គ្រាន់តែ​ចេះ​ក្បាច់​រោយ​អំបិល​សោះ​…​ក្លាយជា​ចុងភៅ​ល្បីឈ្មោះ​មាន​ប្រាក់​រាប់សិប​លាន​ដុល្លារ​

សង្គមប្លែកៗ
0
820
[wai id="5"]

ពាណិជ្ជកម្ម

…​បណ្តា​តារា​សម្តែង​វ៉ៃតប់​ក្នុង​ខ្សែភាពយន្ត​ដូចជា​ឈិន ឡុង​-​កុំ​កុំ​-​លី​លាន​ជាលី​តាវ​ហ៊ួ​រ​និង​ចូ​វ​យ៉ុង​ហ្វា​ត​ជាដើម​មាន​ប្រាក់​ក្នុង​ខ្លួន​ម្នាក់ៗ​រាប់សិប​លាន​ដុល្លារ​ដោយសារតែ​ប្រើ​កណ្តាប់ដៃ​រន្ទះ​ជើង​កន្ត្រៃ​ហោះ​ស្រែក​ចេចចាច​វ៉ៃ​កប់​ទាត់​ធាក់​ក្នុង​ខ្សែភាពយន្ត​ហត់​ឡើង​គឃូស​ពេលខ្លះ​ភ្លាត់ស្នៀត​រងរបួស​ទៀត​ផង​។​ដោយឡែក​បើ​ក្រឡេក​មក​មើល​ចុងភៅ​ម្នាក់នេះ​វិញ​គ្រាន់តែ​ប្រើ​ក្បាច់​រោយ​អំបិល​មួយ​ក្តាប់​ប៉ុណ្ណោះ ក៏​ទៅជា​ចុងភៅ​ល្បីឈ្មោះ​មាន​ប្រាក់​រាប់សិប​លាន​ដុល្លារ​ដែរ​...​។​បណ្តា​ប្រិយមិត្ត​ដែល​និយម​លេង​បណ្តាញ​សង្គម Facebook Instagram និង ទស្សនា​វីដេអូ​រលើ Youtube ប្រាកដជា​ធ្លាប់​ឃើញ​វីដេអូរ​បុរស​សាច់ដុំ​ម្នាក់​អាំង​សាច់ ហើយ​ចុងក្រោយ​គាត់​តែងតែ​រោយ​អំបិល​លើ​ម្ហូប​ដែល​គាត់​បាន​ចម្អិន​គួរឱ្យ​អស់សំណើច ។​

