លោក​ចៅក្រម​ម៉ឺងម៉ាត់​មែន​..​ខ្លាឃ្មុំ​ទៈ​តប់​មនុស្ស​ជាប់គុក​អស់​មួយជីវិត​

សង្គមប្លែកៗ
0
327
…​មិនដែល​ធ្លាប់​ឮ​ទេ​ពីមុនមក​…​ទើបតែ​បានឮ​នៅពេលនេះ​ប៉ុណ្ណោះ​ដែល​សត្វ​ធ្វើ​ខុស ត្រូវបាន​លោក​ចៅក្រម​កាត់ទោស​ឲ្យ​ជាប់គុក​ដូច​មនុស្ស​ដែរ​។​ខ្លាឃ្មុំ​ញី​មួយ​ក្បាល ត្រូវបាន​លោក​ចៅក្រម​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត បន្ទាប់ពី​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​២​ដង ដោយ​វាយប្រហារ​មនុស្ស ២​នាក់​ឱ្យ​រងរបួស​។ រហូតមកដល់​ពេលនេះ វា​បាន​ចំណាយពេល ១៥​ឆ្នាំ​ហើយ នៅក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​មិនអាច​លែងចេញ​មកវិញ​បាន ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកផ្សេង​។​ ​ខ្លាឃ្មុំ​នេះ មានឈ្មោះ Katya ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​កាលពី ១៥​ឆ្នាំមុន​។ ក្រោយពី​វា​បាន​វាយប្រហារ​មនុស្ស ២​នាក់​ឱ្យ​រងរបួស​នៅ​ជំរំ​ដែល​ធ្លាប់​ដាក់ឱ្យ​រស់នៅ​ពីមុន​។ បើតាម​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា Katya ជា​គឺ​សត្វ​ញី​តែមួយគត់ ក្នុងចំណោម​សត្វ ៧៣០​ក្បាល ដែល​ប្រព្រឹត្ត​កំហុស ហើយ​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ជាមួយគ្នានេះ ហើយក៏​ជាស​ត្វ​ជាប់ទោស​អស់​មួយជីវិត​ម្នាក់ឯង​គត់​។​បើតាម​រូបថត​ប៉ុន្មាន​សន្លឹក ដែល​គេ​ថត​បាន បង្ហាញថា​ខ្លាឃ្មុំ​នៅជាប់​ក្នុង​គុក​យ៉ាង​កម្សត់​។ ជាមួយគ្នានេះដែរ ខាង​ឆ្មាំ​យាមកាម​នៅ​ទីនោះ បានឱ្យដឹងថា ខ្លាឃ្មុំ​ញី​នេះ លែងមាន​ស​ភាពកាចសាហាវ​ដូច​មុន​ហើយ ប្រហែល​អាចមកពី​លទ្ធផល​នៃ​ការជាប់​ពន្ធនាគារ ១៥​ឆ្នាំ​។ ទោះ​បែបនេះ​ក្ដី ដោយសារ​ទោស​ធ្ងន់ធ្ងរ​ពេក ខ្លាឃ្មុំ​នេះ​ត្រូវ​ទទួលពិន័យ​លើស​សត្វ​ដទៃ ហើយ​សូម្បី​យក​ខ្លាឃ្មុំ​ឈ្មោល​មក​បង្កាត់​ពូជ​ជាមួយ​ក៏​មិនបាន​ដែរ​។​លោក zamat Gapbasov ដែលជា​អ្នក​បំពេញការងារ​នៅ​ពន្ធនាគារ​សម្រាប់​សត្វ​នោះ បាន​បញ្ជាក់ថា បើ​ចង់​បង្កាត់​ពូជ មាន​វិធី​តែមួយគត់ គឺ​បង្កាត់​នៅក្រៅ​ខ្លួន តែ​មិន​អាចឱ្យ​ខ្លាឃ្មុំ​នេះ​ជួប​ខ្លាឃ្មុំ​ឈ្មោល​ឡើយ​។ កំហុស​ដែល​ខ្លាឃ្មុំ​នេះ​ប្រព្រឹត្ត គឺ​កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ហើយក៏​ត្រូវគេ​ចាប់​មក​ដាក់គុក​រហូត និង​បន្ត​អស់​មួយជីវិត ក្រោម​ការការពារ​រប​ស់​ឆ្មាំ​ជាច្រើនរូប​។​ ​ទោះ​បែបនេះ​ក្ដី មនុស្ស​ជាច្រើន បានបង្ហាញ​ការ​អាណិត​ចំពោះ​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ ដែល​មិនអាច​រស់នៅ​ជាមួយ​ធម្មជាតិ បែរជា​ត្រូវ​រស់នៅ​មួយកន្លែង​។ អ្នកខ្លះ បានស្នើ​ឱ្យ​លែង​ខ្លាឃ្មុំ​នេះ ចូលទៅ​ក្នុងព្រៃ រស់​តាមបែប​ធម្មជាតិ​របស់​វា​។ ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី បានជា​ការសម្រេចចិត្ត​ទុក​វា​នៅក្នុង​ពន្ធនាគារ ចំណាយពេល​មើលថែ ហើយ​ទីនេះ​មិនមែនជា​សួនសត្វ​ឡើយ​៕