តៃកុង​ឡាន​ព្រហើន​បែបនេះ​…​កុំ​មានចិត្ត​ខន្តី ត្រូវតែ​ចាប់​មក​ដុះក្អែល​ចេញ​…​ឲ្យ​រាងចាល​លែង​ហ៊ាន​ឈ្លើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
360
…​ជុំវិញ​រូបភាព​តៃកុង​ឡាន​ក្រឡុក​ស៊ីម៉ង់​ដែល​បង្ហាញ​ពី​សកម្មភាព​យ៉ាង​ព្រហើន​ដាក់​លោក​ប៉ូលិស​អ្នក​ដែល​បានឃើញ​ហើយ​មួយណា​ក៏​ជេរ​ដែរ​…​ហើយ​លើសពី​ហ្នឹង​ទៀត​គេ​ក៏​សំណូមពរ​ទៅដល់​លោក​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ត្រូវ​ស្វែង​រកឃើញ​នូវ​តៃកុង​ឡាន​ដ៏​ជម្លើយ​នេះ​មក​ដុះក្អែល​ចេញ​ឲ្យ​ក្លាយជា​មនុស្ស​មាន​សុជីវធម៌​ឡើងវិញ​ផង​។​អស់លោក​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​មិនត្រូវ​នៅ​ស្ងៀម​មានចិត្ត​ខន្តី​ចាត់ទុក​នោះ​ជា​រឿង​កំ​ប៉ិន​កំប៉ុក​នោះឡើយ​។ ​ព្រោះ​បើ​ប្រកាន់យក​នូវ​គំនិត​បែបនេះ​ប្រាកដជា​កើតមាន​ទៀតហើយ​នូវ​ជន​ជម្លើយ​!​។​មានការ​ចែករំលែក​វី​ដេ​អូ​មួយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនូវ​នូវ​ករណី​បុរស​ម្នាក់​ជា តៃកុង​បើករថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍ បានបង្ហាញ​នូវ​ទង្វើ​អសីលធម៌​មួយចំនួន ខណៈ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កំពុង​សម្រួល​ចរាចរណ៍​ជូន​សិស្សសាលា​ឆ្លងថ្នល់​ចូល​សាលារៀន ស្រាប់តែ​យានយន្ត​នេះ​មិន​ស្តាប់​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ទេ​ថែមទាំង​រោ​ទ៌​ម៉ាស៊ីន​អោយឮ​ហើយ​ចុច​ស៊ី​ផ្លេ​អោយ​រំពង​នៅមុខ​សាលារៀន មិនតែប៉ុណ្ណោះ​តៃ​កុ​ងើ​ព្រហើន​ម្នាក់នេះ​បានធ្វើ​ដៃ​បែប​ប្រមាថ ដែល​ប៉ូលីស​មិនអាច​ទទួលយក​បានឡើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​ថ្នល់ជាតិ​លេខ​៥ មុខ​សាលាបឋមសិក្សា​ពន្លៃ ខេត្តកំពង់ឆ្នាំង​។​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​បងប្រុស​ម្នាក់​ឈ្មោះ Neang Nak បាន​បង្ហោះ​រូប​តៃកុង​ឡាន​អសីលធម៌​ព្រមទាំង​ភ្ជាប់​បើជា​មួយ​សំណេរ​មួយចំនួន​ថា “​ខ្ញុំ​មិន​នឹកស្មានថា​អ្នកបើកបរ​យានយន្ត នេះ​ព្រៃផ្សៃ​យ៉ាងនេះ​សោះ ។​ ​នៅពេល​ខ្ញុំ​កំពុង​សម្រួល​ចរាចរណ៍​ជូន​សិស្ស​ឆ្លងថ្នល់ ស្រាប់តែ​យានយន្ត​នេះ​មិន​ស្តាប់​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ទេ​ថែមទាំង​រោ​ទ៌​ម៉ាស​ស៊ីន​អោយឮ​ហើយ​ចុច​ស៊ី​ផ្លេ ទៀត​តើ​គាត់​រៀន​បើកបរ​នៅ​សាលា​ណា​…?​ហើយ​គាត់​បើកបរ​អោយ​ក្រុមហ៊ុន​ណា​…?​កូន​គេ កូន​យើង លោក​ម្ចាស់​អា​ថោក​គិត​ផង​….!”៕ ​