ក្មេង​ពីរ​នាក់​រំភើប​ឡើង​ស្រក់​ទឹកភ្នែក ព្រោះតែ​ឪពុក​បានធ្វើ​រឿង​មួយ​នេះ​ដាក់​!

សង្គមប្លែកៗ
0
269
​អ្នក​ដែល​មិន​ធ្លាប់​បែក​ពី​គ្រួសារ​យូរ​ពិតជា​មិន​យល់​ពី​អារម្មណ៍​នៃ​ការ​នឹកនា នឹង​ការរំភើប​នៅពេលដែល​បាន​ជួបជុំ​នោះឡើយ​។ ព្រោះនេះ​គឺជា​ពេលដែល​មានតម្លៃ​បំផុត សម្រាប់​មនោសញ្ចេតនា ឪពុក​ម្តាយកូន​បាន​ផ្តោះ​ផ្គង និង​ផ្តល់​សេចក្តី​ស្រឡាញ់គ្នា​ទៅវិញទៅមក​។ ជាក់ស្តែង​បុរស​រូបនេះ​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​និង​កូន​ជាទី​ស្រឡាញ់​យ៉ាងយូរ លុះ​បាន​មកជួប​វិញ​ក៏​ធ្វើ​រឿង​ពញាក់​ទៅដល់​កូនៗ​ឲ្យ​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​។ ​បុរស​រូបនោះ​មាន​ឈ្មោះថា Mario​។ គាត់​គឺជា​វិស្វករ​ផ្នែក​អគ្គិសនី​នៅក្នុង​ប្រទេស​កាតា​។ ដោយសារតែ​រវល់​នឹង​ការងារ​ពេក គាត់​មិន​អាចមាន​ពេលវេលា​ត្រឡប់មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​អស់​រយៈពេល ៣​ឆ្នាំ​។​នៅពេល​គាត់​មាន​ពេលវេលា​ត្រឡប់មកវិញ គាត់​បានសម្រេច​ចិត្ត​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ដល់​កូនៗ​ទាំងពីរ ដោយ​ប្រពន្ធ​របស់គាត់​បាន​នាំ​កូនៗ​មក​ភោជនីយដ្ឋាន​មួយ ហើយ​បុរស​ខាងលើ​បាន​បិតមុខ និង​ក្លែងខ្លួន​ជា​អ្នកបំរើ​។​ពួកគេ​មិនដឹងថា ឪពុក​ពួកគេ​នៅ​ជិតបង្កើយ​បែប​នោះទេ​។ គាត់​ដើរ​យក​ម្ហូប​ទៅមក ៣​ដង​ទើប កូនស្រី​របស់គាត់​ឈ្មោះ Princess បាន​ក្រឡេកមើល និង​ស្គាល់​គាត់ នៅពេល​គាត់​ដោះ​ម៉ា​សមុខ​ចេញ ហើយ Princess ក៏​ស្រឡាំងកាំង និង​ខ្ទប់​មុខ​យំ ប៉ុន្តែ​ប្អូនប្រុស​របស់​នាង​ហាក់​មិនដឹង​សោះ​ថា​ហេតុអ្វី​នាង​យំ​។​ បន្ទាប់មកទៀត ទើប​ក្មេងប្រុស​នោះ​ដឹងថា​អ្នកបំរើ​ដែល​លើក​ម្ហូប​ឲ្យ​គេ​នោះ​គឺជា​ឪពុក ក្មេង​ទាំងពីរ​រំភើប​ខ្លាំង រហូតដល់​ថ្នាក់​យំ និង​មិនមាន​អ្វី​និយាយ​៕