ចង់​ពិសោធន៍​ទឹកចិត្ត​សាច់ញាតិ​លោក​សេដ្ឋី​ក្លែង​កាយ​ជា​អ្នកក្រ​…

សង្គមប្លែកៗ
0
1194
[wai id="5"]

[wai id="7"]
…​ចាក​ចេញពីផ្ទះ​សំបែង​នៅឯ​ស្រុកស្រែ​ចំការ​ចេញមក​ផ្សងព្រេង​ក្នុង​ទីក្រុង​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​លោក ឈី​ន ជីន បាន​រកស៊ី​ទទួលទាន​បាន​ជោគជ័យ​ក្លាយជា​សេដ្ឋី​។​លោក “​ឈី​ន​ជីន​” ជា​ក្មេង​ស្រែ​ម្នាក់​ដែល​ក្រី​ក្រលំបាក បាន​ចេញមក​ធ្វើការ​នៅ​ទីក្រុង​រហូត​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត ក្លាយជា​អ្នកមាន​មាសប្រាក់​ស្ដុកស្ដម្ភ​។​
ពាណិជ្ជកម្ម

ពេល​ទទួលជោគជ័យ​ក្នុង​ជីវិត​គាត់​បានសម្រេច​ចិត្ត​ត្រឡប់​ទៅសួរសុខទុក្ខ​សាច់ញាតិ​បងប្អូន​នៅឯ​ស្រុកកំណើត ចង់ដឹងថា​ជីវភាព​ការរស់នៅ​យ៉ាងម៉េច​ហើយ គាត់​នឹង​ចុះ​ដៃ​ទៅ​ជួយ នៅក្នុង​ឋានៈ​ជា​អ្នកក្រ​ដូច​ពីមុន ព្រោះ​ចង់ដឹងថា​សាច់ញាតិ​បងប្អូន​និង​មិត្តភក្តិ​របស់​ពួកគាត់​មានប្រតិកម្ម​យ៉ាងណាខ្លះ​?​។​ពេល​ឃើញ​ត្រឡប់មក​ក្នុងស្ថានភាព​ក្រលំបាក​ដូច្នេះ​សាច់​ញា​តិ្ត​មិនសូវ​ជា​រាប់រក​នោះទេ​និយាយស្តី​ចុងមាត់ចុងក​ប៉ុណ្ណោះ​ត្រឡប់មក​ក្នុង​គ្រានេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខុស​ច្រើនយ៉ាង ពេល​ឃើញ​ស្ថានភាព​រស់នៅ​របស់​មនុស្ស​ក្នុង​គ្រួសារ​។ ពេល​ជួប​បងប្រុស​ច្បង​គាត់​បាន​សាកសួរ​អំពី​បញ្ហា​ការរស់នៅ ទើប​ដឹងថា ម៉ែ​សុខចិត្ត​លក់​ផ្ទះ​ដើម្បី​យកប្រាក់​ឲ្យ​កូនប្រុស​ពៅ ចំណែក​បងប្រុស​ច្បង​របស់គាត់​នៅតែ​ក្រលំបាក​ដដែល​។​ពេល​សួរសុខទុក្ខ​អ្នក​ម្ដាយ ជា​រឿង​មួយ​គួរ​ឲ្យ​ខូចចិត្ត​កាន់តែខ្លាំង ម្ដាយ​គាត់​បាន​ដួល​នៅក្នុង​បន្ទប់ទឹក បាត់បង់​ការចងចាំ បងប្រុស​ច្បង​គ្មាន​លទ្ធភាព​ចិញ្ចឹម​មើលថែ​គាត់ ព្រោះ​គាត់​ទទួលបន្ទុក​ចិញ្ចឹម​គ្រួសា​របស់ខ្លួន​គាត់​៤​នាក់​ទៀត ដូច្នេះហើយ​គាត់​បាន​បញ្ជូន​ម្ដាយ​ទៅ​មជ្ឈមណ្ឌល​ជន​ចាស់ជរា​ពេលនេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខុស​ខ្លាំងណាស់​ដែល​ត្រឡប់​មករក​ម្ដាយ​យឺត​ពេល​ទៅហើយ ម្ដាយ​លែង​ចាំ​គាត់​បាន​ទៀតហើយ​…​។​

​បន្ទាប់មក​គាត់​បាន​ទៅ​សួរ​សុខ​ប្អូនប្រុស​ពៅ ហើយ​បាន​ឃើញថា​ស្ថានភាព​គ្រួសារ​របស់​ប្អូនប្រុស​គី​ល្អ​ខ្លាំងណាស់ មានផ្ទះ​ធំ​ស្កឹមស្កៃ ធ្វើ​ឲ្យ​គាត់​គិត​ឆ្ងល់​ក្នុង​ចិត្ត​ថា​ហេតុអ្វី​ប្អូនប្រុស​មិន​យក​ម៉ែ​មក​នៅ​ជាមួយ​ផង ទាំង​ដែល​ម៉ែ​សុខចិត្ត​លក់​ផ្ទះសម្បែង លក់​ទ្រព្យ​របស់របរ​គ្រប់យ៉ាង​ឲ្យ ប៉ុន្ដែ​ប្អូនប្រុស​បែរជា​ឆ្លើយតប​ថា “​ទាំង​ខ្ញុំ​និង​បងប្រុស​ច្បង​បាន​ធ្លាប់​មើលថែ​ម៉ែ​ហើយ ចុះ​បង​ឯង​បាត់​មុខ​ទៅណា មិនដែល​មក​មើលថែ​ម៉ែ​ឡើយ​” ៕



[wai id="6"]