ខ្លោចចិត្ត​ណាស់​វ័យ​៨៥​ឆ្នាំ​ទៅហើយ​មិនគួរ​មុជ​ងើបៗ​ក្នុង​ទឹកសមុទ្រ​រាល់ថ្ងៃ​រាវ​ងាវ​លក់​ចិញ្ចឹម​កូន

សង្គមប្លែកៗ
0
441
…​លោកយាយ​ម្នាក់នេះ​មានន័យ​៨៥​ឆ្នាំ ទៅហើយ ប៉ុន្តែ​គាត់​ពុំបាន​រស់នៅ យ៉ាង​មាន​សេចក្តីសុខ​ទទួល​ការមើល​ថែ​ពី​សំណាក់​កូនៗ​នោះទេ​។ ផ្ទុយទៅវិញ​គឺជា​រូបគាត់​វិញ​ទេ​ដែល​ជួយ​មើលថែ​កូនស្រី​។ លោកយាយ Nguyen Thi Ro វ័យ​៨៥​ឆ្នាំ សព្វថ្ងៃនេះ​រស់នៅ​ជាមួយ​កូនស្រី​ចិញ្ចឹម​ម្នាក់​ដែលមាន​ជំងឺផ្លូវចិត្ត វ័យ​៦១​ឆ្នាំ​។ ​ចំណែកឯ​ប្ដី​របស់គាត់ បានទទួល​មរណភាព​កាលពី​២៥​ឆ្នាំមុន​មកម្ល៉េះ​។ លោកយាយ​បាន រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ការរាវ​ងាវ ខ្ច​ង គ្រំ នៅក្នុង​សមុទ្រ​ជា​រៀងរាល់​ព្រឹក​ព្រលឹម ដើម្បី​យកទៅលក់​នៅ​ផ្សារ​។​ដោយសារតែ​ការ​ត្រាំ​ក្នុង​សមុទ្រ​ជាច្រើន​ម៉ោង​ពេក ធ្វើ​ឲ្យ​ស្បែក​របស់​លោកយាយ​រមាស់ និង​របក​។ ចំពោះ​ប្រាក់​បន្ដិចបន្ដួច​ដែល​បានមកពី​ការលក់ គឺ​គាត់​ត្រូវ​ចំណាយ​ទៅលើ​អាហារ​ប្រចាំថ្ងៃ ថ្នាំ​សម្រាប់​កូនស្រី​និង​ខ្លួន​គាត់​ផ្ទាល់​ផងដែរ​។ ​យ៉ាងណាមិញ អ្វីដែល​អ្នកភូមិ​រស់នៅ​ទីនោះ​អាចជួយ​បាន គឺ​ត្រឹមតែ​ទទួល​ទិញ​ពី​លោកយាយ​ជា​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​៕