តើ​ព្រះ​ដក​បណ្តាសា​ចេញ​ឬ ? ទើប​ក្មេងប្រុស​យំ​ឈាម​តាម​ភ្នែក​…​អាច​មើលឃើញ​ពិភពលោក​ឡើងវិញ​

សង្គមប្លែកៗ
0
677
...​ក្មេងប្រុស​ម្នាក់នេះ​ពេលដែល​កើតមាន​ជម្ងឺ​យំ​ហូរឈាម​ចេញ​តាម​ភ្នែកងងឹត​មើល​អ្វី​លែងឃើញ​...​មនុស្សម្នា​ឯទៀត​រាប់ទាំង​សាច់ញាតិ​ផងដែរ បាន​ជឿ​ទៅលើ​ផល​-​កម្ម​ថា​ក្មេង​នេះ​ទទួល​បណ្តាសា​ពី​ព្រះ​...​លុះដល់​ទទួល​ការព្យាបាល​ភ្នែក​មើលឃើញ​ឡើងវិញ​ទៅជា​និយាយថា ព្រះ​បាន​ដក​បណ្តាសា​វិញ​ហើយ​!​។​ពិតជា​អព្ភូតហេតុ​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​សោះឡើយ ដែល​ក្មេងប្រុស​ឥណ្ឌា​ពិការភ្នែក​ដោយសារ​ជំងឺ មហារីក​ដ៏​ចម្លែក ធ្វើឱ្យ​ចេញឈាម​តាម​ភ្នែក និង​លៀន​ភ្នែក​ដូច​ក្ដាម​តែ ទីបំផុត​អាច​មើល ឃើញ​ពិភពលោក​វិញ​ហើយ បន្ទាប់ពី​ធនាគារិក​ចិត្តធម៌​ជនជាតិ​អង់គ្លេស​ម្នាក់​ជួយ​ចេញថ្លៃ​ព្យាបាល ។​ ​ក្មេងប្រុស​ក្រីក្រ សា​ហ្គា ឌ័​រ​ជី (Sagar Dorji) ដែល​រស់នៅ​រដ្ឋ​អាសា​ម (Assam) ប្រទេស​ឥណ្ឌា មាន​អាយុ​ទើបតែ ៤ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​អាកា​រៈ​ជំងឺ​ចាប់ផ្ដើម​ធ្វើឱ្យ​ភ្នែក​របស់​គ្នា​ហើម ដំបៅ​ឈាមកក និង​លៀន​ភ្នែក​ចេញពី​រណ្ដៅ​ភ្នែក​គួរឱ្យខ្លាច​។ លោក ប្រា​កាស (Prakash) និង​អ្នកស្រី គូ​ស៊ុម ឌ័​រ​ជី (Kusum Dorji) ដែលជា​ឪពុកម្ដាយ​របស់ ក្មេង​នេះ​បាន​ប្រាប់​គេហទំព័រ MailOnline កាលពី​ឆ្នាំ​២០១៦ អំពី​ស្ថានភាព​ឈឺ​ចុកចាប់​របស់​កូន ប្រុស​ខ្លួន ហើយ​បានចាត់ទុក​វា​ជាការ​ដាក់​បណ្ដាសា​ពី​ព្រះ​ជា​ម្ចាស់​។​រឿងរ៉ាវ​គួរឱ្យ​ខ្លោចចិត្ត​របស់​ក្មេងប្រុស​នេះ បាន​លេចឮ​ដល់​លោក ហ៊ី​ម៉ា​នតា ប៊ី​ស​វ៉ា (Himanta Biswa) អភិបាលរដ្ឋ​អាសា​ម ដែល​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ឥណ្ឌា ចេញ​លុយ​បញ្ជូន​ក្មេង​នេះ តាម​ជើងយន្តហោះ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៣.០០០ គីឡូម៉ែត្រ​ទៅកាន់​ទីក្រុង​បាន​ហ្គា​ល័​រ (Bangalore) រដ្ឋកា​ណា​តា​កា (Karnataka) ដើម្បី​ព្យាបាល​គីមី​សាស្ត្រ​។​ពេលនោះ​ធនាគារិក​ជនជាតិ​អង់គ្លេស លោក នីថា ស៊ី​វ៉ា (Neetha Shiva) ដែល​បានដឹង​រឿងរ៉ាវ របស់​ក្មេង​នេះ​បាន​ស្ម័គ្រចិត្ត​ជួយ​ចេញថ្លៃ​វះកាត់ និង​ព្យាបាល​ទាំងអស់​ដើម្បីឱ្យ​ក្មេង​នេះ មើលឃើញ​ពិភពលោក​ឡើងវិញ​។ ​ពេលនេះ​ស្ថិតក្នុង​វ័យ ៧ ឆ្នាំ ក្មេងប្រុស​ដែល​ចូលចិត្ត​កីឡា​គ្រី​ក​ឃី​ត តន្ដ្រី និង​ភាពយន្ត​បូលីវូដ រូបនេះ​បាន​រួច​ផុតពី​ជំងឺមហារីក​ហើយ ហើយ​ភ្នែក​អាច​មើលឃើញ​វិញ​ម្ខាង និង​កំពុង​ទន្ទឹង ចង់ទៅ​រៀន​ដូច​ក្មេង​ដទៃ​។ ជីវិត​ក្មេង​មួយ​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​លោក នីថា ស៊ី​វ៉ា វ័យ ៤៤ ឆ្នាំ​ដែល​មកពី​ទីក្រុង ឡុង​ដ៍ ប្រទេស​អង់គ្លេស ដែល​បាន​ចំណាយ​ប្រាក់ ៤.៦០០ ដុល្លារ​អាម៉េរិក​លើ​ការវះកាត់​ប្ដូរ រណ្ដៅ​ភ្នែក​។ ក្រៅពី​ជួយ​ចេញថ្លៃ​ព្យាបាល​នេះ​គាត់​ថែមទាំង​បន្ត​ជួយឧបត្ថម្ភ​គ្រួសារ​ឱ្យមាន ជីវភាព​ធូរធារ​ទៀតផង​៕ ​