កូនប្រុស​អក​ត្ត​ញ្ញូ​…​ម្តាយ​និង​ប្រពន្ធ​ឈ្លោះ​គ្នា​យក​ស្មៅ​មក​ញ៉ុ​ក​មាត់​ម្តាយ​

សង្គមប្លែកៗ
0
425
…​បុរស​ជា​កូនប្រុស​ម្នាក់​បានទទួល​រង​នូវ​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក​ចំពោះ​សកម្មភាព អក​ត្ត​ញ្ញូ​របស់គេ​ទៅលើ​ម្តាយ​ដោយ​លើក​តំកើង​ប្រពន្ធ​ធំ​ជាង​ម្តាយ​ហ៊ាន​ធ្វើបាប​ម្តាយ​ដែល​កូនៗ​ឯទៀត​មិន​ហ៊ាន​ធ្វើបាប​ម្តាយ​ដែល​កូនៗ​ឯទៀត​មិន​ហ៊ាន​ធ្វើ​ដូច​នោះទេ​!​។​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បុរស​ជា​កូនប្រុស​ម្នាក់នេះ រស់នៅ​ក្នុងភូមិ Dongjia តំបន់ Anhua នា​ខេត្ត​ហ៊ូ​ណាន (Hunan) ប្រទេស​ចិន បាន​ប្រើ​ទារុណកម្ម​ស្ថិតក្នុង​រូបភាព​យ៉ាង​ព្រៃផ្សៃ​បំផុត ទៅលើ​ម្តាយបង្កើត​ដែលជា​អ្នកមានគុណ​របស់ខ្លួន និង​កំពុង​តែមាន​ជំងឺ​ផង​នោះ​ដោយ ហែក​មាត់​ចាប់បង្ខំ​គាត់​ឲ្យ​ហូប​ស្មៅ​ដូច​សត្វ​ធាតុ ក្រោយ​ខឹង​នឹង​ម្តាយ​បាន​ឈ្លោះប្រកែក​គ្នា ជាមួយនឹង​ប្រពន្ធ​ខ្លួន រហូតដល់​ថ្នាក់​ប្រតាយប្រតប់​។​ តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អ្នកភូមិ​ជាច្រើន​នៅក្បែរនោះ បាន​និយាយថា ស្ត្រី​ជា​ម្តាយ​វ័យ​ចំណាស់ ខ្ទង់​៨០​ឆ្នាំ ទំនងជា​កើតមាន​ជំងឺ​វង្វេងវង្វាន់ ចំណែកឯ កូនប្រុស​អកតញ្ញូ​នោះ​វិញ មានឈ្មោះ Liang ប្រហែល ៥០​ឆ្នាំ​។​តាម​ការលើកឡើង​ពី​មន្ត្រី​មួយរូប​ប្រចាំ​នៅក្នុង​តំបន់ លោក Zhao Longcan បាន​មានប្រសាសន៍ថា ហេតុការណ៍​ហិង្សា នេះ បានកើត​ឡើង ដោយសារតែ ប្រពន្ធ​របស់លោក Liang ចង់​ដណ្ដើមយក​កេរ្តិ៍​ផ្ទះ​ម្តាយ​របស់លោក ប៉ុន្តែ​ត្រូវបាន​ម្តាយ​លោក​បដិសេធ ទើប​នៅ​ទីបំផុត​អ្នក​ទាំងពីរ ក៏បាន​ស្រែក​តឹងសរសៃក​ដាក់គ្នា បង្ក​ជា​ជម្លោះ​ប្រតាយប្រតប់ ធ្វើ​ឲ្យ​លោក Liang ជា​កូនប្រុស ក្តៅក្រហាយ​អត់ទ្រាំ​មិនបាន ក៏​ទៅ​កាត់​ស្មៅ​យកមក​ញុ​ក​មាត់​ម្តាយ​ឯង ដើម្បី​ឲ្យ​លែង​ស្រែក ទាំង​បែបនេះ​តែម្តងទៅ​។​ក្រោយ​កើតហេតុ លោក Liang ក៏​ត្រូវបាន​ឃាត់ខ្លួន និង​ត្រូវបាន​ខាង​សមាជិក​ក្រុមប្រឹក្សា​ស៊ើបអង្កេត ស្នើ​ឲ្យ​គាត់​សរសេរ​លិខិត​សុំទោស​មួយ​ជា​ធារ​ណៈ ដើម្បី​ទទួលស្គាល់​ពី​ទោសកំហុស ឬ​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅលើ​អ្នក​ម្តាយ​ដ៏​មានគុណ​នោះ​ផងដែរ​។​ ​នៅក្នុង​សេចក្តីសំបុត្រ ឬ​លិខិត​នោះ លោក Liang បានសរសេរថា​៖«​ខ្ញុំ​បាន​ចាប់បង្ខំ​ម្តាយ​របស់ខ្ញុំ​ឲ្យ​ហូប​ស្មៅ ក៏​ព្រោះតែ​គាត់​ឈ្លោះ​ជាមួយនឹង​ប្រពន្ធ​ខ្ញុំ​។ ក្នុងនាម​ជា​កូនប្រុស នេះ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់ខ្ញុំ​។ សូមអ្នក​ទាំងអស់គ្នា​កុំ​យកតម្រាប់ ឬ​គំរូ​តាម​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​សុំទោស​យ៉ាងខ្លាំង ដល់​អ្នក​ម្តាយ​ជាទីគោរព​របស់​កូន​» ៕