ពិការ​ជើង​…​តែ​មិន​អស់សង្ឃឹម Live បង្ហោះ​បង្ហាញ​ពី​សកម្មភាព​រឹងប៉ឹង​បាន​ជួប​ចំណង​ស្នេហ៍​យ៉ាង​ស្មោះស្ម័គ្រ​

សង្គមប្លែកៗ
0
665
[wai id="6"]


…​តើ​ឈឺចាប់​ប៉ុណ្ណា​ទៅ​…​រូប​កាយ​ជួប​គ្រោះថ្នាក់​ក្លាយជា​ជនពិការ​ជើង​ហើយ​ចំណែក​សង្សារ​ក៏​បែ​ខ្នង​ដាក់​មុខ​មិន​ឲ្យ​…​ក្រោយ​មិន​មើល​ទៀត​។​ប៉ុន្តែ​បុរស​រូបនេះ​មិន​បណ្តោយ​ឲ្យ​ការឈឺចាប់​នៅ​រុករាន​ទន្ទ្រាន​ក្នុង​អារម្មណ៍​ក្លាយជា​ភាព​អស់សង្ឃឹម​ក្នុង​ឆាកជីវិត​នោះឡើយ​។​ផ្ទុយទៅវិញ​គេ​បានបង្ហាញ​នូវ​ភាព​រឹងប៉ឹង​ធ្វើ​ឲ្យ​រូបគេ​ជួប​នូវ​ស្នេហា​ថ្មី​!​។​លោក Hao Panpan គឺជា​បុរស​ពិការ​ជើង​ម្នាក់ រស់នៅក្នុង​តំបន់ Jize County ភូមិ Huanggou ទីក្រុង Handan ខេត្ត Hebei ប្រទេស​ចិន បាន​ជួប​ជាមួយនឹង​នារី​ក្នុង​ក្តី​សុបិន​ម្នាក់ រហូត​ឈានដល់​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា គឺ​នាង Fu Chengjun រស់​នៅឯ​ខេត្ត Anhui ។​

