​ការៈឈឺ​ក្បាល​ក៏​បាត់​ដូច​គេ​បេះ​។​ ​