ឆ្លាត​មែន! ខ្វេះ​ហោ​ប៉ាវ​គេ​ចាប់បាន​ខ្លាច​ឈឺ​សាច់​ស្រាត​ខោអាវ​ខ្វាក​អស់រលីង​ពី​ក្នុង​ខ្លួន​

សង្គមប្លែកៗ
0
535
…​ខណៈពេល​លូកដៃ​ចូលក្នុង​ហោ​ប៉ាវ​ទាញយក​ប្រាក់​របស់​អ្នកដំណើរ​មួយរូប ចៃដន្យ​ត្រូវ​អ្នកដំណើរ​ឯទៀត​ប្រ​ទៈ​ឃើញ​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ចោរ​ស្រី​ម្នាក់នេះ​ភ័យ​ស្លន់ស្លោ​គិតថា​រូប​កាយ​ច្បាស់​ជា​ទ្រម​សាច់​ក្រោម​កណ្តាប់ដៃ ជើង​រន្ទះ​ពី​អ្នក​ខឹងសម្បារ​ទាំងនោះ​ហើយ​។ ប៉ុន្តែ​ភ្លាមៗ​មួយ​រំពេច​នោះ​នាង​ស្រាប់តែ​នឹកឃើញ​វិធី​មួយ​ការពារ​សាច់​គឺ​នាង​បាន​ស្រាត​ខោអាវ​ចេញ​អស់​មួយដង​ពី​ក្នុង​ខ្លួន​។ ​ចោរ​ស្រី​ខ្វេះ​ហោប៉ៅ​ម្នាក់នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណត​រថយន្តក្រុង ក្នុង​ទីក្រុង Shaoyang ខេត្ត Hunan ប្រទេស​ចិន​។ នៅពេលនោះ ចោរ​ស្រី​រូបនេះ​បានគិត​ឃើញ​នូវ វិធី​ដ៏​ប្រសើរ​មួយ ដើម្បី «​រំដោះ​» ខ្លួន​ចេញពី​ស្ថានភាព​ឈឺ​សាច់ ដោយ ស្រាត​ននលគក​តែម្តង ។​ទោះយ៉ាងណា​ក៏ មាន​មនុស្ស​មួយចំនួន នៅតែ​បញ្ចេញ​កំហឹង និង​បាន​ទាញ​បោចសក់ ដើម្បី​ផ្តល់​មេរៀន​ដល់​នាង ។ ប៉ុន្តែ យ៉ាងណា យុទ្ធសាស្ត្រ​មិនធម្មតា របស់​នាង យ៉ាងហោចណាស់ ក៏ ទទួលបាន​ជោគជ័យ​គ្រាន់បើ​ដែរ ។ នៅពេលនោះ ប៉ូលីស​ប្រុស​ម្នាក់ ក៏បាន​មកដល់​កន្លែង​កើតហេតុ ប៉ុន្តែ គាត់​ពុំ​ហ៊ាន​ចាត់វិធានការ ។​ទន្ទឹម​នោះ អ្នកយាម​ស្រី ម្នាក់ បានធ្វើ​នូវ​អ្វីដែល​នាង​អាច​ស្តារ​ភាពថ្លៃថ្នូរ​របស់​ចោរ​ស្រី​នេះ ដោយបាន​ព្យាយាម​ពាក់អាវ​ឲ្យ ។​ ​ជា​ចុងក្រោយ ប៉ូលីស​ស្រី​២​នាក់ បានមក​ដល់ នាំ​នាង​ចេញពី​កន្លែងកើតហេតុ ។ ចោរ​ស្រី​នេះ ត្រូវបាន​ឃុំខ្លួន​ក្នុងករណី​បញ្ចេញ​ឥរិយាបទ​មិន​សមរម្យ​នៅ​ទីសាធារណៈ និង​បទ​ចោរកម្ម ៕ ​