តាមពិត​នេះ​គ្រាន់តែ​ជា​កាយវិការ​រោយ​អំបិល​លើ​ម្ហូប ដែល​ចុងភៅ​ម្នាក់នេះ​តែងតែ​ធ្វើ​វា របៀប​ជា​កំប្លែង​លេងសើច​ជាមួយនិង​អតិថិជន​របស់ខ្លួន​តែប៉ុណ្ណោះ ។ ប៉ុន្តែ​លោកអ្នក​ជឿ​ទេ​ថា ក្បាច់​រោយ​អំបិល​លើ​ម្ហូប​បែបនេះ​អាច​ផ្លាស់​ប្តូរជីវិត​គាត់​ស្ទើរតែ​ទាំងស្រុង ពី​ជន​ធម្មតា​ទៅជា​មហាសេដ្ឋី ។ លោក Salt Bae ជា​ម្ចាស់​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយកន្លែង​នៅក្នុង​ប្រទេស​តួ​គី ។ ពីមុន​រូបលោក​ផ្ទាល់ និង​ភោជនីយដ្ឋាន​របស់លោក​គឺ​គ្រាន់តែ​ជា​កន្លែង​មួយ​លក់​ម្ហូប លក់​ភេសជ្ជៈ​សាមញ្ញ​ធម្មតា ហើយ​រូបលោក​ក៏​ជា​ចុងភៅ​ធម្មតា​នៅក្នុង​ហាង​មិនសូវមាន​អ្នកណា​ស្គាល់​ច្រើន​ឡើយ ។ ប៉ុន្តែ​មាន​ទម្លាប់​មួយ​ដែល​លោក​តែងតែ​លេងសើច​ជាមួយ​អតិថិជន គឺ​យក​អំបិល​មក​រោយ​លើ​សាច់​អាំង​ក្រោយពេល​ចម្អិន​រួច ។ អតិថិជន​ដែល​ធ្លាប់​បានមក​ញ៉ាំ​អារ​ហារ​នៅក្នុង​ភោជនីយដ្ឋាន​របស់លោក​ស្ទើរ​គ្រប់គ្នា​តែងតែ​នាំគ្នា​សើច និង​មើលទៅ​កាយវិការ​រោយ​អំបិល​របស់លោក គឺ​កំប្លែង​បំផុត ។ មាន​ថ្ងៃមួយ​កាយវិការ​រោយ​អំបិល​លើ​ម្ហូប​របស់លោក​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម ហើយ​មាន​អ្នក​ចូល​មើល និង​មាន​អ្នក​ចែករំលែក​រហូត​ទៅដល់​ជាង ១០​លាន​នាក់​នៅក្នុង Instagram ផ្ទាល់ខ្លួន​របស់លោក ។ ក្រោយមកទៀត​សកម្មភាព​ដែល​លោក Salt Bae រោយ​អំបិល​លើ​ម្ហូប​ត្រូវបាន​ភ្ញៀវ​នាំគ្នា​ថត​បង្ហោះ​ច្រើន​ទៅៗ​ពីមួយថ្ងៃ ទៅមួយថ្ងៃ រហូត​ទៅដល់​រាប់រយ​វីដេអូរ និង​ចែករំលែក​រាប់លាន​អ្នក​ពាសពេញ​ពិភពលោក ។​ពេលនោះ​ហើយ​ដែល​លោក Salt Bae ចាប់ផ្តើម​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស និង​មាន​អ្នក​ស្គាល់​លោក​ស្ទើ​គ្រប់គ្នា​តាមរយៈ​វីដេអូ​កំប្លែង​របស់គាត់ ។ អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត ភោជនីយដ្ឋាន​គាត់​ចាប់ផ្តើម​មាន​មនុស្ស​ច្រើន​ទៅៗ រហូត​ថ្ងៃ​ខ្លះ​គ្មាន​កន្លែង​សម្រាប់​ទទួលភ្ញៀវ​ថែមទៀត​ផង ។ មិនតែប៉ុណ្ណោះ​រូបលោក​វិញ​Salt Bae ក៏បាន​ប្រែក្លាយ​ខ្លួន​ពី​ចុងភៅ​ធម្មតា ទៅជា​ចុងភៅ​ល្បីឈ្មោះ​មានតម្លៃ​ខ្លួន​រាប់ម៉ឺន​ដុល្លារ​ដោយសារតែ​កាយវិការ​រោយ​អំបិល​ដ៏​ល្បីល្បាញ​របស់លោក ។ បច្ចុប្បន្ន​លោក មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​ដែល​អាច​រក​ចំណូល​ជូន​លោក​រាប់ម៉ឺន​ដុល្លារ ក្នុង​មួយថ្ងៃៗ​ផងដែរ ។

​លោក​Salt Bae ត្រូវបាន​បុគ្គល​ល្បីឈ្មោះ​ជាច្រើន​រួមមាន មេដឹកនាំ​ពិភព​លោកធំៗ បុគ្គល​ល្បី មហាសេដ្ឋី​កំពូលៗ​ជាច្រើនរូប បាន​ជួល​រូបលោក​ឱ្យទៅ​ចម្អិនម្ហូប និង​រោយ​អំបិល ក្នុងតម្លៃ​ខ្លួន​យ៉ាង​ខ្ពស់កប់ពពក ។ បុគ្គល​ល្បី​ដែល​បាន​ជួល​លោក​ទៅ​ចម្អិនម្ហូប​រួមមាន កំពូល​កីឡាប្រដាល់ ផ្ល​យ៍ កីឡាករ​បាល់ទាត់ រ៉ូ​ណា​ល់​ដូ និង​ប្រធានាធិបតី និង​មេដឹកនាំ​ពិភពលោក​ប្រមាណ ៤៨​ប្រទេស និង​អ្នកមាន​កំពូល​ជាច្រើន​អ្នក​ទៀត ៕