មហាសមុទ្រ​ធំធេង​ណាស់​…​ហើយ​សត្វ​សាហាវ​គួរ​ឲ្យ​ខ្លាច​ក៏មាន​ច្រើន​ប្រភេទ​ដែរ​

សង្គមប្លែកៗ
0
1020
តើ​អ្នកដឹង​ទេ​?​ពិភពលោក​យើង​នេះ​គឺមាន​រឿង​អាថ៌កំបាំង​និង​ចម្លែកៗ​ជាច្រើន​ដែល​មិនទាន់មាន​ការបកស្រាយ​បាន ។​ជាពិសេស​គឺ​មហាសមុទ្រ​ផ្ទាល់​តែម្តង ដែល​ពោរពេញ​ដោយ​ផ្ទៃ​ទឹកធំ​ល្វីង​ល្វើយ និង​មានរឿង​អា​ថ៏​កំបាំង​ជាច្រើនៗ​នៅក្រោម​សមុទ្រ​ដែល សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​រឿងរ៉ាវ​ហើយពី​សត្វ​ចម្លែកៗ​នៅក្នុង​បាតសមុទ្រ​ត្រឹមតែ​4%​ប៉ុណ្ណោះ ជាមួយ​សត្វ​ចម្លែកៗ​ដ៏​គួរអោយខ្លាច ក្នុងចំណោម​សត្វ​ទាំងអស់​សុទ្ធសឹងតែ​ជា​សត្វ​ដែលមាន​ទំហំ​ធំ រស់នៅ​ក្រោម​បាតសមុទ្រ​ជម្រៅ​ជ្រៅ​ដែល​មនុស្ស​ពិបាក​ចូលទៅ​ដល់ ។​ ១. Megalodon កំពូល​អ្នកប្រហារ​ប្រចាំ​បាតសមុទ្រ​ ​ឆ្លាម​ប្រភេទ​នេះ​មាន​ទំហំ​ជាង ៥០ ហ្វី​ត ដែលជា​ប្រភេទ​ត្រី​ឆ្លាម​ដែល​គេ​ស្គាល់​ច្រើនជាងគេ​បំផុត​តាមរយះ​ការថត​នៃ​ខ្សែភាពយន្ត​។ ថ្គាម​របស់​វា​មាន​ទំហំ​ធំ​ល្មម សម្រាប់​ត្របាក់​មនុស្ស​បាន​20-30​នាក់​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក​ដោយ​ភាពងាយស្រួល​ហើយ​ពួកវា​បាន​ប្រើ​ថ្គាម​ទាំងនោះ​ដើម្បី​បរបាញ់​ត្រី​បា​ឡែ​ន​ធំៗ​។​ ​យោងតាម​សំដី​ពី​ទស្សនវិទូ​អ្នកស្រាវជ្រាវ Peter Klimey មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​នៅ Davis បាន​និយាយថា​“ កាលដែល​ពួក​ត្រី​ឆ្លាម​យក្ស នេះ​បាន​ផុត​ពូជ គឺ​ធ្វើអោយ​ពពួក​ត្រី​បា​ឡែ​ន​ឈានដល់​ទំហំ​ដ៏​ធំ​សម្បើម ដោយសារតែ​គ្មាន​ការដេញ​សម្លាប់​ពី​ពពួក​ត្រី​ឆ្លាម​យក្ស ដែល​ពួកវា​ត្រូវបាន​គេ​ស្គាល់​សព្វថ្ងៃ​។​ ២. Dunkleosteus បិសាច​ឆ្នាំ​សមុទ្រ​ ​ត្រី​បុរាណ​នេះ​រស់នៅ​កាលពី ៤០០ លាន​ឆ្នាំមុន​ប៉ុន្តែ​វា​ជា​ពូជ​ត្រី​ស៊ីម​នុស្ស​មួយ​ប្រភេទ​ដែលមាន​ភាព​រហ័ស​ក្នុង​វាយប្រហារ​ជាទីបំផុត​។ អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជក់​ថា មាន​ភាគរយ​តិច​ណាស់ ចំណី​ដែល​វា​ត្រូវ​វាយប្រហារ​មានសង្ឃឹម​រស់ ដោយសារតែ​ត្រី​នេះ​រហ័ស​និង​ធ្មេញ​មុត​ស្រួច មិន​ចាញ់​ត្រី Piranha​ប៉ុន្មាន​ទេ​។ Dunkleosteus មាន​ប្រវែង ៣៣ ហ្វី​ត​ពី​ធ្មេញ​ដល់​កន្ទុយ​និង​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ជា​ឆ្មាំ​សមុទ្រ​។​ ៣. Helicoprion, ត្រី​ឆ្លាម​មាត់​ខ្យង​ ​ជា​ប្រភេទ​ត្រី​ឆ្លាម​ដែល​រស់នៅក្នុង​សមុទ្រ​ជិត ៣០០ លាន​ឆ្នាំមុន​មកហើយ​។​វា​គឺជា​ប្រភេទ​ត្រី​ឆ្លាម​ដ៏​ចម្លែក​មួយ​ដែលមាន​ធ្មេញ​មួយ​ក្នុងចំណោម​ធ្មេញ​ឆ្លាម​ដ៏​គួរ​ញញើត​និង​ខ្លាច​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ត្រី​ទឹក​។​ ​លក្ខណៈ​មិនធម្មតា​នេះ​គឺជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​យ៉ាង​ទូលំទូលាយ​នៅក្នុង​សហគមន៍​វិទ្យាសាស្ត្រ​អស់​រយៈពេល​មួយ​សតវត្សរ៍​ជាមួយ ផូស៊ីល​រូបរាង​របស់​វា​តែមួយគត់​ដែល​ត្រូវបាន​គេ​រកឃើញ ជាមួយ ធ្មេញ​រាង​ពងក្រពើ​។ វា​ត្រូវបាន​ចុះឈ្មោះ​ជា​បញ្ជី​ជាព​ពូជ​សត្វ​ដាយ​ណូ​ស័​រ​ដ៏​កាច​បំផុត​នៅក្រោម​បាតសមុទ្រ​ជ្រៅ​បំផុត ។​តែ​គួរអោយ​ស្តាយ​ពូជ​សត្វ​ឆ្លាម​ប្រភេទ​នេះ​ផុត​ពូជ​អស់​បាត់ទៅហើយ​។​ ៤. Mosasaurus, ដាយ​ណូ​ស័​រ​ទឹក​សម័យ​បុរេប្រវត្តិ​ដ៏​សាហាវ​ Mosasaurus​បាន​ក្លាយជា​ពពួក​ដាយ​ណូ​ស័​រ​ទឹក​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ​បន្ទាប់ពី​មានការ​បង្ហាញ​នៅក្នុង​រឿង​Jurrasic World ដ៏​គួរឱ្យ​ចាប់​អារ​ម្ម​ណ៌​។ សត្វ​ល្មូ​ន​យក្ស​ទាំងនេះ​អាច​លេប​សត្វព្រៃ​បាន​មួយ​ទាំងមូល ដោយ​មិនចាំបាច់​ទំពារ​រឺ​ខាំ​ដោយ​ធ្មេញ​របស់​ពួកវា​ទេ ។​ ​អ្នកជំនាញ​បាន​សិក្សា​សត្វ​ទាំងនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ហើយ​ការរកឃើញ​ថ្មីៗ​នេះ​ពពួកសត្វ​នេះ​គឺមាន​ទំហំ​ប៉ុន​សត្វ​ត្រី​ឆ្លាម​7​ដង ដែលមាន​រូបរាង​ដូចជា​សត្វ​ក្រពើ ថែមទាំង​ពូកែ​ត្របាក់​សត្វ​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ៕ ​