អី​ក៏​ពូកែ​ទ្រាំ​ម្ល៉េះ​នាង​…​ឲ្យ​ប្រុស​ស្នេហ៍​ប្រើ​កណ្តាប់ដៃ​រន្ទះ​តាមចិត្ត​អត់​ហ៊ាន​ក្អក​ឲ្យ​ប៉ូលិស​ឮ​!

សង្គមប្លែកៗ
0
355
…​វ៉ៃ​ដំ​ច្រំ​ធាក់​សង្សារ​ច្រើនដង​ពេក​សង្ស័យ​បាន​ជាប់​ខ្នោះដៃ​ប៉ូលិស​នៅពេល​ណាមួយ​មិនខានឡើយ​…​ព្រោះ​ចេះ​ឈឺ​សាច់​ដែរ​តើ​…​មិន​ចេញ​តែ​ស៊ូទ្រាំ​ខាំមាត់សង្កត់ចិត្ត​នៅ​ស្ងៀម​ធ្វើ​ហី​នោះឡើយ​។ កាលពីពេល​ថ្មីៗ​នេះ​មាន​ហេតុ​ការ​ណ៏​ដ៏​ហួសចិត្ត​មួយ​បន្ទាប់ពី​កាំ​មេ​រ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​វីដេអូ​បុរស​ម្នាក់​កំពុង​វាយ​ធ្វើបាប​នារី​ម្នាក់ ដែល​គេ​ស​ន្និ​ដ្ខា​ន​ថា​នារី​នោះ​គឺជា​មិត្តស្រី​របស់គេ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ នឹង​៥៤​នាទី​យប់​ស្ថិតនៅក្នុង​ផ្លូវលំ​តូច​មួយ​ក្នុង​ខេត្ត​មុកដា​ហ៊ាន ប្រទេស​ថៃ​។​ ជាក់ស្ដែង​យោងទៅតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Mee Suk Clinic by Mor Poo (มีสุขคลินิก by หมอปู) ដែល​បាន​បង្ហោះ​ឃ្លី​ប​វីដេអូរ​នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​សង្សារ​វាយ​ធ្វើបាប​យ៉ាងដំណំ រហូត​ទាល់តែ​សន្លប់​មិនអាច​ត្រឡប់ទៅផ្ទះ​វិញ​បាន គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​សរសេរ​រៀបរាប់ថា “​នេះ​គ្រាន់តែ​ជាមួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ដែល​យើង​បានឃើញ តើ​នារី​បានធ្វើ​អ្វី​ខុស​? ហេតុអ្វី​បានជា​វាយ​ធ្វើបាប​នាង​ដល់​ថ្នាក់​នឹង តើ​ប៉ុន្មាន​ដង​ហើយ​ដែល​សង្សារ​របស់​នាង​រំលោភបំពាន​លើ​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​? តើ​មិន​ខ្លាច​ច្បាប់​ទេ​ឬ​?”​។​ បន្ថែម​ពី​នោះ​ទៀត​ផេ​ក​នេះ​បាន​សរសេរ​ដាស់តឿន​នារីៗ​ថា “​មិនគួរ​ទៅណា​តែម្នាក់ឯង​ពេលយប់​ទេ បើសិនជា​មានរឿង​អ្វី​កើតឡើង​នោះ​ប្រហែលជា​គ្មាន​អ្នកណា​ជួយ​ទាន់ពេល​ទេ ម្យ៉ាងទៀត​អ្វីដែល​សំខាន់បំផុត​វីដេអូ​នេះ​គឺជា​ឧ​ទា​ហរ​ណ៏​ស្រាប់​សម្រាប់​ស្រីៗ​ទាំងអស់​មុននឹង​ជ្រើសរើស​នរណាម្នាក់​ធ្វើជា​ដៃគូរ គួរ​សិក្សា​ស្វែងយល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់​ជាមុនសិន​មុននឹង​ធ្វើការ​សម្រេចចិត្ត ចៀសវាង​មាន​ករណីបែបនេះ​ធ្លា​ក់លើ​ខ្លួន​យើង​” ៕ ​