ម្តាយ​អប្រិយ​កូន​កើតមក​យកទៅ​បោះចោល​…​អ្នក​រើស​អេតចាយ​តស៊ូ​ចិញ្ចឹម​លុះ​ធំ​ឡើង​បើ​ម្តាយដើម​បានដឹង​ប្រាកដជា​ចុក​ឈាម​ហើយ​

សង្គមប្លែកៗ
0
305
…​កូន​កើត​មកហើយ​មិនគួរណា​ឡើយ​ម្តាយ​មានចិត្ត​អប្រិយ​យកទៅ​បោះបង់ចោល​ដូច​សត្វ​ធាតុ​។ ប៉ុន្តែ​ប្រៀបដូចជា​បាន​យក​ដុំ​មិនទាន់​ច្នៃ​ទៅ​បោះបង់ចោល យ៉ាង​អញ្ចឹង​ពីព្រោះ​ទារក​ម្នាក់នេះ​បាន​ក្លាយជា​អ្នកមាន​..​ម្តាយចិញ្ចឹម​បាន​ដេក​សោយសុខ​ឯ​ម្តាយដើម​វិញ​ប្រសិនបើ​បានដឹង​ពុំ​ដឹង​ជាំ​ស្តាយក្រោយ​យ៉ាងណា​នោះទេ​!​ពេជ្រ ស្ត្រី​មួយចំនួន​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​ម្ដាយ​របស់គេ​ដើម្បី​បាន​ប្រឡែង​លេង​ជាមួយ​កូនតូច មិន​ឲ្យ​អផ្សុក និង​បង្កើន​ភាពសប្បាយ​រីករាយ​ក្នុង​គ្រួសារ​ផង ឯ​ខ្លះទៀត​បានក្លាយ​ជា​ម្ដាយ​គេ​ហើយ បែរជា​ឥតមាន​ធម៌​មេត្តា​ក្នុង​ខ្លួន​ដោយ​ជ្រើសរើស​បោះបង់​កូន​ចោល​តាម​រូបភាព​ផ្សេងៗ ព្រោះ​ពួកគេ​គិតថា ពេលនេះ​មិនទាន់​សក្ដិសម​ធ្វើជា​ម្តាយ​។​ម្ដាយ​ខ្លះ​បោះបង់​កូន​ដោយសារ​ជ្រុលជ្រួស​ជាមួយ​ដៃគូ ឯ​ខ្លះទៀត​មិនមាន​លទ្ធភាព​ចិញ្ចឹម​ថែរក្សា​ព្រោះតែ​ជីវភាព​ក្រីក្រ​លំបាក​ពេក​។ ស្ត្រី​វ័យ ៤៩ ឆ្នាំ​ក្រីក្រ​ម្នាក់ រស់នៅ​ទីក្រុង Anqing ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន បាន​ប្រទះឃើញ​ទារិកា​ទើប​កើត​ក្រហម​ងាំង​ម្នាក់​ដែល ត្រូវបាន​ឪពុកម្ដាយ​បោះបង់ចោល រួច​គាត់​ក៏​រើ​សមក​ចិញ្ចឹម​។​ ​គាត់​គិតថា ខ្លួន​គាត់​ជា​មនុស្ស​មានសំណាង​បំផុត ព្រោះ​គាត់​មិនមាន​កូន​មួយ​គ្រាប់​ឡើយ​។ គាត់​មាន​ជីវភាព​ក្រខ្សត់​មែនទែន សឹងតែ​រក​អាហារ​មិនបាន​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​។ គាត់​ពុំមាន​លទ្ធភាព​ទិញ​ទឹកដោះគោ​ឲ្យ​កូនចិញ្ចឹម​នេះ ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ដាំបបរ​ឲ្យ​ទារិកា​នោះ​ញ៉ាំ​ជំនួស​វិញ​។​និយាយ​ពី​ក្រុមគ្រួសារ​វិញ លោកយាយ​បាន​លែងលះ​ស្វាមី តាំងពី​ពេល​ទារិកា​ខាងលើ​អាយុ ៤​ឆ្នាំ ដែលជា​កត្តា​ជំរុញ​ឲ្យ​គាត់​កាន់តែ​លំបាក​មួយកម្រិត​ទៀត​ដើម្បី​ចិញ្ចឹម​បីបាច់​កូនស្រី​។ យ៉ាងណា គាត់​ខិតខំ​ធ្វើ​ការមិន​ខ្លាច​នឿយហត់​ដោយ​លក់​បន្លែ​បន្តិចបន្តួច ដើរ​រើស​អេតចាយ​លក់ ដើម្បី​ឲ្យ​កូន​នេះ​បាន​រស់ និង​បង់ថ្លៃ​ចូល​សាលារៀន រហូត​ធំ​ដឹងក្ដី និង​បាន​រៀបការ​ជាមួយ​គ្រួសារ​មួយ​។​ដូច​ពេជ្រ​ដែល​បាន​ច្នៃ​មែន ទារិកា​ដែល​គេ​បោះចោល​នោះ បាន​ក្លាយជា​ស្ត្រី​អ្នកមាន និង​ជោគជ័យ​មួយរូប ហើយ​នាង​មិនដែល​ភ្លេចគុណ​ម្ដាយចិញ្ចឹម​របស់ខ្លួន​ទេ​។ នាង​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ស្រ​ក់ថា “​កាល​ខ្ញុំ​នៅ​ក្មេង ម្ដាយចិញ្ចឹម​របស់ខ្ញុំ​មើលថែ​ខ្ញុំ​ខ្លាំងណាស់​។ ឥឡូវ​ដល់ពេល​ខ្ញុំ​ត្រូវ​មើលថែ​គាត់​វិញ​ម្ដង​ហើយ​។ នេះ​ជា​កាតព្វកិច្ច​ក្នុងនាម​ជា​កូន​”​។​កាល​ម្ដាយចិញ្ចឹម ចិញ្ចឹម​នាង ពួកគេ​រស់នៅក្នុង​ខ្ទម​តូច​មួយ​។ ​ប៉ុន្តែ​ពេលនេះ​នាង​បាន​ទិញ​ផ្ទះថ្ម​កម្ពស់ ២​ជាន់​ឲ្យ​គាត់​គេង​ស្រួលខ្លួន​ម្ដង ព្រោះ ម្ដាយ​គាត់​មាន​ក្ដី​សុបិន​ចង់បាន​ផ្ទះ​ធំ​ជា​យូរ​មកហើយ ពេលនេះ​នាង​បានធ្វើ​ឲ្យ​សុបិន​នោះ​ក្លាយជា​ការពិតហើយ​៕ ​