​បើ​យោងតាម​ប្រភព​សារព័ត៌មាន បាន​ឲ្យ​ដឹងថា ស្នេហា​រវាង​អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា រហូត​បាក់ចិត្ត​ដក​មិន​រួច បន្ទាប់ពី​លោក Hao បាន​ថត Live វីដេអូ​របស់ខ្លួន នៅលើ​បណ្តាញ​សង្គម​មួយ​របស់​ចិន ទាក់ទង​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ​របស់លោក ពោរពេញ​ដោយ​ភាព​កំសត់ ឈឺចាប់ ប៉ុន្តែ​បង្កប់​ដោយ​ភាពរឹងមាំ​មិន​ចុះចាញ់​។​ចំណែកឯ នាង Fu Chengjun វិញ ក៏​ជា​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ និង​បាន​ចុច​តាមដាន (Follow) គណនី​របស់លោក Hao ដែរ​។​នាង Chengjun តែងតែ​ចូល​ទស្សនា​រាល់​វីដេអូ​ឃ្លី​ប​របស់លោក Hao នៅពេលដែល​លោក Live ម្តងៗ រហូត​ធ្វើ​ឲ្យ​នាង មាន​អារម្មណ៍​ថា អាណិត​ស្រលាញ់​លោក Hao យ៉ាងខ្លាំង​។​Chengjun នាង​បាន​និយាយថា បន្ទាប់ពី​នាង​បានឃើញ​លោក Hao ហើយ នាង​កត់សម្គាល់​ឃើញថា លោក Hao គឺជា​បុរស​ម្នាក់​ដែលមាន​ភាពរឹងមាំ តស៊ូ​ក្នុង​ឆាកជីវិត និង​ប្រកបដោយ​សុទិដ្ឋិនិយម បើទោះបីជា​លោក​ជា​មនុស្ស​ពិការ​ក្តី រហូត​ធ្វើ​ឲ្យ​នាង​បាក់ចិត្ត ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​តែម្តង​។​ជាទូទៅ​ទំនៀម​ទំលាប់​ក្នុងប្រទេស​ចិន កូន​ក​ម្លោះ​ត្រូវ​ផ្តល់​បណ្ណាការ ឬ​ថ្លៃទឹកដោះ ដល់​គ្រួសារ​ខាង​កូនក្រមុំ​។ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​មួយគូ​នេះ​វិញ មិន​ទាមទារ​ឬ​ចង់បាន​អ្វី​ពីគ្នា​ឡើយ ក៏​ពួកគេ​ទាំងពីរ​អាច​រៀបការ រួមរស់​សាង​អនាគត​គ្រួសារ​ជាមួយគ្នា​បានដែរ​។​ជា​រៀងរាល់ថ្ងៃ នាង Changjun តែងតែ​ម៉ាស្សា​ជើង​ឲ្យ​លោក Hao ដើម្បី​ជួយ​សម្រួល​ចរន្តឈាម​ដំណើរ​ការល្អ​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ អ្នក​ទាំងពីរ​ក៏​តែងតែ​ថត Live វីដេអូ​ឃ្លី​ប​ជាមួយគ្នា ដើម្បី​បំផុសគំនិត​ដល់​អ្នក​ឯ​ទៀត តាមរយៈ​សកម្មភាព​ប្រចាំថ្ងៃ​ដោយ​មិន​ប្រកាន់​ថា​នរណា​ជា​មនុស្ស​ពិការ ឬ​បែបណា​នោះឡើយ សំខាន់​គឺ​ស្នេហា​ស្ម័គ្រស្មោះ ចិត្ត​និង​ចិត្ត​។​លោក Hao បាន​ធ្លាក់ខ្លួន​ក្លាយជា​មនុស្ស​ពិការ​ជើង​បែបនេះ ក៏​ដោយសារតែ លោក​បាន​ជួបនឹង​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ នៅ​ការដ្ឋាន​សំណង់ អំឡុងពេល​ធ្វើការ ។​អ្វី​នឹកស្មាន​មិន​ដល់​នោះ អតីត​មិត្តស្រី​របស់លោក ថែមទាំង​បាន​បោះបង់ចោល​លោក ហើយ​លោក Hao ក៏​មិនដែល​បានទទួល​ដំណឹង​ពី​នាង បាត់​ស្ងាត់​សូន្យឈឹង​ចាប់តាំងពី​នោះ រហូតមកទល់​បច្ចុប្បន្ន​នេះ​។​លោក Hao បាន​ខូច​សាច់ដុំ​ជើង និង​សម្រាក​នៅលើ​គ្រែ អស់​រយៈពេល​យ៉ាងយូរ ខាន​អស់ទាំង​ការងារ គ្មាន​ចំណូល និង​ថែមទាំង​បាត់បង់​ជើង​ជាទី​ស្រលាញ់​ទៀត​។​តែ​ទីបំផុត​លោក Hao រកឃើញ​គំនិត​មួយ ដោយ​ចាប់ផ្តើម​ថត Live វីដេអូ​លើ​បណ្តាញ​សង្គម ដើម្បី​រកប្រាក់​តែម្តង​។ លោក​បាន Live ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន តាមតែ​អ្វីដែល​លោក​អាច​ធ្វើបាន រួមមាន​ទាំង​ការ​ច្រៀង​លេង​ថែម​ទៀតផង ដោយ​ទទួលបាន​អ្នក​ចុច​ចូល​មើល និង​ចំនួន​អ្នក​ចុច​តាមដាន (Follower) យ៉ាងច្រើន​។​

ពាណិជ្ជកម្ម

​យ៉ាងណាមិញ ងាក​មក​ជីវិត​បច្ចុប្បន្ន​ជា​បន្ត ក្រោយ​រៀបការ​រួច លោក Hao និង​ភរិយា​របស់លោក Changjun នៅតែ​បន្ត​ការថត Live វីដេអូ​ជាធម្មតា ជាពិសេស អ្នក​ទាំងពីរ​ថែមទាំង​បាន​បើក រកស៊ី​ខ្លួនឯង​បន្ថែមទៀត តាមរយៈ​ការលក់​ផលិតផល ឬ​ទំនិញ​មួយចំនួន រួមមាន ខោ​ទ្រនាប់ និង​កន្សែង​ជាដើម នៅលើ​បណ្តាញ​សង្គម WeChat ថែម​ទៀតផង ៕