ខួរក្បាល​ពូកែ​មែន មើល​កែវ​យឺត​តែ​៣​ថ្ងៃ​សោះ រកឃើញ​ភព​ថ្មី​មួយ​ភ្លាម​

សង្គមប្លែកៗ
0
328
…​សិស្ស​វិទ្យាល័យ​ម្នាក់នេះ ត្រូវបាន​មន្ត្រី​អង្គការ​ណា​សា​កោតសរសើរ​ជាខ្លាំង​ពី​ខួរក្បាល​ដ៏​ពូកែ​របស់គេ​ដែល​បាន​រកឃើញ​ភព​ថ្មី​មួយ​។ យុវជន Wolf Cukier អាយុ​១៧​ឆ្នាំ​ជា​សិស្ស​មកពី​វិទ្យាល័យ Scarsdale ក្នុង​ទីក្រុង​ញូវយ៉ក ដែល​បាន​រកឃើញ​ភព​ថ្មី​មួយ​នៅ​អំឡុងពេល​ចុះ​កម្មសិក្សា​នៅ​អង្គការ​ណា​សា​។​ កាលពី​រដូវក្ដៅ​កន្លងទៅ Cukier បាន​ចុះ​កម្មសិក្សា​នៅ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Goddard របស់​អង្គការ​ណា​សា ហើយ​កិច្ច​ការដែល​យុវជន​នេះ​ត្រូវធ្វើ​ដំបូង​គេ​គឺ​ការស្វែងរក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​តាមរយៈ​កែវយឹត​អវកាស​របស់​ផ្កាយរណប TESS ។ រយៈពេល​បី​ថ្ងៃ​ជាមួយ​បេសកកម្ម​មួយ​នេះ យុវជន​រូបនេះ​បាន​ឆ្លុះ​ឃើញ​ប្រព័ន្ធ​ផ្កាយ TOI 1338 ដែលមាន​ចម្ងាយ​១,៣០០​ឆ្នាំ​ពន្លឺ​ពី​ផែនដី ហើយ​ពេលនោះ Cukier បានឃើញ​អ្វីមួយ​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​ផ្កាយ​ពីរ​ដួង​និង​បាន​ឆ្លងកាត់​ពន្លឺ​របស់​ពួកវា​។ យុវជន​រូបនេះ​បានកត់សម្គាល់ ហើយ​បាន​ប្រាប់​រឿងនេះ​ទៅ​ប្រធាន​របស់ខ្លួន​អំពី​ព័ត៌មាន​ដែល​ខ្លួន​ទើប​រកឃើញ​។ បន្ទាប់ពី​នោះមក ពួកគេ​បានចាប់ផ្ដើម​បើក​ការស្រាវជ្រាវ​មួយ​ដែល​ចំណាយពេល​អស់​ជាច្រើន​សប្ដាហ៍ ហើយ​ជា​​លទ្ធផល Cukier បាន​រកឃើញ​ភព​មួយ​ដែលមាន​ទំហំ​ធំ​ជាង​ផែនដី​របស់​យើង​៦.៩​ដង​។ បើតាម​ការរាយការណ៍​របស់​សារព័ត៌មាន CBS បាន​ឲ្យ​ដឹងថា​វា​ជា​ភព​មួយ​ដែល​វិលជុំ​វិញ​តារា​ភ្លោះ ហើយ​គេ​ពិបាក​មើល​វា​ណាស់​៕ ​